ស្តេចលុយ Floyd Mayweather ឱ្យធីបចុងភៅម្នាក់ៗច្រើនថ្នាក់ហ្នឹង
តាមប្រភពព័ត៌មាន Page Six បានឱ្យដឹងថា កីឡាករជើងខ្លាំងខាងប្រដាល់មិនដែលចាញ់ ហើយសម្បូរលុយចាយមិនអស់ Floyd Mayweather បានជះលុយធីបឱ្យទៅចុងភៅទាំងអស់នៅ Catch…
តាមប្រភពព័ត៌មាន Page Six បានឱ្យដឹងថា កីឡាករជើងខ្លាំងខាងប្រដាល់មិនដែលចាញ់ ហើយសម្បូរលុយចាយមិនអស់ Floyd Mayweather បានជះលុយធីបឱ្យទៅចុងភៅទាំងអស់នៅ Catch…
តាមប្រភពព័ត៌មាន Page Six បានឱ្យដឹងថា កីឡាករជើងខ្លាំងខាងប្រដាល់មិនដែលចាញ់ ហើយសម្បូរលុយចាយមិនអស់ Floyd Mayweather បានជះលុយធីបឱ្យទៅចុងភៅទាំងអស់នៅ Catch Las Vegas ម្នាក់៣០០ដុល្លារ ។
នៅក្នុងពិធីបុណ្យខួបកំណើតរបស់មិត្តភក្តិ កីឡាករប្រដាល់លំដាប់ពិភពលោក Floyd Money Mayweather ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន Catch Las Vegas ជាមួយនឹងមិត្តភក្តិ១៦នាក់ ។ ក្រោយពេលទទួលទានអាហារពេលល្ងាចរួច Floyd បានដើរទៅចង្ក្រានបាយរបស់ភោជនីយដ្ឋាន ហើយឱ្យលុយ៣០០ដុល្លារទៅកាន់ចុងភៅម្នាក់ៗនៅក្នុងនោះ ។
អ្នកដែលបានឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា ៖«គាត់ (Floyd) បានអរគុណដល់មនុស្សគ្រប់គ្នា ។ ចុងភៅទាំងអស់សប្បាយរីករាយយ៉ាងខ្លាំង» ។ អ្នកខ្លះបានលើកឡើងថា នេះមកពី Floyd ចង់កែទម្លាប់មិនឱ្យលុយធីបដែលធ្លាប់តែធ្វើកាលពីមុន ។
កាលពីឆ្នាំ២០១៤ អ្នករត់តុម្នាក់នៅភោជនីយដ្ឋាន Hard Rock បានអះអាងថា Floyd បានជះលុយ ២៥០០០ដុល្លារ ដើម្បីបញ្ជាទិញស្លាបមាន់២០០ និងស្រាសាំប៉ាញ២០ដបដោយមិនមានឱ្យលុយធីបសូម្បីតែមួយសេន តែខាង Hard Rock បានច្រានចោលការលើកឡើងនេះ ៕
ប្រភព ៖ pagesix , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ