ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​ម៉េច​បាន​ដល់​ថ្នាក់​ចង់​ដូរ​ឈ្មោះ​ស្ថាបនិក​ក្លិប​ដំបូង​គេ​បង្អស់​ដាក់ Ronaldo វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នាយក​ក្លិប Sporting Lisbon លោក Frederico Varandas…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នាយក​ក្លិប Sporting Lisbon លោក Frederico Varandas មាន​បំណង​ចង់​ផ្លាស់​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​របស់​ក្លិប​ដោយ​ប្រើប្រាស់​ឈ្មោះ​របស់​អតីត​កីឡាករ​ប្រចាំ​ក្លិប Cristiano Ronaldo នៅ​ថ្ងៃ​ខាង​មុខ ។

មុន​ពេល Ronaldo ក្លាយទៅជា​ជើង​ខ្លាំង​ដូច​សព្វថ្ងៃ​គេ​បាន​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ដូច​ជា Sporting Lisbon, Manchester United និង Real Madrid ។ គេ​បាន​ចូល​លេង​ឱ្យ Sporting Lisbon តាំងពី​នៅ​អាយុ​១២​ឆ្នាំ ។ ពេល​នោះ​គេ​លេង​ល្អ​ខ្លាំង​ពេក​ដល់​ថ្នាក់​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លិប Manchester United ហើយ​ចំណាយពេល​លេង​នៅ​អង់គ្លេស​៦​ឆ្នាំ​មុន​ពេល​ទៅ​លេង​នៅ Real Madrid ។

កីឡដ្ឋាន​របស់ Sporting Lisbon នា​ពេល​សព្វ​ថ្ងៃនេះ​មានឈ្មោះ​ថា Estadio Jose Alvalade ដែល​ជា​ឈ្មោះ​របស់​ស្ថាបនិក​របស់​ក្លិប​ដំបូង​គេ​បង្អស់ ។ លោកនាយក​បច្ចុប្បន្ន Frederico Varandas មាន​បំណង​ចង់​ផ្លាស់​ប្តូរ​ឈ្មោះ​នេះ ។

លោក​បាន​ប្រាប់​សារព័ត៌មាន Tuttosport ថា ៖«​វា​គឺជា​គំនិត​មួយ​ដែល​យើង​មិន​ចង់​ទុក​អ្វី​ដែល​យើង​មាន​មោទនភាព​ចោល​មួយ​ដុំ​នោះ​ទេ ។ Cristiano គឺជា​តំណាង​មួយ​ដ៏​សំខាន់​សម្រាប់​ក្លិប​របស់​យើង ។ ពួក​យើង​មាន​មោទនភាព​ពេល​មាន Ronaldo ជា​កីឡាករ ។ យើង​ពេញចិត្ត​នឹង​មានឈ្មោះ​គេ​ពាក់ព័ន្ធ​នឹង Sporting Lisbon នៅ​ពេល​ខាង​មុខ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​លេង​ឱ្យ Sporting Lisbon ៣០​ប្រកួត​ដោយ​រកបាន​គ្រាប់​បាល់​៥​គ្រាប់ ជាមួយនឹង​ការ Assist ១​ដង​មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ​ក្លិប​បិសាច​ក្រហម Manchester United នៅ​ឆ្នាំ​២០០៣ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ