ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល! ឡុ​ង បេន​លឿន និង អេ​លី​ត ភក្ដី អាច​ឆ្លង​ផុត​ជុំ​ទី​1​​​​បាន​ឬ​អត់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ជើងឯក​ខ្សែ​ក្រវាត់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម រដូវ​កាល​ទី​២ វគ្គ​ជម្រុះ​ជុំ​ទី​១ នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្ដើម​ជើងឯក​ខ្សែ​ក្រវាត់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​» ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម រដូវ​កាល​ទី​២ វគ្គ​ជម្រុះ​ជុំ​ទី​១ នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩ ខែតុលា ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។

គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​កាលពី​ស​ប្ដា​ហ៍​ទី​១​កន្លង​ទៅ បាន​រក​ឃើញ​អ្នក​ដែល​មាន
ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ចំនួន​២​រូប​រួច​ហើយ ដែល​មាន​កីឡាករ​កម្ពុជា​១​រូប​គឺ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ និង​កីឡាករ​ថៃ ភេ​តណ​ង​ប៊ី ។

ដោយឡែក​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ មាន​២​គូ​ង​ទៀត​ដែល​ត្រូវ​ឡើង​តស៊ូ​កណ្ដាប់ដៃ​គ្នា​ដើម្បី​ស្វែង
រក​៣​ពិន្ទុ​រៀង​ៗ​ខ្លួន ។ កីឡាករ ឡុ​ង បេន​លឿន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ស៊ី​ត​ថង ឯ​កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ សាយ​ឌួ​ង ។

ថ្វី​ដ្បិតតែ​ការ​ប្រកួត​លើក​នេះ​ទើបតែ​ជា​ជុំ​ទី​១​សម្រាប់​ពួក​គេ​ក៏​ពិតមែន ប៉ុន្តែ​វា​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ព្រោះថា​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​មាន​បំណង​ចង់បាន​៣​ពិន្ទុ​ដើម្បី​យក​មក​ទុក​នៅ​ក្នុង​ដៃ​ជា​លើក​ដំបូង​ដូច​គ្នា ។ ដូច្នេះ ទោះបី​ពួក​គេ​មិន​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​គ្នា​ទៅ​វិញ​ទៅ​មក​ពី​មុន​មក​ក្ដី ក៏​មិន​អាច​ប្រហែស​បាន​ដែរ ។

ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​កម្ពុជា សុទ្ធតែ​មាន​បំណ​ង​ចង់ឱ្យ​កីឡាករ​ខ្មែរ​ង​ឈ្នះ គ្រាន់តែ​មិន​អាច​ទាយ​ទុក​មុន​បាន​ថា ពួក​គេ​អាច​បំពេញ​ក្ដី​ស្រមៃ​របស់​អ្នកគាំទ្រ​បាន​ឬ​អត់​ប៉ុណ្ណោះ ។ ចំណែក​ភាគី​ថៃ​ក៏​មិន​ខុស​ពី​អ្នកគាំទ្រ​ខ្មែរ​ប៉ុន្មាន​ដែរ គឺ​ចង់​ឈ្នះ​ដូច​គ្នា ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​នឹង​ក្លាយជា​ឈុត​ឆាក​នៃ​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក កក្រើក​រញ្ជួយ​សង្វៀន​មិន​ខាន​ឡើយ ។

ដើម្បី​ចង់​ដឹង​កាន់តែ​ច្បាស់​ថា តើ​អ្នក​ណា​ទៅ​ដែល​មានសំណាង​ក្នុង​ការ​ដណ្ដើម​យក​៣ ពិន្ទុ​ពី​ការ​ប្រកួត​លើក​នេះ កំ​ភ្លេច​ចូលរួម​តាមដាន​ការ​ប្រកួត​ទាំងអស់​គ្នា​តែ​ប៉ុណ្ណោះ​នៅ​លើ​សង្វៀន ស៊ី​អិន​ស៊ី​ឫស្សី​កែវ នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែតុលា ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកួត ជាមួយ​កីឡាករ​អ៊ី​រ៉​ង់ Tabtoukhzadeth Mostafa ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​អេ​លី​ត កែវ​ឡុ​ង មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ