ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​ប្រកាស​កិច្ចព្រមព្រៀង​មួយ​ផ្នែក​ជាមួយ​ចិន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​១១​តុលា​ថា សហរដ្ឋអាមេរិក ​និង​ចិន​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​មួយ​ផ្នែក តែ​ភាព​លម្អិត​ជាក់ស្ដែង​ពុំ​ទាន់​ត្រូវ​បាន​លាត​ក្រ​ដាង​ក្នុង​ពេល​ភ្លាម​ៗ​នៅឡើយ​។ ក្រោយ​ពី​ជួប​ជាមួយ​ប្រមុខ​អ្នក​ចរចា​ចិន​លោក​ឧបនាយករដ្ឋមន្ត្រី​LIU HE លោក​ត្រាំ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៃ​ដំណាក់កាល​ទី​១​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​១១​តុលា​ថា សហរដ្ឋអាមេរិក ​និង​ចិន​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​មួយ​ផ្នែក តែ​ភាព​លម្អិត​ជាក់ស្ដែង​ពុំ​ទាន់​ត្រូវ​បាន​លាត​ក្រ​ដាង​ក្នុង​ពេល​ភ្លាម​ៗ​នៅឡើយ​។

ក្រោយ​ពី​ជួប​ជាមួយ​ប្រមុខ​អ្នក​ចរចា​ចិន​លោក​ឧបនាយករដ្ឋមន្ត្រី​LIU HE លោក​ត្រាំ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៃ​ដំណាក់កាល​ទី​១​។ តាម​លោក​ត្រាំ​ថា​ដំណាក់កាល​ទី​១​នេះ​រួម​មានការ​ទិញ​ផលិតផល​កសិកម្ម​អា​មេ​រិ​ក ហើយ​ក៏​ទាក់ទិន​នឹង​កម្មសិទ្ធិបញ្ញា សេវាកម្ម​ហិរញ្ញវត្ថុ និង​អត្រា​នៃ​ការ​ទូទាត់​ដោះ​ដូរ​ពា​ណិ​ជ្ច​កម្ម​គ្នា​។

លោក​STEVEN MNUCHIN​រដ្ឋមន្ត្រី​រតនាគារ ដែល​ចូលរួម​ក្នុង​ការ​ជួប​គ្នា​របស់​លោក​ត្រាំ​ជា​មួយ​លោក​LIU HE នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន​ដែរ​អះអាង​ថា សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​បង្កើន​ព​ន្ធ្​គយ​មាន​ទឹកប្រាក់​២៥០​ពាន់​លាន​ដុល្លារ លើ​បណ្ដា​ផលិតផល​នាំ​ចូល​ពី​ចិន ដែល​ត្រូវ​ឡើង​ពី​២៥%​ដល់​៣០%​ចាប់ពី​ថ្ងៃ​ទី​១៥​តុលា​ទៅ​។

ចំណែក​អ្នក​ចរចា​ចិន​និយាយ​ពី​ការ​រីក​ចម្រើន​ថែម​ទៀត​ក្នុង​វិស័យ​ជា​ច្រើន​។ លោក​LIU HE​បន្ត​ថា ការ​ចរចា​នឹង​បន្ត​ទៀត​។ ចំណែក​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក​ROBERT LIGTHIZER ​និយាយ​ថា ប្រធានាធិបតី​ពុំ​បាន​ធ្វើការ​សម្រេច​លើ​ការ​យក​ពន្ធគយ​ដែល​ត្រូវ​ចូល​ជា​ធរមាន​ក្នុង​ខែធ្នូ​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ