ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះសង្ឃ​ រួម​ទាំង​យុវជន​នឹង​​ដើរដោយ​ថ្មើរជើងទៅកាន់​ព្រះសីហនុ…ប្រឆាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ព្រះសង្ឃ​ចំនួន​២​អង្គ​និង​ក្រុម​យុវជន​មាតា​ធម្មជាតិ​ប្រមាណ​៥​នាក់ បាន​ជួប​ប្រមូលផ្តុំ​គ្នា​នៅ​មុខសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​បាន​ដង្ហែ​ធម្ម​យាត្រា ធ្វើ​ដំណើរ​ដោយ​ថ្មើរជើងឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ ដើម្បីប្រឆាំង​នឹង​សំណង់​លើ​ឆ្នេរសមុទ្រ​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។ ការ​ដង្ហែ​ធម្ម​យា​ត្រ​នេះ​បាន​ចាប់ផ្តើម​នៅ​វេលាម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៥…

រាជធានីភ្នំពេញ ៖​ ព្រះសង្ឃ​ចំនួន​២​អង្គ​និង​ក្រុម​យុវជន​មាតា​ធម្មជាតិ​ប្រមាណ​៥​នាក់ បាន​ជួប​ប្រមូលផ្តុំ​គ្នា​នៅ​មុខសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​បាន​ដង្ហែ​ធម្ម​យាត្រា ធ្វើ​ដំណើរ​ដោយ​ថ្មើរជើងឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ ដើម្បីប្រឆាំង​នឹង​សំណង់​លើ​ឆ្នេរសមុទ្រ​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។ ការ​ដង្ហែ​ធម្ម​យា​ត្រ​នេះ​បាន​ចាប់ផ្តើម​នៅ​វេលាម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៥ ​តុលា ​នៅ​ចំណុច​មុខ​សាល​ល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ តាម​គម្រោង ព្រះសង្ឃ​រួម​ទាំង​យុវជន​នឹង​ធ្វើ​ដំណើរដោយ​ថ្មើរជើង ក្នុង​រយៈពេលចំនួន៧​ថ្ងៃ​ ដើម្បី​ឱ្យ​ដល់​គោលដៅ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៧ ​និង​២០​នាទីថ្ងៃដដែល ព្រះសង្ឃ​ចំនួន ២​អង្គពុំ​ដឹង​ថា គង់នៅ​វត្ត​ណា​នោះ​ទេ រួម​ជាមួយ​ក្រុម​យុវជន​ចំនួន៥​នាក់ដែល​អះអាង​ថា ជា​ក្រុម​យុវជន​មាតា​ធម្មជាតិ បាន​​មក​ជួបជុំ​គ្នា នៅ​មុខសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ​។​ នៅ​ក្នុង​នោះ ក៏​មាន​ម៉ូតូ​កង់​៣មួយ​គ្រឿង ដឹក សម្ភា​រផង​ដែរ ។

តាម​ព្រះសង្ឃ​អង្គ​នោះបានអោយ​ដឹង​ថា ព្រះ​អង្គ​និង​ក្រុម​យុវជន បាន​ធ្វើ​ធម្ម​យាត្រា ដោយ​ធ្វើ​ដំណើរ ដោយ​ថ្មើរជើង ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ ដើម្បី​ស្មើរ​សុំ​អោយ​អាជ្ញាធរ ចាត់វិធានការ​រុះរើ​សំណង់ នៅ​លើ​ឆ្មេ​រ​សមុទ្រ នៅ​ក្នុង​ខេត្ត​ព្រះ​ស៊ី​ហ​នុ ។ ​ព្រះ​អង្គ បានអោយ​ដឹង​ទៀត​ថាមុន​ការ​ដង្ហែ​ធម្ម​យា​ត្រ​នេះ ព្រះ​ក៏បាន​ជួន​ដំណឹង​ទៅ​អាជ្ញាធររួច​ជា​ស្រេចហើយ​។

នៅ​ព្រឹក​នោះ​ដែរ បន្ទាប់​ពី​ជួបជុំ​គ្នា​ព្រះសង្ឃ និង​ក្រុម​យុវជន​នោះ​ក៏បាន​និមន្ត និង​ធ្វើ​ដំណើរ ដោយ​ថ្មើ​ជើង​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ឆ្ពោះទៅ​ខេត្ត​ព្រះ​សី​ហ​នុ ។​ ខណៈ​នោះ គេ​ឃើញ​ព្រះសង្ឃ​មួយ​អង្គ បាន​ជិះ​ម៉ូតូ​កង់​៣ រួម​ជាមួយ​សម្ភា​រជា​ច្រើន ។​ ដោយឡែក ​ព្រះសង្ឃ​មួយ​អង្គ​និង​យុវជន​ម្នាក់​ព្រមទាំង​យុវតី​២​នាក់ ​ក៏បាន​និមន្ត និង​ដើរ​ដោយ​ថ្មើរជើង ដោយ​មានការ​ឃ្លាំមើលពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ផង​ដែរ​ ។ ​នៅ​ក្នុង​ការ​ធ្វើ​ធម្ម​យាត្រា​នោះ ព្រះសង្ឃជួនកាល​និមន្ត​ជិះ​ម៉ូតូ​កង់​៣ ជួន​ចុះ​និមន្ត​ដោយ​ថ្មើរជើង​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ១១​និង​៣០​នាទីព្រឹកនេះទៀត ព្រះសង្ឃ និង​ក្រុម​យុវជន​​ក៏បាន​និមន្ត​ចូល​ទៅ​ក្នុង​វត្ត​កំ​បូល ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ដើម្បី​សម្រាក់​និមន្ត​ឆាន់​និង​ហូ​ម​បាយ​រួច​ក៍​បន្ត​ណើ​រ​ទៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ តាម​ការ​គ្រោងទុក​ ។

អត្ថបទសរសេរ ដោយ