ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​វាយលុក​នៅ​សី​ុ​រី ​ជន​សី​ុ​វិល​រត់​ភៀសខ្លួន

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ីរី ៖ ការ​វាយលុក​របស់​តួ​ក​គី ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៩​តុលា​មក​លើ​ភាគ​ឦសាន​ស៊ី​រី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​មួយ​របស់​ក្រុង​អង់កា​រ៉ា ប្រឆាំង​ពួក​ជីវពល​ឃើ​ត​ជួយ​ទ្រទ្រង់​ដោយ​ពួក​លោក​ខាងលិច​នា​ថ្ងៃ​ទី​១០​តុលា​នាំ​ឲ្យ​ជន​ស៊ី​វិល​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន ប្រឈម​មុខ​នឹង​ការ​រុលទៅមុខ​របស់​កងទ័ព​តួ​ក​គី​។ សហរដ្ឋអាមេរិក​ដែល​មុន​នេះ​ប្រកាស​ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក ចេញពី​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១០​តុលា​ថា ក្នុង​ដំណាក់កាល​នេះ​ក្រុង​អង់កា​រ៉ា​នៅ​ពុំ​ទាន់​ឆ្លង​ហួស​ពី​ខ្សែបន្ទាត់​ក្រហម​នៅឡើយ​។…

ប្រទេស​តួ​ក​គី​-​ស៊ីរី ៖ ការ​វាយលុក​របស់​តួ​ក​គី ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៩​តុលា​មក​លើ​ភាគ​ឦសាន​ស៊ី​រី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​មួយ​របស់​ក្រុង​អង់កា​រ៉ា ប្រឆាំង​ពួក​ជីវពល​ឃើ​ត​ជួយ​ទ្រទ្រង់​ដោយ​ពួក​លោក​ខាងលិច​នា​ថ្ងៃ​ទី​១០​តុលា​នាំ​ឲ្យ​ជន​ស៊ី​វិល​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន ប្រឈម​មុខ​នឹង​ការ​រុលទៅមុខ​របស់​កងទ័ព​តួ​ក​គី​។

សហរដ្ឋអាមេរិក​ដែល​មុន​នេះ​ប្រកាស​ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក ចេញពី​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១០​តុលា​ថា ក្នុង​ដំណាក់កាល​នេះ​ក្រុង​អង់កា​រ៉ា​នៅ​ពុំ​ទាន់​ឆ្លង​ហួស​ពី​ខ្សែបន្ទាត់​ក្រហម​នៅឡើយ​។ ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​បាន​ឲ្យ​ផ្នែក​ការទូត​អា​មេ​រិ​ក​ប៉ុនប៉ង​សម្រប​ស​ម្រួ​ល ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​រវាង​តួ​ក​គី​និង​កងកម្លាំង​ឃើ​ត​។

នៅ​ក្រុង​ញូ​វ​យ៉​ក​ក្រោយ​កិច្ចប្រជុំ​បន្ទាន់​មួយ របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ប្រទេស​អឺរ៉ុប​៥​គឹ បារាំង អា​ល្លឺ​ម៉​ង់ អង់គ្លេស ប៉ូ​ឡូញ​និង​បែ​ល​ហ្ស៊ិក ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​យោធា​ជា​ឯក​តោ​ភាគី​របស់​តួ​ក​គី​។ ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​របស់​ពួក​លោក​ខាងលិច ប្រឆាំង​ការ​វាយលុក​នោះ​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​គំរាម​បញ្ជូន​ពួក​អន្តោប្រវេសន៍​៣,៦​លាន​នាក់​ទៅ​អឹ​រ៉ុ​ប​។ លោក​ថ្លែង​ថា​យើង​នឹង​បើកទ្វារ​ហើយ​បញ្ជូន​ពួក​អន្តោប្រវេសន៍​៣,៦​លាន​នាក់​ទៅ​ឲ្យ​ពួក​អ្នក ។

បណ្ដា​ប្រទេស​អឺរ៉ុប​បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​ចំពោះ​ប្រតិបត្តិការ​វាយលុក​របស់​តួ​ក​គី ចូល​ភាគ​ឦសាន​ស៊ី​រី​ប្រឆាំង​ពួក​ជីវពល​ឃើ​ត​ស៊ី​រី ដែល​ក្រុង​អង់កា​រ៉ា​ចាត់ទុកជា​ក្រុម​ភេរវកម្ម ព្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ឃើ​តតួ​ក​គី នៃ​ក្រុម​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន​PKK​។ អគ្គលេខាធិការ​អ​.​ស​.​បលោក​ANTONNIO GUTERRES បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​របស់​លោក​ចំពោះ​ការ​វាយលុក​នោះ​។

អង្គការសិទ្ធិមនុស្ស​ស៊ីរី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​និយាយ​ថា កងទ័ព​តួ​ក​គី​ដណ្ដើម​យក​បាន​ភូមិ​១១​នៅ​ជិត​ទីក្រុង​២ ជា​មុខសញ្ញា​នៃ​ការ​វាយលុក​គឺ ទីក្រុង​RAS AL AIN និង​TAL ABYAT​នៅ​ព្រំដែន ត្រួតត្រា​ដោយ​កងកម្លាំង​ឃើ​ត​។ ទីក្រុង​ទាំងនោះ​រង​ការ​ទម្លាក់​គ្រាប់បែក​និង​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​កងទ័ព​តួ​ក​គី​។

យោង​តាម​OSDH​ថា​យុទ្ធ​ជន​ឃើ​ត​យ៉ាងតិច​២៩​នាក់​និង​ជន​ស៊ី​វិល​១០​នាក់ បាន​ត្រូវ​ស្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​និង​ការ​បាញ់កាំភ្លើង​ធំ​របស់​កងទ័ព​តួ​ក​គី ចាប់ពី​ថ្ងៃ​ទី​៩​តុលា​មក​។ ហើយ​តាម​អាជ្ញាធរ​តួ​ក​គី​ថា ជន​ស៊ី​វិល​១០​នាក់​បាន​ត្រូវ​ស្លាប់​និង​ជា​ច្រើន​សិប​នាក់​រង​របួស ដោយសារ​គ្រាប់​រ៉ុក្កែត​របស់​ពួក​ឃើ​ត បាញ់​មក​លើ​បណ្ដា​ទីក្រុង​តាម​ព្រំដែន​តួ​ក​គី ដូច​ជា​ក្រុង​AKCAKALE​ជាដើម​។

ខាង​ផ្នែក​ស៊ី​រី​ការ​វាយលុក​របស់​តួ​ក​គី​នាំ​ឲ្យ​មនុស្ស​ដល់​ទៅ​ជាង​៦០.០០០​នាក់​រត់​ភៀសខ្លួន​ចេញពី​បណ្ដា​តំបន់​ព្រំដែន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ