ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ប្រទាល​កន្ទុយក្រពើ​​ចំពោះ​សុខភាព​ស្បែករបស់​អ្នក​

4 ឆ្នាំ មុន

ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​ធ្លាប់​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​រុក្ខជាតិ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​ស្បែក​។​ថា​តើ​ប្រទាល​កន្ទុយក្រពើ​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​ស្បែក? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​រក្សា​ស្បែក ៖ ១. បំបាត់​ស្នាម​សង្វារ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ…

ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​ធ្លាប់​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​រុក្ខជាតិ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​ស្បែក​។​ថា​តើ​ប្រទាល​កន្ទុយក្រពើ​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​ស្បែក? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​រក្សា​ស្បែក ៖

១. បំបាត់​ស្នាម​សង្វារ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​សង្វារ និង​ទុក​ចោល​សម្រាប់ រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​អ្នក​ដែល​ប្រតិកម្ម​ជាមួយ​ប្រទាល​កន្ទុយក្រពើ​ឡើយ​។

២. ព្យាបាល​មុន លាយ​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​ពី ២ ទៅ ៣ ដំណក់​។ កូរ​អោយ​សព្វ សឹម​លាបទឹក​ល្បាយ​លើ​មុន ឬ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់ ។

ទុក​ចោល​រហូត​ដល់​ស្បែក​ស្រូប​យកជាតិ​ល្បាយ​។ ហើយ​ដើម្បី​កម្ចាត់​ក្បាល​ខ្មៅ​អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​មុន​ក្បាល​ខ្មៅ និង​ទុក​ចោល​សម្រាប់​រយៈ​ពេល​​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ អនុវត្ត​រាល់​ថ្ងៃជា​ប្រចាំ ដើម្បី​ទទួល​បាន​ស្បែក​ស្រស់ថ្លា​រលោង​ស្អាត​។

៣. ព្យាបាល​សត្វល្អិត​ខាំ ៖ លាប​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​កន្លែង​ដែល​សត្វ​ខាំ​ដើម្បី​បំបាត់​ការ​រមាស់ ឈឺចាប់ កាត់​បន្ថយ​ការ​ហើម​និង​រលាក​។

៤. បំបាត់​ស្នាម​អ៊ុ​ច​ខ្មៅ ៖ ចំពោះ​ផ្ទៃមុខ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​មក​លាប​លើ​ស្បែក​មុខ​ដែល​ទទួល​រង​ផល​ប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មក​លាប​លើ​ផ្ទៃមុខ​ក៏​បាន​។

អនុវត្ត​ម្ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ស​ប្តា​ហ៍​។ ចំពោះ​ស្បែក​ត្រង់​ដៃជើង ឬ​ខ្លួន អ្នក​អាច​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់ និង​ទុក​ចោល​រហូត​ដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ជា​ប្រចាំ​រហូត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។

៥. បំបាត់​ស្នាម​ខ្មៅ​ត្រង់​ជង្គង់ ៖ លាប​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​លើ​ក្បាលជង្គង់ និង​ទុក​ចោល​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​អនុវត្ត​អោយ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​ (ប្រភពពី៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ