ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​៣០​ប្រភេទ…​​ត្រូវអាជ្ញាធរ​​ថែ​រក្សា​ការពារ និង​អភិ​រក្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ដាំ​ដើមឈើ​កម្រ​ប្រណីត​ជាង​៣០០​ដើម​ នៅ​បរិវេណ​ខាងលិច​គល់​ស្ពាន​ជ្រោយចង្វារ ដើម្បី​កែ​លំអសោភ័ណ​ភាព​នៅ​ទីនោះ​ អោយ​កាន់តែ​មាន​ភាព​បៃតង​ស្រស់​ស្អាត​ផង និង ថែ​រក្សា​គុណភាព​បរិស្ថាន​នៅ​ក្នុង​ទីក្រុង​ផង​ ។ ថ្លែង​ក្នុង​ពិធី​ដាំ​ដើមឈើ​ប្រណីតនៅ​គល់​ស្ពាន​ជ្រោយចង្វារ​នា​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ដាំ​ដើមឈើ​កម្រ​ប្រណីត​ជាង​៣០០​ដើម​ នៅ​បរិវេណ​ខាងលិច​គល់​ស្ពាន​ជ្រោយចង្វារ ដើម្បី​កែ​លំអសោភ័ណ​ភាព​នៅ​ទីនោះ​ អោយ​កាន់តែ​មាន​ភាព​បៃតង​ស្រស់​ស្អាត​ផង និង ថែ​រក្សា​គុណភាព​បរិស្ថាន​នៅ​ក្នុង​ទីក្រុង​ផង​ ។ ថ្លែង​ក្នុង​ពិធី​ដាំ​ដើមឈើ​ប្រណីតនៅ​គល់​ស្ពាន​ជ្រោយចង្វារ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ​តុលា​ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​រាជធានី​ភ្នំពេញ ​ត្រូវ​ថែរក្សា​ដើមឈើ​ទាំងអស់នេះ ​អោយ​រីក​លូតលាស់​បាន​ល្អ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ ។

លោក​បន្ត​ថា ដើមឈើ​ប្រណីតទាំងនេះ ​មិន​ត្រឹមតែ​ជា​ម្លប់​សម្រាប់ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​បាន​ជ្រក​​លេង​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​អោយ​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ប្រភេទ​ឈើ​កម្រ​របស់​កម្ពុជា​ថែម​ទៀត​ផង​ ។ លោក ឃួ​ង ស្រេង មាន​ប្រសា​ស​ន៍ទៀត​ថា ការ​រួម​គ្នា​ដាំ​ដើមឈើ​នា​ពេល​នេះ​ក្នុង​គោលបំណង​សំខាន់​ ដើម្បី​ជួយ​ថែរក្សា​បរិស្ថាន​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​នេះ ​ឲ្យ​កាន់តែ​មាន​ភាព​បៃតង​ស្រស់​ស្អាត ពិសេស​ជួយ​កាត់​បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ភព​ផែនដី ហើយ​ជួយ​កម្ចាត់​ជាតិពុល​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

អភិបាល​រា​ធានី​ភ្នំពេញ​ ន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ​ដើមឈើ​នៅ​តាម ភូមិដ្ឋាន សាលារៀន វត្ត​អា​រ៉ា​ម តាម​សួនច្បារ និង​ផ្លូវ​សាធារណៈ​អោយ​បាន​ល្អ ព្រោះ​ដើមឈើ​មាន គុណប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​បរិស្ថាន និង​មនុស្សជាតិ​។

លោក សំ សា​មុត ប្រធាន​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទី​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញបានឱ្យ​​ដឹង​ថា មក​ដល់​ពេល​នេះ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ មាន​ដើមឈើ​ទាំង​តូច​ទាំង​ធំ​ចន្លោះ​ពី​៤៥០០០​ដើម​ទៅ​៥​ម៉ឺន​ដើម ដែល​មាន​ប្រមាណ​៣០​នៃ​ប្រភេទ​ដើមឈើ ស្ថិត​ក្នុង​ការ​គ្រប់គ្រង ថែរក្សា និង​អភិរក្ស​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​ដើមឈើ​ទាំងនោះ បាន​រីក​លូតលាស់​ល្អ ផ្តល់​ម្លប់​ត្រឈឹង​ត្រ​ឈី និង​បង្កើត​បានជា​សោភ័ណ​ភាព​យ៉ាង​ស្រស់​ស្អាត សម្រាប់​ស​រាជធានី​ភ្នំពេញ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ