ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​សម្លេង​ប្រាវ​ស្មាន​តែ​ធ្លាក់​អ្វី… តាម​​​​ពិត​បាក់​ជណ្តើរយន្ត​សង្កត់​បុរស​៣​នាក់​យ៉ាង​​រន្ធត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​សំណង់​3​នាក់​បាត់​ខ្លួន​១​យប់​១​ថ្ងៃ​ទើប​ដឹង​ថា បាក់​ជណ្តើរយន្ត​កែ​ច្នៃ​តាំងពី​ជាន់​ទី​១២ បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​គួរ​ឲ្យ​រន្ធត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​15​នាទី​យប់ ថ្ងៃ​ទី​13 ខែតុលា ឆ្នាំ​2019…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​សំណង់​3​នាក់​បាត់​ខ្លួន​១​យប់​១​ថ្ងៃ​ទើប​ដឹង​ថា បាក់​ជណ្តើរយន្ត​កែ​ច្នៃ​តាំងពី​ជាន់​ទី​១២ បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​គួរ​ឲ្យ​រន្ធត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​15​នាទី​យប់ ថ្ងៃ​ទី​13 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​65 នៅ​ចំណុច​អគារ​កំពុង​សាងសង់​មួយ​កន្លែង​កម្ពស់​20​ជាន់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ ធី​ម សា​រ៉​ង ភេទ​ប្រុស អាយុ​28​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​៣ ឃុំ​បារាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ២- ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​21​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​តា​ធា​វ ឃុំ​ជ័យ ស្រុក​កំពុងស្វាយ ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​​រក​មិន​ទាន់​ឃើញ និង​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

ប្រភព​ពី​បងប្អូន​សព​ជន​រង​គ្រោះ​គាត់​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ប្តី​គាត់​មានឈ្មោះ​ធី​ម សា​រ៉​ង តាំង​ពី​ថ្ងៃ​ទី​១២ តុលា ប្រពន្ធ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ឲ្យ​ប្តី​ចេញពី​ធ្វើការ​ម៉ោង​៥ ហើយ​ប្តី​បាន​ប្រាប់​ថា ចាំ​គាត់​ចេញ​ម៉ោង​៥ លុះដល់​ម៉ោង​៥ មក​រក​ប្តី​អត់​ឃើញ​ចេញពី​ធ្វើការ ហើយ​ទូរស័ព្ទ​​តេ​អត់​ចូល​ទៀត​។

លុះ​រហូត​ដល់​ព្រឹកស្អែក ប្រពន្ធ​ជន​រង​គ្រោះ​ឆ្ងល់​ថា ហេតុ​អី​នៅ​តែ​មិន​ទាន់​មក​ផ្ទះ​ទៀត ក៏​ទៅ​សួរ​ដល់​កន្លែងធ្វើការ ទើប​មេការ​គាត់​និយាយ​ថា មាន​កម្មករ​ចំនួន​3​នាក់​បាន​បាក់​ជណ្តើរយន្ត​ធ្លាក់​ពី​ជាន់​ទី​12 ស្លាប់​នៅ​ក្នុង​ជណ្តើរយន្ត​ហើយ ក្នុង​នោះ​សព​ម្នាក់​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ សង្ស័យ​តែ​កប់​ក្នុង​ឈើ​ជណ្តើរយន្ត​ច្នៃ​នោះ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈ​ពេល​ដែល​បាក់​ជណ្តើរយន្ត​ភ្លាម​ៗ​នោះ កម្មករ​សំណង់​ជា​ច្រើន​នាក់​ដែល​កំពុងធ្វើការ​លឺ​សូរ​សម្លេង​ប្រាវ​ខ្លាំង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​នោះ​ទេ ស្មាន​តែ​ធ្លាក់​របស់របរ​អ្វី​ផ្សេង​ក៏​នាំ​គ្នា​ធ្វើការ​បន្ត​ទៀត លុះ​រហូត​ដល់​​យប់​ថ្ងៃ​ទី​១៣ ខែតុលា ទើប​កម្មករ​ប្រទះ​ឃើញ​មាន​កម្មករ​ដេក​ស្លាប់​នៅ​ក្នុង​ជណ្តើរយន្ត​ឈើ​កែ​ច្នៃ​សង្កត់​លើ​គ្នា បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា អគារ​ខាងលើ​នេះ សាងសង់​បាន​កំពស់​២០​ជាន់​ហើយ ចំណែក​​ជន​រង​គ្រោះ​ដែល​បាក់​ធ្លាក់​ជណ្តើរយន្ត​នេះ គឺ​ធ្លាក់​មក​ពី​ជាន់​ទី​១២ ខណៈ​ពេល​ផ្អើល​ឆោឡោ​ភ្លាម​ៗ​នេះ សព​រក​ឃើញ​តែ​២​នាក់​ទេ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ សង្ស័យ​កៀប​ជាប់​នៅ​ក្រោម​ឈើ​ជណ្តើរយន្ត​នោះ ហើយ​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​បាក់​ជណ្តើរយន្ត​ស្លាប់​មនុស្ស​ដល់ ទៅ​៣​នាក់ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​សព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ទៅ​តាម​ប្រពៃណី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ