ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​ក្រុង​កំពង់ចាម​…​បណ្តែតប្រទីប​និង​បង្ហោះ​គោម​​ថ្ងៃ​ចេញ​​វស្សាយ៉ាងសប្បាយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ មនុស្ស​ម្នា​ច្រើន​កុះករ​ ត្រូវ​បាន​គេ​មើលឃើញ​នាំ​គ្នាមក​កំសាន្ត​លេង​ក្នុង​ថ្ងៃ​ចេញ​ព្រះវស្សា​ល្ងាច​ថ្ងៃ​ទី​១៣ តុលា មានចំនួនចូល​ដល់​ខ្ទង់​ម៉ឺន​នាក់​នៅ​តាម​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម​។ ហើយ ​ប្រទីប​សម្រាប់​បណ្តែត​តាម​ទឹកទន្លេ ត្រូវ​បាន​គេ​ដាក់​លក់​ព្រោង​ព្រាត ដោយ​ថែម​ទាំង​លក់ដាច់​ផងមាន​ការ​បង្ហោះគោម​…

ខេត្តកំពង់ចាម​៖ មនុស្ស​ម្នា​ច្រើន​កុះករ​ ត្រូវ​បាន​គេ​មើលឃើញ​នាំ​គ្នាមក​កំសាន្ត​លេង​ក្នុង​ថ្ងៃ​ចេញ​ព្រះវស្សា​ល្ងាច​ថ្ងៃ​ទី​១៣ តុលា មានចំនួនចូល​ដល់​ខ្ទង់​ម៉ឺន​នាក់​នៅ​តាម​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម​។ ហើយ ​ប្រទីប​សម្រាប់​បណ្តែត​តាម​ទឹកទន្លេ ត្រូវ​បាន​គេ​ដាក់​លក់​ព្រោង​ព្រាត ដោយ​ថែម​ទាំង​លក់ដាច់​ផងមាន​ការ​បង្ហោះគោម​ ជាមួយ​នោះ​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​គ្រប់​ទីកន្លែង ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​មិន​ឲ្យ​កកស្ទះ​ចរាចរ​ណ៍ ។

អ្នកស្រី ញ៉ែ​ម វ​ណ្ណា​រី វ័យ​៥៥​ឆ្នាំ នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រង​កំពង់ចាម ប្រាប់ថា ដោយសារ​តែ​គាត់
មាន​ជំនាញ​រៀបចំ​បាយសី​ សម្រាប់​ឲ្យ​តាម​រោង​បុណ្យ​នានា​ក្នុង​ក្រុង​កំពង់ចាម ក៏​បាន​ច្នៃប្រឌិត​បា​នប​ង្កើ
តប្រ​ទីបធ្វើ​ពី​ស្នោ​​មាន​ចំនួន​​៤​ប្រភេទ ក្នុង​នោះ ​លក់​បាន​១​ចាប់ពី​តម្លៃ៦០០០​រៀល ​ដល់​៨០០០​រៀល
។ ​គ្រាន់តែ​បាន​ចាប់ផ្តើម​ដាក់​លក់​មនុស្ស​មក​ទិញ​ហូរហែ​ ប្រសិនណាបើ​មេឃ​អំណោយ​ផលមិន​ភ្លៀង​ទេ
នោះ ​ប្រទីបនឹង​លក់ដាច់​ទទួល​បាន​លុយ​គ្រាន់បើ ។​

ដោយឡែក លោក​គង់ សុធា​រ៉ា វ័យ​៣០​ឆ្នាំ​ នៅ​ក្រុង​កំពង់ចាមបានប្រាប់ដែរ​​ថា មុន​ៗ​រូប​លោក​និង​ប្រពន្ធ​មិន​ដែល​បាន​ដើរលេង​នៅ​មាត់ទន្លេ​មើល​គេ​បណ្តែតប្រទីប ​និង​បាញ់​កាំជ្រួច​នោះ​ទេ ទើបតែ​មក​ដល់​យប់​ថ្ងៃ​ទី​១៣​ តុលា ​​បាន​នាំ​គ្នា​មក​ទិញ​គោម​១បង្ហោះ​ទៅ​លើ​អាកាស ​ដោយ​បាន​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារឱ្យពួក​គេ​ចេះ​ស្រលាញ់​គ្នា​រហូត​ដល់​ចាស់​ព្រេង​ចាស់​ព្រឹទ្ធ ហើយ​ក៏​សូម​ឲ្យ​ទេវតា ម្ចាស់​ទឹក​ម្ចាស់​ដី ព្រះ​គង្គារ សូម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ទទួល​បាន​សុខសាន្តត្រាន​រហូត​តរាង​ទៅ និង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចេញ​ព្រះ​វស្សា​សាលាក្រុង
កំពង់​​ចាម បាន​រៀបចំ​ដាក់​កម្លាំង​សមត្ថកិច្ច​យាម​ប្រចាំការ នៅ​តាម​ផ្លូវ​មាត់ទន្លេ​មេគង្គ​ដោយ​មិន​អនុ​ញ្ញាត​​ឲ្យ​រថយន្ត​បើក​តាម​ផ្លូវ​មាត់ទន្លេ​ក្រោម​ស្ពាន​គី​ហ្សុណា​នោះ​ទេ ដើម្បីចៀសវាង​ស្ទះ​ចរាចរ​ណ៍​ដោយ​ឲ្យ
តែ​អ្នក​ថ្មើរជើង​និង​ម៉ូតូ​បើករ​តែ​ប៉ុណ្ណោះ ។​

អត្ថបទសរសេរ ដោយ