ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​សន្យា​តបត​ការ​វាយប្រហារ​នាវា​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់ ​ISNA ​ថា អ៊ី​រ៉​ង់​បាន​សន្យា​នា​ថ្ងៃ​ទី​១២​តុលា​ថា នឹង​មិន​នៅ​ស្ងៀម​ដោយ​គ្មាន​ការ​ឆ្លើយ​តប​វិញ​ឡើយ ចំពោះ​ការ​វាយប្រហារ​អាច​ដោយ​មី​ស៊ី​ល ប្រឆាំង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ខ្លួន​នា​ពេល​មុន​នេះ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងលិច​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។…

ប្រទេស​អ៊ី​រ៉​ង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់ ​ISNA ​ថា អ៊ី​រ៉​ង់​បាន​សន្យា​នា​ថ្ងៃ​ទី​១២​តុលា​ថា នឹង​មិន​នៅ​ស្ងៀម​ដោយ​គ្មាន​ការ​ឆ្លើយ​តប​វិញ​ឡើយ ចំពោះ​ការ​វាយប្រហារ​អាច​ដោយ​មី​ស៊ី​ល ប្រឆាំង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ខ្លួន​នា​ពេល​មុន​នេះ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងលិច​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។

លេខាធិការ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​សន្តិសុខ​ជាតិ​អ៊ី​រ៉​ង់ លោក​ALI SHAMKHANI​ថ្លែង​ថា​បណ្ដា​ដាន​នៃ​ការ​វាយប្រហារ​ត្រូវ​បាន​រក​ឃើញ​តាម​រយៈ​ការ​ពិនិត្យ​វី​ដេ​អូ​នានា​ដែល​មាន និង​បណ្ដា​ភស្ដុ​តាង​ដែល​ប្រមូល​ដោយ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍ លើ​អត្តសញ្ញាណ​របស់​អ្នក​វាយប្រហារ ដែល​សន្មត់​​ជា​ការ​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​មួយ ប្រឆាំង​នាវា​ដឹក​ប្រេង​អ៊ីរ៉​ង់​ឈ្មោះ​SABITI​តែ​មិន​បញ្ជាក់​ពី​ភាព​លម្អិត​ឡើយ​។ លោក​និយាយ​ទៀត​ថា ការ​ប្លន់​ក្នុង​សមុទ្រ​និង​ភាព​សាហាវព្រៃផ្សៃ​ក្នុង​ដែនទឹក​អន្តរជាតិ នឹង​មិន​អាច​ឲ្យ​យើង​នៅ​ស្ងៀម​ដោយ​គ្មាន​ចម្លើយ​តប​វិញ​នោះ​ទេ​។ លោក​បាន​ព្រមាន​ប្រឆាំង​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ដោយសារ​អសន្តិសុខ​ក្នុង​ដែនទឹក​អន្តរជាតិ​។

ឧប្បត្តិហេតុ​នៃ​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​អ៊ី​រ៉​ង់ បណ្ដាល​ឲ្យ​នាវា​នោះ​មាន​ភ្លើង​ឆាបឆេះ កើត​មាន​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង រវាង​អ៊ី​រ៉​ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​រវាង​អ៊ីរ៉​ង់​ និង​សហ​រដ្ឋ​អាមេរិក ដែល​ចោទប្រកាន់​អ៊ី​រ៉​ង់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នានា ប្រឆាំង​បណ្ដា​ទីតាំង​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ខែកញ្ញា​។

ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១១​តុលា​កើត​មាន​ផង​ដែរ ក្រោយ​ពី​អ៊ីរ៉​ង់​ចាប់​នាវា​ដឹក​ប្រេង​ជា​ច្រើន​គ្រឿង រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ និង​ការ​ចាប់​នាវា​​ដឹក​ប្រេង​អ៊ី​រ៉​៉​ង់​មួយ​គ្រឿង​នៅ​ហ្ស៊ី​ប្រា​ល់តា​។

ចំណែក​សហរដ្ឋអាមេរិក​បាន​អនុម័ត​នា​ថ្ងៃ​ទី​១១​តុលា ការ​បញ្ជូនទាហាន​របស់​ខ្លួន​ជា​ច្រើន​ពាន់​នាក់ ទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ជួយ​ការពារ​សម្ព័ន្ធមិត្ត​សំខាន់​នោះ​ដែល​ខ្លួន​ថា​មក​ពី​ការ​បង្ក​អ​ស្ថេ​រ​ភាព​របស់​អ៊ី​រ៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ