ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! បុរស៣នាក់ស្រែកហៅ​ឱ្យ​គេជួយ តែអកុសលស្លា.ប់ម្នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ចំណោម​បុរស​ចំនួន​៣​នាក់ ក្រោយ​ពី​ជួបជុំ​គ្នា​ផឹកស៊ី​រួច​ ជនរងគ្រោះទាំង​​៣នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ​ក៏​​បបួល​គ្នា​ចុះ​ទៅ​ក្នុង​អាង​ទំនប់​អូរ​ខៃ​ដ​ន​ដើម្បី​បេះ​ត្រកួន លុះ​ពេល​ចុះ​បេះ​ត្រកួន​នោះ​ស្រាប់តែ​​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​លង់ទឹក​អាងទំនប់​ ខណៈនោះ​ជន​រង​គ្រោះ​ក៏​ស្រែកហៅ​ឲ្យ​គេ​ជួយ ។ ពេល​នោះ​ត្រូវ​បាន​អ្នកនេសាទ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​បានតែ​​២​នាក់…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ចំណោម​បុរស​ចំនួន​៣​នាក់ ក្រោយ​ពី​ជួបជុំ​គ្នា​ផឹកស៊ី​រួច​ ជនរងគ្រោះទាំង​​៣នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ​ក៏​​បបួល​គ្នា​ចុះ​ទៅ​ក្នុង​អាង​ទំនប់​អូរ​ខៃ​ដ​ន​ដើម្បី​បេះ​ត្រកួន លុះ​ពេល​ចុះ​បេះ​ត្រកួន​នោះ​ស្រាប់តែ​​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​លង់ទឹក​អាងទំនប់​ ខណៈនោះ​ជន​រង​គ្រោះ​ក៏​ស្រែកហៅ​ឲ្យ​គេ​ជួយ ។ ពេល​នោះ​ត្រូវ​បាន​អ្នកនេសាទ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​បានតែ​​២​នាក់ ចំណែក​ម្នាក់​ទៀត​បាន​លិចបាត់ទៅ​ក្នុងទឹកអស់រយៈពេល​ជា​ច្រើន​ម៉ោង​ ទើបរាវរកសពឃើញ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ទំនប់​អាង​អូរ​ខៃ​ដ​ន ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ម៉េ​ង មុំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​ជន​រង​គ្រោះ​២​នាក់ផ្សេងទៀត​​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ទាំង​៣​នាក់​ខាងលើ​នេះ​បាន​មក​ជួបជុំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​លើ​ទំនប់​អាង​អូរ​ខៃ​ដ​ន លុះ​ផឹកស្រវឹង ពួក​គេ​ក៏​បាន​បបួល​គ្នា​ចុះ​ហែល​ទឹក​ទៅ​បេះ​ត្រកួន​នៅ​ក្នុង​អាង​ដែល​ចំងាយ​ប្រហែល​៤០​ម៉ែត្រ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​ពេល​ពួក​គេ​កំពុង​ហែល​ទឹក​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង និង​អស់កម្លាំង​ផង​នោះ​ក៏​ហែល​ទៅ​មុខ​លែង​រួច ស្រាប់តែ​លង់ទឹក និង​ស្រែកហៅ​ឲ្យ​គេ​ជួយ ត្រូវ​បាន​អ្នកនេសាទ​នៅ​ក្បែរ​នោះ​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត ជួយ​មិន​ទាន់ ក៏​បាន​លិច​បាត់​ទៅ​ក្នុង​ទឹក ។ ​លុះ​​នាំ​គ្នា​រាវរក​សព​ចំណាយពេល​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៩​និង​២០​នាទី​យប់​ថ្ងៃ​ដដែល ទើប​រក​សព​ឃើញ រួច​បាន​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ដើម្បីរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​អាង​ទំនប់​អូរ​ខៃ​ដ​ន ក្រុង​ប៉ោយ​ប៉ែ​ត តែងតែមាន​មនុស្ស​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ខាងលើ​សមត្ថកិច្ច​ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចុះ​លេង​ទឹក​អាង​ទំនប់​អូរ​ខៃ​ដ​ន​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ