ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​រៀមច្បង ស៊ឹ​ម ប៊ុ​ន​ឆៃ បរាជ័យ​ក្រោម​​ដៃ​បង្គោល​ខៀវ ប្រើ​តែ​២​ទឹក គួរ​ឱ្យ​​ភ្ញាក់ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អាក់ខាន​ផ្សាយ​២​ស​ប្តា​ហ៍ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ដំណើរការ​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​ការ​ប្រកួត​ជា​ថ្មី​នេះ គឺ​កីឡាករ​ជើង​ចាស់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អាក់ខាន​ផ្សាយ​២​ស​ប្តា​ហ៍ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ដំណើរការ​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​ការ​ប្រកួត​ជា​ថ្មី​នេះ គឺ​កីឡាករ​ជើង​ចាស់ ស៊ឹ​ម ប៊ុ​ន​ឆៃ បរាជ័យ​ទាំង​មិន​នឹក​ស្មាន ក្រោម​ដៃ​បង្គោល​ខៀវ សន រ៉ា​គី​ម ដែល​ទើបតែ​ឈាន​ឡើង​ក្នុង​វិស័យ​ប្រដាល់​។

នៅ​ក្នុង​ថ្ងៃ​នោះ ក៏​មាន​វត្តមាន​គូ​ពិសេស និង​គូ​អន្តរជាតិ ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ផង​ដែរ ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ​។ ការ​ប្រកួត​ក្នុង​ស​ប្តា​ហ៍​ទី​១១​នេះ នៅ​តែ​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ក្នុង​ប្រភេទ​៦០​គីឡូក្រាម រ​ដូ​ល​កាល​ទី​៦ របស់​ការ​ប្រកួត​ប្រដាល់​កំពូល​ជើងឯក​TV5 BOXING KNOCK OUT SERIES (K-Cement) ដដែល ក្នុង​ចំណោម​២​គូ ដែល​ប្រកួត​គ្នា​ដណ្ដើម​កៅអី​៨​នាក់ រវាង កីឡាករ ស៊ឹ​ម ប៊ុ​ន​ឆៃ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង ប៉ះ​ជាមួយ​កីឡាករ ស៊ន រ៉ា​គី​ម មក​ពី​ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ​។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មិន​នឹក​ស្មាន គឺ រ៉ា​គី​ម បាន​វាយ​ចំ​គោលដៅ​ចំណុច​បាន​ពិន្ទុ​ធ្វើ​ឲ្យ​ដៃគូ​ដាច់​ផ្ងារ​ម្តង ហើយ​ម្តងទៀត​ទប់​មិន​រួច​។ ក្នុង​ទឹក​ទី​២ រ៉ា​គី​ម វាយ​សម្រុក​បន្ថែម​រហូត​ទាល់តែ​ដៃគូ​សន្លប់​ដាច់​ផ្ងារ បណ្ដាល​ឱ្យ​លោក​អាជ្ញាកណ្តាល​រាប់ ហើយដោយ​សារ​ទម្ងន់​នៃ​ការ​វាយ​ត្រូវ មាន​កម្លាំង​មិន​ធម្មតា ទើប​សុំ​ចុះចាញ់។

កីឡា​ករ​បង្គោល​ខៀវ ស៊ន រ៉ា​គី​ម និយាយ​ថា លោក​នៅ​មិន​ទាន់​ស្រឡះ​ចិត្ត​នោះ​ទេ កាលណា​គោលដៅ​សម្រាប់​ឡើង​ទៅ​កាន់​ជុំ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​មិន​ទាន់​ដឹង​ស​.​ខ្មៅ​។ នោះ​គឺ​ដោយ​សារ​មើលទៅ​គូប្រកួត​សុទ្ធតែ​កម្លាំង និង​វាយ​ល្អ​មិន​ខុស​គ្នា​។​អ៊ីចឹង​ហើយ លោក​មាន​តែ​ការ​តស៊ូ​ហ្វឹកហាត់​រក​ក្បាច់គុន​ប្លែក​ៗ សម្រាប់​តតាំង​ជាមួយ​ដៃគូ​នា​វគ្គ​បន្ទាប់​ដែល​មិន​អាច​ប្រហែស​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ