ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទុក​ទេ​នេះ​! ស្ទូច​រថយន្ត និង​ម៉ូតូ​ចត​លើ​ចិញ្ចើម​ផ្លូវ​គ្មាន​សណ្តាប់ធ្នាប់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​លេខ​១ និង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នៅ​តែ​បន្ត​ចុះ​ស្ទូច​រថយន្ត និង​ម៉ូតូ​ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ ដែល​នេះ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក អ៊ី…

ខេត្ត​ព្រះ​សីហ​នុ ៖ បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​លេខ​១ និង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នៅ​តែ​បន្ត​ចុះ​ស្ទូច​រថយន្ត និង​ម៉ូតូ​ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ ដែល​នេះ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ និង​លោក​សន កុសល អភិបាលរង ក្រុង​ដែល​លោក​បាន​ទទួលបញ្ជា​ចុះ​រៀបចំ​នៅ​សង្កាត់​លេខ​១ ជា​ប្រចាំ ។

បើ​ទោះជា​មានការ​សម្រួល​ពី​សមត្ថកិច្ច​ជា​ប្រចាំ​យ៉ាងណា​ក្តី​ក៏​នៅ​មិន​ទាន់​រៀបរយ​ល្អ​នោះ​ឡើយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ស្ទូច​យក​រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ផង​ដែរ​ក្នុង​មួយ​ថ្ងៃ​ៗ ។

អ្នកជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ពន្យល់​ថា លុះណាតែ​មានការ​ចូលរួម​ជា​សហគមន៍​រួម​គ្នា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​អ្នក​ពាក់​ព​ន្ធ័​រួម​មាន អ្នក​លក់ដូរ ក្បែរផ្លូវ​ទាំង​សងខាង ក្រោម​ហេតុផល​ថា មិន​មាន​តូប​លក់ដូរ ឬ​លក់ដូរ​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួសារ ។ អ្នក​ឈប់​ចត​យានយន្ត​ផ្សេង​ៗ​ពិសេស​ម៉ូតូ ។ អ្នកបើកបរ​រថយន្ត​តូច​-​ធំ​ដែល​ឆ្លងកាត់ ។ ការ​កំណត់​គោលការណ៍​ជាក់លាក់​របស់​អាជ្ញាធរ​ដូច​ជា ការ​គូសវាស​ខ្សែបន្ទាត់​ហាមឃាត់ ឬ​ដោះស្រាយ តាម​រយៈ​កិច្ច​ពិភាក្សា​ជា​វេទិការ​សាធារណៈ ដើម្បី​បញ្ជ្រាប​ផ្ទាល់​ទៅ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ មុន​នឹង​ប្រើប្រាស់​វិធានការ​ក្តៅ​ចុង​ក្រោយ ។

បើ​តាម​អ្នកជំនាញ​ដដែល​បញ្ជាក់​ថា បើ​ត្រឹម​ដាក់​កម្លាំង​សមត្ថកិច្ច​សម្រួល ឬ​ការ​ចុះ​ចាប់ ផាកពិន័យ​អ្នក​រំលោភ​ចិញ្ចើម​ផ្លូវ​ជាដើម​នោះ​មិន​ជោគជ័យ​ទេ ប្រ​សិន​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​ចូលរួម​ក្នុង​ការ​ចុះ​អនុវត្តន៍​នោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ក្នុង​ករណី​ចុះ​សម្រួល​នៅ​សង្កាត់​លេខ​៣ ក៏​មានការ​ចាប់​ឃាត់ខ្លួន​ជនជាតិ ចិន​ម្នាក់ ដើម្បី​យក​ទៅ​ធ្វើការ​អប់រំ​ទៀត​ផង ដែល​ជនជាតិ​ចិន​ម្នាក់​នេះ​បាន​ព្យាយាម​រារាំង ក្នុង​ការ​អនុវត្តន៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ