ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀ.ន​ប្រមាណ​ជិត​១​ម៉ឺន​នាក់ រយៈពេល​ជិត​២​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន​ឲ្យ​ដឹង​ថា រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មកនេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​បទ ល្មើស​គ្រឿងញៀន​បាន​ប្រមាណ​ជិត​១​ម៉ឺន​នាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន​ឲ្យ​ដឹង​ថា រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មកនេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​បទ ល្មើស​គ្រឿងញៀន​បាន​ប្រមាណ​ជិត​១​ម៉ឺន​នាក់ ។ ការ​ប្រកាស​របស់​សម្តេច ស ខេ​ង ខណៈ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​បាន​កំពុង​ដុតដៃដុតជើង​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បានជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​ជនបរទេស​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប នៅ​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា​នេះ សម្តេច​ស ខេ​ង បាន​អះអាង​ថា បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ សម្តេច​បញ្ជាក់​ថា «​ដែល​បញ្ហា​នេះ​បាន​ធ្វើ​ច្រើន​ដោយ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ជនល្មើស និង​បង្កក់​ទ្រព្យសម្បត្តិ​អុ្ន​ក​ដែល​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន និង​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជា​បន្តបន្ទាប់ ប្រមាណ​ជិត​១​ម៉ឺន​នាក់ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​នេះ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា បញ្ហា​គ្រឿង​នេះ​យើង​ឃើញ​ថា មាន​សញ្ញា​ធ្វើ​ចរាចរណ៍​គ្រឿងញៀន​មក​ដល់ទី​ជនបទ​មួយ​ចំនួន ។ អី​ញ្ចឹ​ង​ហើយ​ខ្ញុំ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ជាមួយ​សមត្ថកិច្ច​ព្រោះថា សមត្ថកិច្ច​មិន​អាច​គ្រប់គ្រង​បាន​គាំទ្រ​ប្រ​សិន បើ​គ្មាន​បើ​គ្មាន​ការ​គាំទ្រ និង​ចូលរួម​ពី​ប្រជាពលរដ្ឋ ។ សម្តេច​បាន​បន្ត​ថា ក្នុង​នាម​ប្រធាន​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​យើង​បាន​ឯកភាព​គ្នា​ដាក់​ចេញ​ពាក្យស្លោក​ថា «៣​កុំ និង​១​រាយការណ៍​» ។ សម្តេច​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា កុំ​ទី​១. កុំ​ជួញដូរ​គ្រឿងញៀន កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុំ​ឃិ​ត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន ។ បើ​និយាយ​ឲ្យ​ខ្លី គឺ​កុំ​រកស៊ី​គ្រឿងញៀន កុំ​ឃុបឃិត​រកស៊ី​គ្រឿងញៀន ហើយ​កុំ​ប្រើប្រាស់​គ្រឿងញៀន ។

កុំ​ទី​២. កុំ​អន្តរាគមន៍ (​បើ​អ្នក​រកស៊ី​គ្រឿងញៀន​ជា​បងប្អូន​សាច់ញាត្តិ មត្តិ​ភក្តិ មិន​ដូ​វ​អន្តរាគមន៍​ទេ គឺ​ត្រូវ​ទុក​សមត្ថ​កិច្ចចាត់ការ​តាម​ច្បាប់​ជា​ធរមាន ព្រោះថា បើ​ធ្វើ​បែប​នេះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​នៃ​ការ​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន និង​ប៉ះពាល់​យុត្តិធម៌​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ កុំ​ទី​៣.​កុំ​ប៉ះពាល់ មាន​ន័យ​ថា ទាំង​សមត្ថកិច្ច​ក្តី តុលាការ​ក្តី មិន​ត្រូវ​បន្ធូរបន្ថយ ឬ​លើកលែង​នោះ​ទេ ។ ចំណែក​១​រាយការណ៍​វិញ គឺ​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​អំពី​កន្លែង លាក់​ទុក​គ្រឿងញៀន កន្លែង​កែ​ច្នែ​ផលិត​គ្រឿងញៀន​…​។ សម្តេច​ក៏​បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​បោះ​ពុ​ម្ភ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពី​ពាក្យស្លោក​ខាងលើ​ឲ្យ​បាន​ល្អ​ដើម្បី​រួម​គ្នា​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​ដើម្បី​សុវត្ថិភាព​សង្គម​សុខភាព​ទាំងអស់​គ្នា ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ដឹង​ថា​បញ្ហា​ចរាចរណ៍​កត្តា​ដោយ​អ្នក​ប្រើប្រាស់​ផ្លូវ ដូច្នេះ​អ្វី​ដែល​កើត​គ្រោះថ្នាក់​នោះ​ដោយ​កត្តា​មនុស្ស​ភាគច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ