ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! លេង​លួច​បន្លំ​ដូរ​កាត MTV ផង ស្មាន​គេ​មិនដឹង​មែន

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែតុលា​នេះ (​នៅ​ក្នុង​កាស៊ីណូ​ហា​ទៀង​វី​ហ្កា​ស​) មាន​កើត​ករណី​លួច​បន្លំ​ដូរ​កាត​MTV (​ចាក់​បៀរ​ដូរ​យក​លុយ​សុទ្ធ​) ស្ថិត​នៅ​ភូមិ​ថ្កូវ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែតុលា​នេះ (​នៅ​ក្នុង​កាស៊ីណូ​ហា​ទៀង​វី​ហ្កា​ស​) មាន​កើត​ករណី​លួច​បន្លំ​ដូរ​កាត​MTV (​ចាក់​បៀរ​ដូរ​យក​លុយ​សុទ្ធ​) ស្ថិត​នៅ​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

សេចក្តីរាយការណ៍​បាន​បន្ត ជនសង្ស័យ​ឈ្មោះ ឈាង សុ​ខេ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បុគ្គលិក​កាស៊ីណូ​ហា​ទៀង​វី​ហ្កា​ស មាន​ទីលំនៅ​ភូមិ​ព្រៃ​តុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។
ករណី​ខាងលើ​នេះ​ពេល​កើតហេតុ​ភ្លាម អ្នកចាត់ការ​គ្រប់គ្រង​ក្នុង​កាស៊ីណូ​ហា​ទៀង​វី​ហ្កា​ស ឈ្មោះ គង់ ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ករណី​ខាងលើ​ពិតប្រាកដ​មែន​យើង​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈាង សុ​ខេ​ង យក​មក​អធិការដ្ឋាន ហើយ​បាន​បំពេញ​ឯកសារ​បញ្ជូន​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ