ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ខាតបង់​ថវិកា​ប្រហែល​៣៥០​លាន​ដុល្លារ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ឆ្នាំ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ខាតបង់​ថវិកា​ប្រហែល​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ខណៈ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ និង​របួស​១៥​នាក់​ក្នុង​មួយ​ថ្ងៃ ។ នេះ​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សា​ធារ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ខាតបង់​ថវិកា​ប្រហែល​៣៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ខណៈ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ និង​របួស​១៥​នាក់​ក្នុង​មួយ​ថ្ងៃ ។

នេះ​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សា​ធារ ណ​ការ និង​ជញ្ជូន ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជាមួយ​ក្រុមហ៊ុន Pernod Ricard Cambod ge និង​អង្គការ APIWSA ស្ដី​ពី​គម្រោង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា​នេះ នៅ​ទីស្តីការក្រសួង​បាន​បញ្ជាក់​ថា លោក ទេស​រដ្ឋ មន្ត្រី​ស៊ុន​ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ការ​ចុះ ហត្ថលេខា​នេះ ដើម្បី​យក​ថវិកា​នេះ​ទៅ​បណ្តុះបណ្តាល​ដល់​ខេត្ត​ចំនួន​៣ គឺ​ខេត្តបាត់ដំបង សៀមរាប និង​បន្ទាយ​មាន​ជ័យ និង​សាលា​៨ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សិស្ស​និស្សិត​ឲ្យ​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

ព្រោះថា សព្វ​ថ្ងៃនេះ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជា​មធ្យម​៥​នាក់​ក្នុង​មួយ​ថ្ងៃ និង​របួស​១៥​នាក់​ក្នុង​មួយ​ថ្ងៃ ។ លោក​បាន​បញ្ជាក់​ថា ៖ «​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បើ​តាម​ការ​សិក្សា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​យើង​ខាតបង់​ថវិកាជាតិ និង​ឯកជន​ប្រហែល​៣៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។

លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​ថ្ងៃនេះ មាន​ទំហំ​ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ​នេះ ដើម្បី​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ខេត្ត​៣​ខាងលើ និង​សាលា​៨ ។ បើ​សរុប​ពី​ថវិកា​អង្គការ និង​ក្រុមហ៊ុន​បាន​ជួយ​មក​ក្រសួង​ចំនួន​១០​ម៉ឺន​៣​ពាន់​ដុល្លារ ក្នុង​នោះ​៣​ពាន់​ផ្តល់​ទៅ​ក្រសួង​អប់រំ ដើម្បី​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ផង​ដែរ ។

លោក​ស៊ុន ចាន់​ថុ​ល ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ផ្សព្វផ្សាយ​ឆ្នាំ​នេះ​ក្រសួង និង​ពិនិត្យ​មើល​ពី​គុណភាព​ថា តើ​បាន​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​អត់ ឬ​ឆ្នាំ​ក្រោយ​ធ្វើ​ស្បត់ ឬ​យ៉ាងណា ។ ទោះ​យ៉ាងណា​ប្រជាពលរដ្ឋ​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា បើ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់​គ្នា កុំ​បើក​យានយន្ត​ល្មើសច្បាប់ ដោយសារ​សព្វ​ថ្ងៃនេះ​៣០%​ជាង ដោយសារ​បើកបរ​មិន​គោរព​ច្បាប់ បើក​វ៉ា​ជែង​មិន​មើល​ឲ្យ​បាន​ត្រឹមត្រូវ មិន​គោរព​សិទ្ធិ​គ្នា ប្រើ​គ្រឿង​ស្រវឹង ហើយ​ភាគី​ច្រើន​អ្នក​ដែល​ស្លាប់​ជាង​៧០% គឺ​មិន​ពាក់មួក​សុវត្ថិភាព​ទេ ។

អី​ញ្ចឹ​សូម​ពាក់មួក​សុវត្ថិភាព ហើយ​បងប្អូន​ត្រូវ​គោរព​ច្បាប់​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​ឧបសគ្គ​នោះ គឺ​គ្រោះថ្នាក់​ចរាចរណ៍​បន្សល់​ទុក​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ។​ល​។

លោក​បាន​លើក​ឡើង​ថា អ្នក​បើក​យានយន្ត​ត្រ​ញ​វ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ (​ឈៀក​) ដោយ​កុំ​ធ្វេសប្រហែស​ដូច​ជា កង់​ឡាន​អត់​ក្រឡា ភ្លើង​មិន​ភ្លឺ ហ្វ្រាំង​ជាន់​មិន​ស៊ី​ជាដើម ។ យ៉ាងណា​ក្តី​លោក ទេស​រដ្ឋមន្ត្រី​បាន​អះអាង​ថា ក្រសួង​ធ្វើការ​ផ្សព្វផ្សាយ​តែ​ខេត្ត​៣​ខាងលើ​នេះ មាន​គ្រោះថ្នាក់​ចរាច​ណ៍​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ