ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​បើក​អាជីវកម្ម​ប្លែក​ៗ​ដែល​អាច​បំផុសគំនិត​អ្នក​មុន​ដាច់​ឆ្នាំ​នេះ

4 ឆ្នាំ មុន

នរណា​ក៏​អាច​គិត​ឃើញ​គំនិត​បើក​អាជីវកម្ម​មួយ​ដែរ ប៉ុន្តែ​គំនិត​ដែល​មាន​ភាព​ខុស​ប្លែក និង​គួរ​ឲ្យ​ទាក់ទាញ​មិន​មាន​នរណា​ងាយ​គិត​ឃើញ​ទេ ។ ហើយ​ប្រាកដ​ណាស់ ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត អ្នក​ត្រូវ​តែ​ផ្តល់​នូវ​អ្វី​ដែល​មាន​ភាព​ប្លែក​ដើម្បី​អាច​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ដទៃ​បាន ។ ប្រសិនបើ​អ្នក​គិត​ថា​ខ្លួន​មិន​ទាន់​មាន​ភាព​ច្នៃប្រឌិត​គ្រប់​គ្រាន់តែ​នោះ អ្នក​អាច​អាន​ពី​អាជីវកម្ម​ខាងក្រោម​ដើម្បី​យក​វា​ជា​កត្តា​បំផុសគំនិត​បាន…

នរណា​ក៏​អាច​គិត​ឃើញ​គំនិត​បើក​អាជីវកម្ម​មួយ​ដែរ ប៉ុន្តែ​គំនិត​ដែល​មាន​ភាព​ខុស​ប្លែក និង​គួរ​ឲ្យ​ទាក់ទាញ​មិន​មាន​នរណា​ងាយ​គិត​ឃើញ​ទេ ។ ហើយ​ប្រាកដ​ណាស់ ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត អ្នក​ត្រូវ​តែ​ផ្តល់​នូវ​អ្វី​ដែល​មាន​ភាព​ប្លែក​ដើម្បី​អាច​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ដទៃ​បាន ។ ប្រសិនបើ​អ្នក​គិត​ថា​ខ្លួន​មិន​ទាន់​មាន​ភាព​ច្នៃប្រឌិត​គ្រប់​គ្រាន់តែ​នោះ អ្នក​អាច​អាន​ពី​អាជីវកម្ម​ខាងក្រោម​ដើម្បី​យក​វា​ជា​កត្តា​បំផុសគំនិត​បាន ។

១. ការ​លក់​គ្រឿងអលង្ការ​ជជុះ​៖
ក្រុមហ៊ុន I Do Now I Don’t បាន​ចាប់ផ្តើម​បន្ទាប់​ពី​ស្ថាបនិក​ជួប​រឿង​ដ៏​ជូរ​ចត់​ក្នុង​ជីវិត គឺ​ការ​បរាជ័យ​ក្នុង​ការ​ភ្ជាប់ពាក្យ ដែល​ធ្វើ​ឲ្យ​លោក​ព្យាយាម​លក់​ចិ​ញ្ជៀ​ន​តម្លៃ ១០,០០០ ដុល្លារ​ដែល​បាន​ទិញ​ឲ្យ​គូ​ដណ្តឹង​វិញ ប៉ុន្តែ​លោក​ទទួល​ថវិកា​មក​វិញ​បាន​តែ ៣,៥០០ ដុល្លារ​ប៉ុណ្ណោះ ។ បទ​ពិសោធន៍​នេះ​បាន​ជំរុញ​ឲ្យ​លោក​បង្កើត​គេហទំព័រ​មួយ​ដែល​លក់​គ្រឿងអលង្ការ​ដែល​ត្រូវ​បាន​ប្រើ​រួច​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ និង​លក់​ទៅ​វិញ​ក្នុង​តម្លៃ​ទាប​ជាង​ហាង​លក់​គ្រឿងអលង្ការ​ដទៃ​ផង​ដែរ ។

២. ការ​ជួល​បង្គន់​ចល័ត​៖
ក្រុមហ៊ុន ElizaJ ជា​ក្រុមហ៊ុន​ដែល​ជួល​បង្គន់​ដែល​មានគុណ​ភាព និង​អនាម័យ​ខ្ពស់​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​នៅ​ក្រៅ​ផ្ទះ​ដែល​ខ្វះ​បន្ទប់ទឹក​សម្រាប់​ភ្ញៀវ​របស់​ខ្លួន ។ បន្ទប់ទឹក​ចល័ត​ទាំងនេះ​មិនមែន​មាន​តែ​បន្ទប់ និង​បង្គន់​មួយ​ទេ តែ​មានការ​តុបតែង​ដោយ​ផ្កា សាប៊ូ​ក្រអូប​ៗ ឡេ​លាប​ដៃ ក្រដាស​ទន់​ៗ និង​កន្លែង​លាងដៃ​ថែម​ទៀត​ផង ។

៣. អ្នក​សម្អាត​ក្រោយ​ការ​ជប់លៀង​៖
មិន​មាន​នរណា​ម្នាក់​មាន​កម្លាំង ឬ​អារម្មណ៍​សម្អាតផ្ទះ​បន្ទាប់​ពី​ការ​ជប់លៀង​ពេញ​មួយ​យប់​ទេ ។ ដោយហេតុ​ដូចនេះ ក្រុមហ៊ុន Hangover Helpes ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ និង​ថែម​ទាំង​ចម្អិន​អាហារ​ឲ្យ​អ្នក​ទៀត​ផង​ដើម្បី​ឲ្យ​អ្នក​ក្រោយ​ឡើង​ដោយ​អារម្មណ៍ល្អ ។

៤. អ្នក​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ​៖
អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​ត្រូវធ្វើ​ដំណើរ ប៉ុន្តែ​ជួប​ការ​លំបាក​ក្នុង​ការ​រៀបចំ​ឥ​វ៉ា​ន់​ជា​ពិសេស​របស់​ដែល​មាន​ទំហំ​ធំ​ពេក​ទេ? Minimus គឺជា​គេហទំព័រ​មួយ​ដែល​លក់​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ចំនួន​និង​ទំហំ​តូច​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​រៀបចំ​ឥ​វ៉ា​ន់​ដើម្បី​ធ្វើ​ដំណើរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ