ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ដែល​តារា​ម៉ូ​ដែល Kylie Jenner លក់​គ្រឿងសម្អាង​បាន​រាប់​លាន​ដុល្លារ

4 ឆ្នាំ មុន

ឈ្មោះ​ថា ខៃ​លី ជេន​ណឺ (Kylie Jenner) ត្រូវ​បាន​មនុស្ស​ជុំវិញ​ពិភពលោក​ស្គាល់ ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ចិត្ត​តុបតែង​ខ្លួន ។ ក្រុមហ៊ុន Kylie…

ឈ្មោះ​ថា ខៃ​លី ជេន​ណឺ (Kylie Jenner) ត្រូវ​បាន​មនុស្ស​ជុំវិញ​ពិភពលោក​ស្គាល់ ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ចិត្ត​តុបតែង​ខ្លួន ។ ក្រុមហ៊ុន Kylie Cosmetics របស់​អ្នកស្រី​ដែល​បាន​ចាប់ផ្តើម​តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១៥ មក​ដល់​ពេល​នេះ​កើន​តម្លៃ​ប្រមាណ ៩០០​លាន​ដុល្លារ​ហើយ ។ ហើយ​ក្នុង​រយៈពេល ៣​ឆ្នាំ​ក្រោយមក អ្នកស្រី​ក៏​បាន​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ថែម​ទៀត ។

គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ថា ភាព​ជោគជ័យ​របស់​អ្នកស្រី​មិនកើត​ឡើង​ពី​បាតដៃ​ទទេ​ឡើយ តែ​ក៏​ដោយសារ​តែ​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​ដែល​សុទ្ធតែ​ជាតា​រា​ល្បី​ៗ​ដែរ ។ យ៉ាងណា​ក្តី អ្នកស្រី​មាន​ថ្ងៃនេះ​បាន គឺ​អាច​មក​ពី​រូបមន្ត​ខាងក្រោម​នេះ​៖

១. ការ​ធ្វើ​ជា Influencer ដ៏​ជោគជ័យ​លើ​ប្រព័ន្ធ​សង្គម​៖
អ្នកស្រី ខៃ​លី មិន​ចាំបាច់​ចំណាយ​ថវិកា ឬ​ពេលវេលា​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ដូច​ក្រុមហ៊ុន​គ្រឿងសម្អាង​ដទៃ​ទេ​ព្រោះ​អ្នកស្រី​មាន​អ្នក Follower រាល់​លាន​នាក់​ទៅ​ហើយ​លើ​ប្រព័ន្ធ​សង្គម ។ អ្នកស្រី​ត្រូវ​បាន​ចាត់ទុកជា Influencer ដែល​យក​ខ្លួនឯង​មក​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុម​គ្រួសារ​អ្នកស្រី​ដែល​សុទ្ធតែ​ជាតា​រា​ល្បី​ៗ​ក៏​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​នេះ​ដែរ ។

២. ការ​ប្រើ Instagram៖
ក្រៅពី​មាន​គណនី​មួយ​សម្រាប់​ក្រុមហ៊ុន​ហើយ អ្នកស្រី ខៃ​លី ថែម​ទាំង​ប្រើ​គណនី​ផ្ទាល់ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ដែរ ព្រមទាំង​ធ្វើការ Tag ក្រុមហ៊ុន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកគាំទ្រ​ដែល​ចាប់អារម្មណ៍​ចង់​ទិញ​ផលិតផល ។

៣. ជំរុញ​ដល់​តម្រូវការ​៖
អ្នក​ដែល​គាំទ្រ​ផលិតផល​របស់​អ្នកស្រី ខៃ​លី តែងតែ​ដឹង​ហើយ​ថា​ប្រេ​ន​នេះ​ចូល​ចិត្ត​ចេញ​លក់​គ្រឿងសម្អាង​បែប Limited Edition ដែល​អតិថិជន​អាច​ទិញ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូច​ជា​សម្រាប់​កំឡុង​ពេល​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ ថ្ងៃ​ខួបកំណើត​របស់​អ្នកស្រី ឬ​សម្រាប់​ចូល​ឆ្នាំ​សកល​ជាដើម ។ មធ្យោបាយ​នេះ គឺ​ពិតជា​មាន​ប្រសិទ្ធភាព​ណាស់​ព្រោះ​វា​ជំរុញ​ឲ្យ​អ្នកគាំទ្រ​ប្រញាប់​ធ្វើការ​ទិញ​មុន​នឹង​អស់​ស្តុក​ព្រោះតែ​ចំនួន​មាន​កំណត់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ