ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារក្នុង​បន្ទប់​មួយ​ មនុស្ស​​ស្លា.ប់​​យ៉ាងតិច​៤​នាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បើតាម​ប៉ូលិសបាន​​បញ្ជាក់​ឱ្យ​ដឹ​ង​ថា ​មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ​និង​៣​នាក់​ទៀត​រង​របួស ក្នុង​ការ​បាញ់ប្រហារ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែតុលា ឆ្នាំ​២០១៩ ​នៅ​ក្រុង​ញូ​វ​យ៉​ក ក្នុង​បន្ទប់​មួយ​ជា​កន្លែង​ដែល​គេ​រៀប​ចំការ​លេងល្បែង​ភ្នាល់​ដោយ​ខុសច្បាប់​។…

សហរដ្ឋអាមេរិក ៖ បើតាម​ប៉ូលិសបាន​​បញ្ជាក់​ឱ្យ​ដឹ​ង​ថា ​មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ​និង​៣​នាក់​ទៀត​រង​របួស ក្នុង​ការ​បាញ់ប្រហារ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែតុលា ឆ្នាំ​២០១៩ ​នៅ​ក្រុង​ញូ​វ​យ៉​ក ក្នុង​បន្ទប់​មួយ​ជា​កន្លែង​ដែល​គេ​រៀប​ចំការ​លេងល្បែង​ភ្នាល់​ដោយ​ខុសច្បាប់​។

នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ​ពុំ​ទាន់​មាន​ជនសង្ស័យ​ណា​ម្នាក់​បាន​ត្រូ​វ​ចាប់ខ្លួន​នៅឡើយ​។

បើតាម​លោក ​DERMOT SHEA ​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក បាន​​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ដែល​និយាយ​ថា នោះ​ជា​ជម្លោះ​មួយ​ ឬ​ជា​ការ​ទាស់ទែង​គ្នា​មួយ ដោយសារ​ការ​លេង​ភ្នាល់ ​ឬ​ក៏​ជា​អំពើ​ប្លន់​មួយ​។ ជន​រង​គ្រោះ​មាន​អាយុ​រវាង​ពី​៣២​ទៅ​៤៩​ឆ្នាំ​។ កាំភ្លើង​២​ដើម​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​នឹង​កន្លែង​។ មានការ​បាញ់ប្រហារ​ដល់​ទៅ​យ៉ាងតិច​១៥​គ្រាប់​ក្នុង​បន្ទប់​នោះ​។

គួរ​រំលឹកថា កាលពី​ខែកញ្ញា ​ឆ្នាំ​២០១៩ ក្រុង​ញូ​វ​យ៉​កនេះ ក៏​ជួប​ប្រទះ​នឹង​ឧប្បត្តិហេតុ​នៃ​ការ​បាញ់​បោះ​ដល់​ទៅ​៦៧​លើក​ទល់​នឹង​៧១​លើក ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៨​។ នេះ​បើ​តាម​ស្ថិតិ​របស់​បូ​លិ​ស​ក្រុង​ញូ​វ​យ៉​ក ​ដែល​ចេញផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ សហរដ្ឋអាមេរិក​ជួប​ប្រទះ​ដោយ​ទៀង​ទាត់ ការ​បាញ់ប្រហារ ដែល​ជួនកាល​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ