ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC សម្រួលការ​ទូទាត់​ឆ្លង​ដែន​ដល់​ពលរដ្ឋ ​និង​ធុរកិច្ច​កម្ពុជា​-​ម៉ា​ឡេ​ស៊ី​មិន​ចាំបាច់​ឆ្លងកាត់​ភាគី​ទី​៣ ខណៈ​កម្រៃ​សេវា​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដើម្បី​លើ​កម្ពស់​ប្រព័ន្ធ​ទូទាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​និង​កម្រិត​តំបន់​ឱ្យ​មាន​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​និង​ធុរកិច្ច​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី ទាំង​ពីរ​មិន​ចាំបាច់​ប្រើប្រាស់​សេវា​ភាគី​ទី​បី ឬត​តី​ជន​នោះ ខណៈ​កម្រៃ​សេវា​ម្តង​ៗ​អស់ពី​២០​ទៅ​៣០%​នៃ​ទំហំ​សាច់ប្រាក់​សរុប​បើសិន​ពលរដ្ឋ​ទ្វេភាគី​មាន​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​។ ​ លោកស្រី ជា សិរី…

​រាជធានី​ភ្នំពេញ ៖ ដើម្បី​លើ​កម្ពស់​ប្រព័ន្ធ​ទូទាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​និង​កម្រិត​តំបន់​ឱ្យ​មាន​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​និង​ធុរកិច្ច​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី ទាំង​ពីរ​មិន​ចាំបាច់​ប្រើប្រាស់​សេវា​ភាគី​ទី​បី ឬត​តី​ជន​នោះ ខណៈ​កម្រៃ​សេវា​ម្តង​ៗ​អស់ពី​២០​ទៅ​៣០%​នៃ​ទំហំ​សាច់ប្រាក់​សរុប​បើសិន​ពលរដ្ឋ​ទ្វេភាគី​មាន​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​។ ​

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​កាល​ថ្ងៃ​ទី​១០ ខែតុលា ក្នុង​ពិធី​ចុះ​អនុ​ស្សរៈ​យោគយល់​ស្តី​ពី​ការ​លើកកម្ពស់​ការ​ទូទាត់​និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​រវាង​ធន​គារ​ជាតិ​នៃ​កម្ពុជា​និង​ធនាគារ​ក្នុងស្រុក​មួយ​ថា នៅ​ពេល​កន្លង​មក​ពេល​រដ្ឋ​ខ្មែរ គាត់​ចង់​ផ្ញើរ​ប្រាក់​ត្រឡប់​មក​កម្ពុជា​វិញ​តាម​មធ្យោបាយ​មួយ​ចំនួន​អាច​តម្លៃសេវា​មាន​កម្រិត​ខ្ពស់​។ ជូន​កាល​ផ្ញើ​ម្តង​កម្រៃ​សេវា​អាច​អស់ពី​២០% ទៅ ៣០% នៃ​ទំហំ​ទឹកប្រាក់​ដែល​គាត់​បាន​ផ្ញើ​។ ដូច្នេះ​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​នេះ​គឺ​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ផ្ទេរ​ប្រាក់​នេះ​ដោយ​មិន​ចាំបាច់​ឆ្លង​ភាគី​ទី​បី ឬត​តី​ភាគី​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ទាំងនោះ​។

លោកស្រី​បាន​លើក​ឡើង​ថា «​ខ្ញុំ​លើក​ឧទាហរណ៍​ជាក់ស្តែង​កន្លង​មក​យើង​បាន​សិក្សា​ហើយ​បានដឹង​ថា​កម្មករ​ខ្មែរ​យើង​ដែល​គាត់​ធ្វើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ពេល​ខ្លះ​គាត់​ផ្ញើរ​ប្រាក់​ត្រឡប់​មក​ស្រុក​ជូន​បងប្អូន ដោយ​ប្រាក់​ទាំងនោះ​គាត់​ត្រូវ​ចំណាយ​ខ្ពស់​លើ​ការ​បង់​សេ​វ៉ា​, លទ្ធភាព​គ្រប់គ្រង​សាច់ប្រាក់​នោះ​របស់​គាត់​នៅ​មាន​កម្រិត ពីព្រោះ​លុយ​ដែល​គាត់​ផ្ញើរ​មក​ក្រុម​គ្រួសារ ឱ្យ​ការ​ចាយវាយ​វា​មិន​សម​ដូច​បំណង​ឬ​វា​មិន​ចំ​ទិស​ដៅ ។ អីចឹង​អ្វី​ដែល​យើង​ផ្តល់​ឱ្យ​គាត់​បើសិន​គាត់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​គាត់​មាន​លទ្ធភាព​ទទួល​បាន​លុយ​តាម​ប្រព័ន្ធ​បាគង​តាម​ទូរស័ព្ទ​របស់​ពួក​គាត់ អាច​ផ្ញើ​មក​ប្រទេស​កម្ពុជា​យើង​ដោយ​ផ្ទាល់ ហើយ​ការ​ទូទាត់ ទឹក​ភ្លើង ឬ​បង់ថ្លៃ​សាលា​ឱ្យ​ដោយ​ផ្ទាល់ ដោយ​មិន​ចាំ​ឆ្លង​អ្នក​ណាមួយ​មក​ធ្វើ​ជូន​គាត់​។ សម្រាប់​ស្ត្រី​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​បាន​ស្រួល​ជាង​និង​ម្យ៉ាងទៀត​ជួយ​សម្រួល​ដល់​កម្រៃ​សេវា​បាន​កាន់តែ​ថោក​»​។

លោកស្រី​បាន​បន្ត​ទៀត​ថា «​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បាគង​នឹង​ផ្តល់​លទ្ធភាព​យ៉ាងច្រើន​ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​ទូទាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​ក្នុង​ប្រទេស​កម្ពុជា​និង​ក្នុង​កម្រិត​តំបន់​ហើយ​អនុ​ស្សរៈ​ដែល​ចុះហត្ថលេខា​ថ្ងៃនេះ​នឹង​នាំ​ឱ្យ​ស្ថាប័ន​ទាំង​ពីរ​ឈាន​ទៅ​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​កម្រិត​ទៀត ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​បន្ថែម ពី​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​បម្រើ​ឱ្យ​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​។​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ទាំង​ពី កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​»​។

​លោក Datuk Hamirullah Boorhan នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ​សហគមន៍​នៃ​ធនាគារ​មេ​យ​ប៊ែ​ង​លើក​ឡើង​ថា ធនាគារ​នឹង​ផ្តល់​សេវា​ឆ្លងកាត់​ប្រទេស​កាន់តែ​មាន​ភាព​ងាយស្រួល​និង​មាន​តម្លៃ​សមរម្យ​បន្ថែម​ទៀត​ជូន​អតិថិជន​របស់​ខ្លួន​នៅ​ក្រៅ​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​។​ទន្ទឹម​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​រួមចំណែក​ដល់​ធនាគារ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ជា​ជម្រើស​ធនាគារ​ឌី​ជី​ថ​ល​នៅ​ក្នុង​តំបន់ ។

​លោក​បាន​បន្ត​ថា «​បន្ទាប់​ពី​ដាក់​ឱ្យ​ដំណើរការ​សេវា​នេះ នឹង​រំពឹង​ថា​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ប្រជាជន​ម៉ា​ឡេ​ស៊ី​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ធុរកិច្ច​ក្នុង​ប្រទេស​ទាំង​ពីរ​ដោយ​ប្រើប្រាស់​អ៊ី​វ៉ា​ឡេ​ត របស់​ប្រព័ន្ធ​បាគង និង​ផ្លែ​ហ្វ​ម​ឌី​ជី​ថ​ល ដើម្បី​ផ្ទេរ​មូលនិធិ​ឆ្លង​ប្រទេស សម្រាប់​ការ​ទូទាត់​ពាណិជ្ជកម្ម និង​ការ​ផ្ទេរ​ប្រាក់​។​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​កិច្ច​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍន៍​ទៅ​រក​សង្គម​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​កម្ពុជា​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ