ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ខាតបង់​ថវិកា​ប្រហែល​350​លាន​ដុល្លារ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ខាតបង់​ថវិកា​ប្រហែល​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ខណៈ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​និង របួស​១៥​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ។ នេះ​បើ​តាម​លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល…

​រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ខាតបង់​ថវិកា​ប្រហែល​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ខណៈ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​និង របួស​១៥​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ។ នេះ​បើ​តាម​លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ជញ្ជូន ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ រវាង​ក្រសួង​សា​ធារណការ​និង​ដឹក​ជញ្ជូន ជាមួយ​ក្រុមហ៊ុន Pernod Ricard Cambodge និង​អង្គការ APIWSA ស្ដី​ពី​គម្រោង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​នេះ​ដើម្បី
យក​ថវិកា​នេះ​ទៅ​បណ្តុះបណ្តាល​ដល់​ខេត្ត​ចំនួន៣​គឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្តបន្ទាយ​មាន​ជ័យ និង​សាលា​ចំនួន​៨ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​សិស្ស និស្សិត ឲ្យ​យល់​ពី​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។ សព្វ​ថ្ងៃនេះ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជា​មធ្យម​៥​នាក់​ក្នុង​មួយ​ថ្ងៃ និង​របួស​១៥​នាក់​ក្នុង​មួយ​ថ្ងៃ ។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ «​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បើ​តាម​ការ​សិក្សា​របស់​ធនាគារអភិវឌ្ឍន៍​អាស៊ី យើង​ខាតបង់​ថវិកាជាតិ​និង​ឯកជន​ប្រហែល​៣៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ ឆ្នាំ ។ ដូច្នេះ ថ្ងៃនេះ​ខ្ញុំ​អរគុណ​ដល់​អង្គការ ក៏​ដូច​ជា​ក្រុមហ៊ុន ដែល​នេះ​ជា​លើក​ទី​៣​ហើយ ដែល​អង្គការ​និង​ក្រុមហ៊ុន​បាន​ជួយ​កម្ពុជា​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​»​។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា​«​ក្រុមហ៊ុន​គាត់ លក់​ស្រា ប៉ុន្តែ​មិន​ហាម​ទទួលទាន​ស្រា​ទេ តែ​ត្រូវដឹង​ថា​យើង​ទទួលទាន​លើស​ពី​នេះ​មិន​អាច​បើកបរ​បាន​ទេ ។ យើង​ឲ្យ​ទទួលទាន​បាន តែបើ​ស្រវឹង​សូមកុំ​បើកបរ ត្រូវ​ដឹងខ្លួន​យើង​» ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា អង្គការ និង​ក្រុមហ៊ុន កន្លង​មក​ក៏​បាន​ជួយ​ដល់​ក្រសួង​ដូច​ជា ផលិត​ស្ប៉ត់​ពាណិជ្ជកម្ម​ពី​គ្រោះថ្នាក់​ចរាច​ណ៍ ខ្លឹមសារ​ស្ប៉ត់​គ្រោះថ្នាក់​ចរាចរណ៍ ឪពុក​ស្លាប់​បន្សល់​កូនកំព្រា ស្ត្រី​មេម៉ាយ​។​ល​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​ថ្ងៃនេះ​មាន​ទំហំ​ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ​ដើម្បី​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ខេត្ត​ទាំង​៣ខាងលើ និង​សាលា​ចំនួន​៨ ។ បើ​សរុប​ថវិកា​អង្គការ​និង​ក្រុមហ៊ុន​បាន​ជួយ​មក​ក្រសួង​មាន​ចំនួន​១០​ម៉ឺន​៣​ពាន់​ដុល្លារ ក្នុង​នោះ​៣​ពាន់​ដុល្លារផ្តល់​ទៅ​ក្រសួង​អប់រំ ដើម្បី​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ផ្សេង​ៗ ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ការ​ផ្សព្វផ្សាយ​ឆ្នាំ​នេះ ក្រសួងនឹង​ពិនិត្យ​មើល​ពី​គុណភាព​ថា តើ​បាន​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឬ​អត់ ឬ​ឆ្នាំ​ក្រោយ​ធ្វើ​ស្ប៉ត់​ឬ​យ៉ាងណា ។

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា បើ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់​គ្នា កុំ​បើក​យានយន្ត​ល្មើសច្បាប់ ដោយសារ​សព្វ​ថ្ងៃនេះ​ជាង​៣០% បើកបរមិន​គោរព​ច្បាប់ បើក​ជែង​មិន​មើល​ឲ្យ​បាន​ត្រឹមត្រូវ មិន​គោរព​សិទ្ធិ​គ្នា ប្រើ​គ្រឿង​ស្រវឹង ហើយភាគច្រើន​អ្នក​ដែល​ស្លាប់​ជាង​៧០%​គឺ​មិន​ពាក់
មួក​សុវត្ថិភាព ។ អី​ុ​ចឹ​ង សូម​ពាក់មួក​សុវត្ថិភាពហើយ​បងប្អូន​ត្រូវ​គោរព​ច្បាប់​ជាមួយ​រាជរ​ដ្ឋាភិ​បាល ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។លោក​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​ឧបសគ្គ​នោះ​គឺ​គ្រោះថ្នាក់​ច​រា
ចរណ៍​បន្សល់​ទុក​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ។​ល​។

យានយន្ត​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​(​ឆៀក​) ដោយ​កុំ​ធ្វេសប្រហែស ដូច​ជា​កង់​ឡាន​អត់​ក្រឡា ភ្លើង​មិន​ភ្លឺ ហ្វ្រាំង​ជាន់​មិន​ស៊ី​ជាដើម ។ទោះជា​យ៉ាងណា​ក្តី លោក​ទេស​រដ្ឋមន្ត្រី​បាន​អះអាង​ថា ក្រ​សូ​ង​ធ្វើការ​ផ្សព្វផ្សាយ​តែ​ខេត្ត​៣ខាងលើ​នេះ ព្រោះ​មាន​គ្រោះថ្នាក់​ចរាច​ណ៍​ច្រើន ។ដូច្នេះ​បណ្តា​ខេត្ត​ផ្សេង​ទៀត​មិន​ទាន់​មានការ​ផ្សព្វផ្សាយ​នោះ​ទេ តែ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ បើ​មាន​ថវិកា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ