ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​ផ្តល់​គ្រូ​ជំនាញ ដើម្បី​ទៅ​បង្រៀន​ផ្នែក​អធិការកិច្ច​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​អះអាង​ថា វៀតណាម​នឹង​ផ្តល់​គ្រូ​ជំនាញ​ផ្នែក​អធិការកិច្ច​មក​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម​នៅ​កម្ពុជា ។ ការ​ផ្តល់​គ្រូ​ជំនាញ​នេះ បន្ទាប់​ពី​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​អះអាង​ថា វៀតណាម​នឹង​ផ្តល់​គ្រូ​ជំនាញ​ផ្នែក​អធិការកិច្ច​មក​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម​នៅ​កម្ពុជា ។ ការ​ផ្តល់​គ្រូ​ជំនាញ​នេះ បន្ទាប់​ពី​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច ។

ខណៈ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក ឡេ មិ​ញ​ខា​យ អគ្គ​អធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អធិការកិច្ច​រដ្ឋាភិបាល​វៀតណាម​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១៥ ខែតុលា នៅ​ប្រទេស​វៀតណាម​លើក​ឡើង​ថា តាម​រយៈ​ជំនួប​នា​ថ្ងៃនេះ គឺជា​ការ​អនុវត្ត​តាម​អនុសា​រណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អធិការកិច្ច​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អធិការកិច្ច​ដែល​បាន​ចុះហត្ថលេខា​រួម​គ្នា កាលពី​ឆ្នាំ​២០០៥ ។

លោកស្រី​បាន​ស្នើ​ឲ្យ​លោក ឡេ មិ​ញ​ខា​យ ជួយ​ពង្រឹង​បន្ថែម​ទៀត​ដល់​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច ជា​ពិសេស​ផ្នែក​ស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និង​ផ្តល់​គ្រូ​ជំនាញ ដើម្បី​ទៅ​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម ។

ជា​ការ​ឆ្លើយ​តប​លោក ឡេ ម៉ិ​ញ​ខា​យ ក៏​បាន​ឯកភាព​ទាំងស្រុង​លើ​សំណើរ​នេះ​ព្រោះថា ការ​បញ្ជូន​គ្រូ​ឧទ្ទេសនាម​ពី​ប្រទេស​វៀតណាម​ទៅ​បង្រៀន​ដល់​មន្ត្រី​នៅ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​នោះ គឺ​ភាគី​កម្ពុជា​អាច​មាន​លទ្ធភាព​បញ្ជូន​មន្ត្រីរាជការ​មក​ទទួល​ការ​បណ្តុះបណ្តាល​បាន​ច្រើន​នាក់ ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ក៏​បាន​អញ្ជើញ លោក​ឡេ មិ​ញ​ខា​យ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពេលវេលា​ណាមួយ​ដ៏​សម​ស្រប​ក្នុង​ឆ្នាំ ២០២០ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ពង្រឹង​ការងារ​អធិការកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ទប់ស្កាត់​នូវ​អំពើ​ពុក​រលួយ និង​បាតុភាព​អសកម្ម​នានា ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ