ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប​២ទីតាំង​ផ្សេងគ្នា ប្រមូល​បាន​៥នាក់​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​លោក​វរ​សេនី​ទោ​សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភូមិ​ថ្មី​ធ្វើការ​ពួនស្ទាក់​ចាប់​មុខសញ្ញា​ចែកចាយ និង​សេព​គ្រឿងញៀន​ចំនួន​៥​នាក់​។ ករណី​បង្ក្រាប​នេះ​ធ្វើ​ឡើង​២​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​លោក​វរ​សេនី​ទោ​សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភូមិ​ថ្មី​ធ្វើការ​ពួនស្ទាក់​ចាប់​មុខសញ្ញា​ចែកចាយ និង​សេព​គ្រឿងញៀន​ចំនួន​៥​នាក់​។

ករណី​បង្ក្រាប​នេះ​ធ្វើ​ឡើង​២​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១៩ នៅ​ភូមិសាស្ត្រ​ឃុំ​ភូមិ​ថ្មី និង​ឃុំ​ថ្មពួក ស្រុក​ថ្មពួក​។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ រួម​មាន ១-​ឈ្មោះ​រ៉ាត រ៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ២-​ឈ្មោះ​ហើយ រាត្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ៣-​ឈ្មោះ​ភ្លើយ នឿ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ៤-​ឈ្មោះ​ហួ​ន ឡូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក និង​៥-​ឈ្មោះ​ឡ​ន ប៊ុ​ន​ទ្រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​ដំបូង​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុង​ឃុំ​ភូមិ​ថ្មី ហើយ​ជនសង្ស័យ​ឈ្មោះ​រ៉ាត រ៉ូ បាន​រត់​កាត់​វាលស្រែ​ដើម្បី​គេចខ្លួន​បន្សល់​ទុក​ថ្នាំ​ញៀន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ចំនួន​២​កូន​ថង់​តូច ដាវ​២ កាំបិត​ខ្វែវ​១ និង​ឧបករណ៍​សម្រាប់​សេព​គ្រៀង​ញៀន​មួយ​ចំនួន​ធំ តែ​ត្រូវ​សមត្ថកិច្ច​តាម​ក្របួច​បាន​។

បន្ទាប់​មក​សមត្ថកិច្ច​បន្ត​ទៅ​ឃាត់​ជនសង្ស័យ​ឈ្មោះ​ហើយ រាត្រី ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច​លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ និង​បន្ត​ឃាត់​ជនសង្ស័យ​ទី​៣​។

សមត្ថកិច្ច​ប្រាប់​បន្ត​ថា យោង​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ឃាត់​បាន​ជនសង្ស័យ​២​នាក់​បន្ថែម​ទៀត​ដែល​ជា​មុខសញ្ញា​ចែកចាយ​យ៉ាង​សកម្ម ដោយ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កូន​ថង់​តូច និង​ឧបករណ៍​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

លោក​វរសេនីយ៍ទោ​សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក ប្រាប់​កោះសន្តិភាព​ថា ជនសង្ស័យ​និង​វត្ថុ​តាង​ក្រោយ​ធ្វើ​កំណត់ហេតុ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ