ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មាន​មានះ អ្នក​នោះ​ជា​បុគ្គល​ខុស

4 ឆ្នាំ មុន

កំហុស​ទាំងឡាយ​កើតមក​អំពី​មានះ​នេះឯង​ជាដើម​ចម អ្នក​ណា​មាន​មានះ ជន​នោះ​ជា​អ្នក​ខុស ព្រោះថា មានះ​​​​​គឺ​ការ​រឹងត្អឹង​លើកតម្កើង​ខ្លួនឯង ហើយ​មាក់ងាយ​មើល​ស្រាល​អ្នក​ដទៃ​ថា​មិន​ដល់​ខ្លួន ហើយ​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ​តាមតែ​អំណាច​នៃ​ចិត្ត​របស់​ខ្លួន ។ តាម​ពិត​ទៅ​មនុស្ស​យើង​ដែល​មានគំនិត​វាយតម្លៃ​ខ្ពស់​ទាប​នោះ គឺ​ផ្តើម​ចេញពី​មានះ​នេះឯង…

កំហុស​ទាំងឡាយ​កើតមក​អំពី​មានះ​នេះឯង​ជាដើម​ចម អ្នក​ណា​មាន​មានះ ជន​នោះ​ជា​អ្នក​ខុស ព្រោះថា មានះ​​​​​គឺ​ការ​រឹងត្អឹង​លើកតម្កើង​ខ្លួនឯង ហើយ​មាក់ងាយ​មើល​ស្រាល​អ្នក​ដទៃ​ថា​មិន​ដល់​ខ្លួន ហើយ​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ​តាមតែ​អំណាច​នៃ​ចិត្ត​របស់​ខ្លួន ។

តាម​ពិត​ទៅ​មនុស្ស​យើង​ដែល​មានគំនិត​វាយតម្លៃ​ខ្ពស់​ទាប​នោះ គឺ​ផ្តើម​ចេញពី​មានះ​នេះឯង តែបើ​មិន​មាន​មានះ​ទេ លើ​លោក​នេះ​ក៏​មិន​មានការ​ប្រកាន់​ថា អ្នក​នេះ​ប្រសើរ អ្នក​នេះ​ថោកទាប​ដែរ ។ បើ​និយាយ​ឱ្យ​មែនទែន​ទៅ​មនុស្ស​យើង​ឥត​មាន​អ្នក​ខ្ពង់ខ្ពស់ ហើយ​ក៏​ឥត​មាន​អ្នក​ថោកទាប​ទេ គឺ​សុទ្ធតែ​ជា​ធាតុ ដី ទឹក ភ្លើង ខ្យល់ ចិត្ត ចេតសិក​តែ​ប៉ុណ្ណោះ ខ្លួនប្រាណ​យើង​នេះ​គឺ​បែប​នេះ​ដូច​គ្នា ។

ចុះ​ហេតុ​អ្វី​បានជា មនុស្ស​យើង​មានការ​លើកតម្កើង​ខ្លួនឯង ហើយ​មាក់ងាយ​អ្នក​ដទៃ ? គឺ​មក​ពី​មនុស្ស​យើង ឲ្យ​តម្លៃ​គ្នា​ទៅ​តាម​អំណាច​នៃ​កិលេស​របស់​ខ្លួន​ដែល​មាន​មានះ​ជា​មេនោះ​ឯង​​ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ