ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ សម រ​ង្ស៊ី ​ចូល​ស្រុក គឺ​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ផែនការ​របស់​ទណ្ឌិត សម រ​ង្ស៊ី ចូល​ស្រុក​វិញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ផែនការ​របស់​ទណ្ឌិត សម រ​ង្ស៊ី ចូល​ស្រុក​វិញ និង​កើត​មាន​ស​ង្គ្រោ​ម​ជាតិ​មិន​ខាន​ព្រោះថា ផែនការ​របស់​គាត់ គឺ​ដើម្បី​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា ។

សម្តេច ស ខេ​ង ថ្លែង​ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក​បណ្តែតប្រទីប​នៅ​ខេត្តបាត់ដំបង កាលពី​សៀ​ល​ថ្ងៃ​ទី​១៣ ខែតុលា​បាន​អះអាង​ថា លោក សម រ​ង្ស៊ី បាន​កំពុង​តែ​ធ្វើ​នយោបាយ​ហួស​បន្ទាត់​ក្រហម​ចំនួន​២ គឺ​១.​បំបែកបំបាក់​កងទ័ព ដោយ​ត្រៀម​ថវិកា ដើម្បី​ផ្គត់ផ្គង់​នៅ​ពេល​កងទ័ព​បែក​ចេញពី​ជួរ​ទ័ព ដោយ​យក​កម្លាំង​កងទ័ព​នេះ​មក​វាយបក កងទ័ព​ខេមរភូមិន្ទ​ដែល​ជា​កងទ័ព​ជាតិ ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ប្រឆាំង និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ។ ២. សម រ​ង្ស៊ី​បាន​ប្រមាថ​ព្រះមហាក្សត្រ ។

សម្តេច ស ខេ​ង បាន​លើក​ឡើង​ទៀត​ថា អ្វី​ដែល​លោក សម រ​ង្ស៊ី បាន​កំពុង​តែ​ធ្វើ​នយោបាយ​ខុសច្បាប់ ពោល គឺ​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កម្ពុជា​បាន​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ ហើយ​កម្ពុជា​ជា​ប្រទេស​កាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ សម្តេច​បញ្ជាក់​ថា «​អី​ញ្ចឹ​ង​អ្វី​ដែល​គាត់​ធ្វើ គឺ​ខុសច្បាប់ ហើយ​ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​មិនមែន ដើម្បី​ប្រជាធិបតេយ្យ​នោះ​ទេ មិនមែន​ដើម្បី​សុខ​សន្តិភាព​ទេ ! មិនមែន​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​កម្ពុជា ហើយ​ក៏​មិនមែន ដើម្បី​ការពារ​របប​រាជា​និយម​នោះ​ទេ ។ អាច​និយាយ​បាន​គាត់​មានគំនិត​ផ្លាស់​ប្តូ​របប​រាជា​និយម​ទៅ​របប​អ្វីមួយ​តាម​គាត់​ចង់បាន​នេះ ។ បើ​តាម​ន័យ​របស់ សម រ​ង្ស៊ី បាន​ប្រកាស​នោះ​» ។

សម្តេច​បន្ថែម​ថា ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការពា​របប​រាជា​និយម ពោល គឺ​ការពារ​ព្រះមហាក្សត្រ​របស់​យើង ការពារ​សុខ​សន្តិភាព និង​ការពារ​សមិទ្ធិ​ល​របស់​យើង​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​បាន​នេះ​ឲ្យ​បានជា​ដាច់ខាត ។

សម្តេច​គូសបញ្ជាក់​ថា «​ដូច្នេះ​នេះ គឺជា​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល តែ​យើង​ក៏​ត្រូវ​ស្វែងរក​ការ​ចួ​ល​រួម និង​គាំទ្រ​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែ ។ បើ​មិន​ដូច្នេះ​កម្ពុជា​អាច​នឹង​ក្លាយជា​ប្រទេស​មួយ​ដែល​កើត​ស​ង្គ្រោ​ម​ឡើង​វិញ ហើយ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​យើង ហើយ​គ្មាន​អាច​រក​ទី​បញ្ចប់​បាន​» ។ សម្តេច​បន្ត​ថា «​នេះ​ជា​សារ​នយោបាយ​មួយ​ដែល​ខ្ញុំ​យក​ឱកាស​នេះ ដើម្បី​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​បាន​ជ្រៀប​បញ្ហា​នេះ ។ កន្លង​មកនេះ​យើង​បាន​ខិតខំ​រក្សា​សន្តិសុខ​បាន​ល្អ​ប្រសើរ​នៅ​ទូ​ទាំង​ប្រទេស​នូវ​អំពើ​ភាវ​កម្ម​ដែល​ជា​អំពើ​មួយ​ធំ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ