សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយប្រាក់នៃបណ្តាប្រទេសផ្សេងៗដែលក្នុងនោះក៏មានប្រទេសជាប់ព្រំដែនកម្ពុជាផងដែរ ។ ប្រភពពីធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលានេះ ១ដុល្លារអាមេរិកមានអត្រាទិញ៤.០៨៣,០០រៀល អត្រាលក់ ៤.០៩៦,០០រៀល ។
រីឯប្រាក់អឺរ៉ូ គឺ១អឺរ៉ូមានអត្រាទិញ ៤.៤៥០,៤៧រៀល អត្រាលក់ ៤.៥៥៨,៨៥រៀល, ១ដុល្លារអូស្ត្រាលីមានអត្រាទិញ ២.៧១៥,២០រៀល អត្រាលក់ ២.៨១៨,០៥រៀល, ១យ៉េនជប៉ុនមានអត្រាទិញ ៣៧,១៥២០រៀល អត្រាលក់ ៣៨,២០៩០រៀល ។ ដោយឡែកហាងឆេងប្តូរប្រាក់ជាមួយប្រទេសជាប់ព្រំដែនកម្ពុជា គឺ១បាតថៃមានអត្រាទិញ ១៣៣,៩០រៀល និងអត្រាលក់ ១៣៤,៩០រៀល, ១ដុងវៀតណាមមានអត្រាទិញ ០,១៧៣០រៀល អត្រាលក់ ០,១៧៧៣រៀល និង១គីបឡាវមានអត្រាទិញ ០,៣៩៥៤រៀល និងអត្រាលក់ ០,៤៧០៣រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ