ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pezzo Pizza បើក​សាខា​ថ្មី​នៅ​អូ​ឡាំ​ព្យា​ម៉​ល​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ នេះ Pezzo Pizza ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ពី​ប្រទេស​សិង្ហ​បុរី ដែល​ជា​ភី​ហ្សា​លក់​ជា​ចំណិត​ដំបូង​គេ​នៅ​កម្ពុជា បាន​បើក​សម្ពោធ​សាខា​ថ្មី​ទី​៣​បន្ថែម​មួយទៀត​ហើយ​ដែល​មា​នទី​តាំងនៅ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ម៉​ល…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ នេះ Pezzo Pizza ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ពី​ប្រទេស​សិង្ហ​បុរី ដែល​ជា​ភី​ហ្សា​លក់​ជា​ចំណិត​ដំបូង​គេ​នៅ​កម្ពុជា បាន​បើក​សម្ពោធ​សាខា​ថ្មី​ទី​៣​បន្ថែម​មួយទៀត​ហើយ​ដែល​មា​នទី​តាំងនៅ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ម៉​ល ជាន់​ទី ៥ ។

កាន់តែ​ពិសេស​អស្ចារ្យ​សម្រាប់​អតិថិជន​នោះ គឺ​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​សាខា​ថ្មី​នេះ Pezzo Pizza មាន​ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​គឺ ទិញ ២ ចំណិត ថែម​ជូន ១ ចំណិត ដោយ​ឥត​គិតថ្លៃ (Buy 2 Get 1 Free) ចាប់ពី​ថ្ងៃ​ទី ១២ ដល់ ២០​ខែតុលា ឆ្នាំ ២០១៩ ហើយ​លើស​ពី​នេះ Pezzo Pizza ក៏​មានការ​ផ្តល់​ជូន​ភី​ហ្សា Cheesy Cheese ១​ចំណិត ក្នុង​តម្លៃ​ត្រឹម ៦០០០ រៀល​ប៉ុណ្ណោះ សម្រាប់​អតិថិជន ១០០ នាក់​ដំបូង ដែល​មក​កាន់​សាខា​ថ្មី​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ហាង​ផង​ដែរ ។

PEZZO គឺជា​ម៉ាក​ភី​ហ្សា​ចំណិត​ដ៏​ល្បីល្បាញ មាន​ប្រភព​ដើម​មក​ពី​ប្រទេស​សឹ​ង្ហ​បុរី និង​មាន​លក់​ដល់​ទៅ ១២០ សាខា​ឯណោះ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ ហើយ​មក​ទល់​ពេល​នេះ Pezzo Pizza ក៏​មាន​វត្តមាន ៣ សាខា​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

អរគុណ​ដល់​ក្រុមហ៊ុន Star Food Enterprise Co., Ltd ដោយ​បាន​នាំ​យក​នូវ​ទស្សនៈ​គំនិត​អាជីវកម្ម​ថ្មី​ប្លែក​ដែល​មាន​លក់​ភី​ហ្សា​ជា​ចំណិត​មុន​ដំបូង​គេ​បង្អស់​ឲ្យ​មាន​វត្តមាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ជាក់ស្តែង​សន្ទុះ​នៃ​ការ​គាំទ្រ Pezzo Pizza មានការ​កើនឡើង ក៏​ព្រោះតែ​គុណភាព​នៃ​គ្រឿងផ្សំ​រសជាតិ ដែល​ធ្វើ​ឡើង​ដោយ​ភាព​ប៉ិន​ប្រសប់ ហើយ​អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ​ដោយសារ​តែ​អតិថិជន​បាន​ទទួល​អារម្មណ៍​ថ្មី​ប្លែក​ព្រោះ​ពួក​គេ​អាច​ទិញ​ភី​ហ្សា​ត្រឹម​មួយ​ចំណិត​សម្រាប់​ម្នាក់ឯង ឬ ប្រសិនបើ​យើង​មាន​គ្នា​ច្រើន ក៏​អា​ចក​ម្ម៉​ង់​ភី​ហ្សា​ទាំងមូល​ដែល​មាន ៦ ចំណិត និង​ទំហំ 14inch ហើយ​ជ្រើសរើស​បាន ៦ រសជាតិ​ផ្សេង​គ្នា ក្នុង​តម្លៃ​ដើម ។

ក្រៅពី​នេះ​អតិថិជន​ពេញចិត្ត​ត្រង់​រសជាតិ​ឆ្ងាញ់​ប្លែក មាន​សំបក​ក្រាស់ និង​រសជាតិ​ជា​ច្រើន​សម្រាប់​ជ្រើសរើស​ដែល​ត្រូវ​បាន​បែងចែក​ជា ២ ប្រភេទ ។ ប្រភេទ Carnival មាន​រសជាតិ Cheesy Cheese, Hola Hawaiian, Hot Chick និង Very Veggie ចំណែក​ប្រភេទ Gala មាន​រសជាតិ Seafood Hawaiian, Meat Munchers, BBQ Chicken, Pepperoni, Supremo, Chicken Burger និង​រសជាតិ​ថ្មី Chicken Terriyaki ហើយ​សម្រាប់​អ្នក​ចូល​ចិត្ត​ឈី​ស កុំ​ភ្លេច​សាក​ភ្លក្ស​ភី​ហ្សា​រសជាតិ Cheesy Cheese ព្រោះ​វា​ជា​ប្រភេទ​ឈី​ស Mozzarella Cheese ដែល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ប្រកបដោយ​គុណភាព​ខ្ពស់ ។ អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ នា​រដូវ​បុណ្យ​ណូអែល​ខាង​មុខ​នេះ Pezzo Pizza ក៏​នឹង​មាន​បន្ថែម​រសជាតិ​ថ្មី​ៗ​ជា​ច្រើន​មុខ​ទៀត​ដើម្បី​បំពេញ​តម្រូវ​ចិត្ត​អតិថិជន​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សាខា​ទី ១ របស់ Pezzo Pizza គឺ​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ (​ជាន់​ទី​ពីរ​), សាខា​ទី ២ ស្ថិត​នៅផ្ទះ​លេខ ៤៦ Biz ផ្លូវ ២៨៩ សង្កាត់​បឹង​កក់ ២ ខណ្ឌទួលគោក និង​សាខា​ទី ២ នេះ​នៅ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ម៉​ល (​ជាន់​ទី​៥) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ ៖ http://pezzo.com.sg/about/ ឬ Facebook : Pezzo Pizza Cambodia និង Instagram : pezzopizzacambodia ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ