ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ​រលាក​ច្រមុះ​ជាប់​រហូតអាច​នាំ​ឲ្យ​​​ឆ្លង​មេរោគ​ធ្ងន់ធ្ងរបាន

4 ឆ្នាំ មុន

ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ បណ្តាល​ឲ្យ​ប្រហោង​នៅ​ក្នុង​ឆ្អឹងច្រមុះ​រលាក ហើយ​ហើម ដែល​នឹង​ធ្វើ​ឲ្យ​ទឹករំអិល​ហូរ​ចេញ​មក​ក្រៅ​។ ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ នឹង​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ដកដង្ហើម​តាម​ច្រមុះ ហើយ​តំបន់​​នៅ​ជុំវិញ​ភ្នែក និង​មុខ​អាច​នឹង​មាន​អារម្មណ៍​ថា​ហើម ហើយ​មានការ​ឈឺចាប់ ឬ​ឈឺក្បាល​។…

ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ បណ្តាល​ឲ្យ​ប្រហោង​នៅ​ក្នុង​ឆ្អឹងច្រមុះ​រលាក ហើយ​ហើម ដែល​នឹង​ធ្វើ​ឲ្យ​ទឹករំអិល​ហូរ​ចេញ​មក​ក្រៅ​។

ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ នឹង​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ដកដង្ហើម​តាម​ច្រមុះ ហើយ​តំបន់​​នៅ​ជុំវិញ​ភ្នែក និង​មុខ​អាច​នឹង​មាន​អារម្មណ៍​ថា​ហើម ហើយ​មានការ​ឈឺចាប់ ឬ​ឈឺក្បាល​។

ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ ជា​ញឹកញាប់​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជំងឺ​ផ្តាសាយ​។ មូលហេតុ​ផ្សេង​ទៀត​រួម​មាន​អា​លែ​ក​ស៊ី បាក់តេរី និង​ការ​ឆ្លង​មេរោគ​ផ្សិត​។ ការ​ព្យាបាល​ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ​អាស្រ័យ​ទៅ​លើ​មូលហេតុ​របស់​វា​។ ក្នុង​ករណី​ជា​ច្រើន ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ​អាច​ទទួល​ការ​ព្យាបាល​នៅផ្ទះ​បាន​។

ទោះបីជា​យ៉ាងណា ការ​រលាក​ច្រមុះ​ជាប់​រហូត​អាច​នាំ​ឲ្យ​មានការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ និង​មាន​ផល​វិបាក​ផ្សេង​ទៀត​។ ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ ដែល​មាន​រយៈពេល​យូរ​ជាង ៨ ស​ប្តា​ហ៍ ឬ​កើតឡើង​ម្ដងទៀត ត្រូវ​បាន​គេ​ហៅ​ថា​ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ​រ៉ាំរ៉ៃ​។

រោគ​សញ្ញា​នៃ​ការ​រលាក​ប្រហោង​ក្នុង​ឆ្អឹងច្រមុះ​ជា​ញឹកញាប់​រួម​មាន ៖

១- ហូរ​ទឹករំអិល​ពណ៌​លឿង​ច​ខាប់​ៗ ឬ​បៃតង​ខាប់​ៗ ចេញពី​ច្រមុះ ឬ​ចូល​ទៅ​ក្នុង​បំពង់ក
២- ការ​ស្ទះ​ច្រមុះ ដែល​បណ្តាល​ឲ្យ​ពិបាក​ដកដង្ហើម​តាម​ច្រមុះ
៣- ការ​ឈឺចាប់ ការ​តឹង​ណែន ការ​ហើម និង​សម្ពាធ​នៅ​ជុំវិញ​ភ្នែក ថ្ពាល់ ច្រមុះ ឬ​នៅ​លើ​ថ្ងាស
៤- ការ​ថយ​ចុះ​នៃ​ក្លិន និង​រសជាតិ
៥- ក្អក ដែល​កាន់តែ​ខ្លាំង​នៅ​ពេល​យប់

៦- ឈឺ​ត្រចៀក
៧- ឈឺក្បាល
៨- ឈឺ​នៅ​ក្នុង​ថ្គាម និង​ធ្មេញ​ផ្នែក​ខាងលើ
៩- ក្លិន​មាត់​មិនល្អ
១០- អស់កម្លាំង
១១- គ្រុនក្ដៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ