ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ! ភ្លៀង​ធ្លាក់​ខ្លាំង​ផង​ ទឹក​ជំនន់ និង​បាក់​ដី​ក្នុង​ប្រទេស (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បើ​យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ​HAGIBIS​ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​​តុលា ឆ្នាំ​២០១៩នេះ បាន​វាយប្រហារ​លើ​ជប៉ុន ជា​​ពិសេស​លើ​ទីក្រុង​តូ​ក្យូ…

ប្រទេស​ជប៉ុន ៖ បើ​យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ ​HAGIBIS​ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​​តុលា ឆ្នាំ​២០១៩នេះ បាន​វាយប្រហារ​លើ​ជប៉ុន ជា​​ពិសេស​លើ​ទីក្រុង​តូ​ក្យូ ជា​មួយ​​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ​ដែល​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់ ​និង​បាក់​ដី សម្លាប់​មនុស្ស​យ៉ាងតិច​៣​នាក់ ហើយ​មនុស្ស​ជាង​៩០​នាក់​​ទៀត​រង​របួស ​និង​ប្រមាណ​ជា​១៥​នាក់​​ត្រូវ​បា​ត់​ខ្លួន​។

ប្រជា​ពលរដ្ឋ​ជប៉ុន​ប្រមាណ​ជា​៧,៣​លាន​នាក់ ទទួល​ការ​ណែនាំ​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ បន្ទាប់​ពី​ភ្លៀង​​ធ្លាក់​ខ្លាំង​បំផុត ក្នុង​តំបន់​ជា​ច្រើន​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​។ នា​វេលា​ម៉ោង​២៣​ម៉ោង​ក្នុងស្រុក ភ្លៀង​ និង​ខ្យល់​​បាន​បោកបក់​ខ្លាំង​បាន​បញ្ចប់​នៅ​ក្រុង​តូ​ក្យូ ហើយ​ព្យុះ​បោក​បក់ក៏​​សំដៅ​ទៅ​ភាគ​ឦសាន​។ ព្យុះ​នោះ​បោកបក់​លើ​ក្រុង​តូ​ក្យូ ​នា​វេលា​ម៉ោង​២១ អម​ដោយ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​ជិត​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​។

ចាប់ពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែតុលា​មក ព្យុះ​នោះ​បាន​សម្លាប់​មនុស្ស​ម្នាក់​ក្នុង​តំបន់​ជី​បា​ ជាយក្រុង​តូ​ក្យូ ហើយ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​ក្នុង​រថយន្ត​១​គ្រឿង​ដែល​ក្រឡាប់​។ ក្នុង​ទីក្រុង​កា​វ៉ា​សា គី​ជិត​ក្រុង​តូ​ក្យូ​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់ ក្នុងផ្ទះ​របស់​គេ​ដែល​ទឹក​ជន់​លិច​ដល់​ទៅ​៣​ម៉ែត្រ​។ ហើយ​ការ​បាក់​ដី​ជា​ច្រើន​កន្លែង​ត្រូវ​បាន​រាយការណ៍ ក្នុង​នោះ​ការ​បាក់​ដី​មួយ កើត​មាននៅ​ហ្គុ​ន​ម៉ា ភាគ​ខាងជើង​ក្រុង​តូ​ក្យូ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ស្លាប់​។ ចំណែក​មនុស្ស​១៥​នាក់​បាន​បាត់​ខ្លួន ក្នុង​នោះ​៣​នាក់​ជាប់​ក្នុង​រថយន្ត​របស់​ពួក​គេ​ដែល​ទឹក​នាំ​យក​​ទៅ ក្រោយ​ការ​បាក់​ស្ពាន​មួយ​ក្នុង​តំបន់​ណា​ហ្គា​ណូ​។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​ពី​ការ​បាក់​ដី និង​រលក​សមុទ្រ​ធំ​ៗ​ព្រមទាំង​ទឹកជំនន់​។ ទំនប់​​ជា​ច្រើន​រង​ការ​គំរាមកំហែង​ខ្លាច​បាក់ មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ដែល​បង្កើន​ការ​ភ័យ​ខ្លាច​ដល់​ទឹកជំនន់​នៅ​ពី​ខាងក្រោម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Sky News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ