ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកឥដ្ឋពន្លះឡានដឹកធូប ​រួច​សង្កត់​​ពីលើម៉ូតូ​មួយគ្រឿង​ទៀត (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ត្រូវ​បាន​អ្នកបើកបរ​អះអាង​ថា ពេល​ចុះ​ពីលើ​ស្តា​ន​ដាច់​ហ្វ្រាំង ក៏ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ធូប​មួយ​គ្រឿង បណ្តាល​អោយ​ក្រឡាប់​ទាំង​២​គ្រឿង ​ធ្វើ​​ឱ្យ​​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស ហើយ​រថយន្ត​ដឹក​ឥដ្ឋ​ក៏បាន​ក្រឡាប់​សង្កត់​ទៅ​លើ​ម៉ូតូ​មួយ​គ្រឿង និង​បោក​ត្រូវ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ផង​ដែរ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ត្រូវ​បាន​អ្នកបើកបរ​អះអាង​ថា ពេល​ចុះ​ពីលើ​ស្តា​ន​ដាច់​ហ្វ្រាំង ក៏ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ធូប​មួយ​គ្រឿង បណ្តាល​អោយ​ក្រឡាប់​ទាំង​២​គ្រឿង ​ធ្វើ​​ឱ្យ​​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស ហើយ​រថយន្ត​ដឹក​ឥដ្ឋ​ក៏បាន​ក្រឡាប់​សង្កត់​ទៅ​លើ​ម៉ូតូ​មួយ​គ្រឿង និង​បោក​ត្រូវ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​ព្រែក​ព្នៅ​ខាងលិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ៣A-០៤០៨ បើកបរ​ដោយ​ឈ្មោះ​ហៃ សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​លំនៅ​ភូមិ​ស្តូក ឃុំ​ដឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ចំណែក​រថយន្ត​ដឹក​ធូប​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២F-៦៩៨០ បើកបរ​ដោយ​ឈ្មោះ​តិ សុ​ផុ​ន អាយុ ៣០​ឆ្នាំ មាន​លំនៅ​ភូមិ ក្របី​ស ឃុំ​ត្នោត​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​មាន​មនុ​សុ្ស​ជិះ​៤​នាក់ បាន​ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ ខ​ណះ​ពេល​ចុះ​ពីលើ​ស្ពាន​ជិត​ដល់​រង្វង់​មូល ស្រាប់តែ​ក៍​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ធូប​មួយ​គ្រឿង​ពីក្រោយ​យ៉ាង​ពេញទំហឹង ក៍​បណ្តាល​អោយ​រថយន្ត​ទាំង​២​គ្រឿង​ក្រឡាប់​ដេក​ស្តូក​នៅ​លើ​ទ្រូង ចំណែក​មនុស្ស​ជិះ​លើ​រថយន្ត​ដឹក​ឥដ្ឋ​រង​របួស​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់​និង​ប្រុស​ម្នាក់ ដោយសារ​តែ​ឥដ្ឋ​បោក​ត្រូវ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​ក្រឡាប់​អូស​ឡើង​ចិញ្ចើម​ផ្លូវ​សង្កត់ពីលើ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង និង​បោក​ត្រូវ​ធុង​ទឹកកក​និង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​ទៀត​ដែល​ឈប់​ចត​មុខ​ផ្ទះ ។

ទាក់ទិន​នឹង​ការ​កើត​មាន​គ្រោះថ្នាក់​ខាងលើ ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា ដោយសារ​តែ​ពេល​ចុះ​ពីលើ​ស្ពាន ស្រាប់តែ​រថយន្ត​ដឹក​ឥដ្ឋ​ដាច់​ហ្វ្រាំង​ក៍​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​នៅ​ពីមុខ លុះ​ពេល​ទាញ​ចង្កូត​បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ