រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១១ ខែតុលា ឆ្នាំ២០១៩កើតឡើង៩លើក(យប់៦លើក)ស្លាប់៥នាក់(ស្រី២នាក់) របួសធ្ងន់ប្រុស៤នាក់ របួសស្រាល១០នាក់(៤នាក់) ។ ស្លាប់សរុប៥នាក់: ម៉ូតូ៤នាក់(មិនពាក់មួក៤នាក់) ថ្មើរជើង១នាក់ ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៤លើកស្លាប់៤នាក់,មិនគោរពសិទ្ធ២លើកស្លាប់១នាក់, មិនប្រកាន់ស្តាំ១លើក,បត់គ្រោះថ្នាក់២លើក ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងរថយន្តតូច២លើកស្លាប២៤នាក់,ម៉ូតូនិងរថយន្តធំ៥លើកស្លាប់២នាក់,ម៉ូតូនិងថ្មើរជើង១លើកស្លាប់១នាក់,រថយន្តតូច និងរថយន្តធំ១លើក ។ បណ្តាលឲ្យខូចខាតយាន១៨គ្រឿងក្នុងនោះមាន : ម៉ូតូ៨គ្រឿង,រថយន្តតូច៤គ្រឿង,រថយន្តធំ៦គ្រឿង,ថ្មើរជើង១នាក់ ។ យានបង្កហេតុ:ម៉ូតូ៥លើក,រថយន្តតូច១លើក,រថយន្តធំ៣គ្រឿង ។
គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៥លើក, ផ្លូវខេត្ត៤លើក,ផ្លូវលំគ្មាន ។ រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន ៖ រាជធានីភ្នំពេញ៥លើកស្លាប់២នាក់របួស៤នាក់, ខេត្តបន្ទាយមានជ័យ១លើកស្លាប់២នាក់
និងខេត្តកំពង់ចាម១លើកស្លាប់១នាក់របួស១នាក់។
លទ្ធផលត្រួតពិនិត្យថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៤០៥០គ្រ(ម៉ូតូ២៨៩៩គ្រឿង) មធ្យោបាយល្មើស២១០៤គ្រឿង (ម៉ូតូ១៤៩២គ្រឿង) មធ្យោបាយពិន័យ២១០៤គ្រឿង (ម៉ូតូ១៤៩២គ្រឿង) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានចុះអនុវត្ត១០៦គោលដៅ ម៉ូតូចូលគោលដៅ២៨៩៩គ្រឿង ម៉ូតូល្មើស១៤៩២គ្រឿង ពិន័យចំនួនសរុប១៤៩២ (មួក១២៤៨ កញ្ចក់១៨៥ បញ្ច្រាស៦ ផ្សេងៗ៥៣ ។ លទ្ធផលត្រួតពិនិត្យរថយន្តល្មើសថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ រថយន្តចូលគោលដៅ២១៤១គ្រឿង រថយន្តល្មើស៦១២គ្រឿង ពិន័យសរុ៦៤៦ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ