ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា តាំងពី​ដើម​វៀតណាម​មិន​ដែល​រំខាន​កម្ពុជា​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជា​សាធារណៈ​ថា វៀតណាម​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​នយោបាយ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជានោះ​ទេ ចាប់តាំងពី​ដើម​ឡើយ​មក​ម្ល៉េះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជា​សាធារណៈ​ថា វៀតណាម​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​នយោបាយ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជានោះ​ទេ ចាប់តាំងពី​ដើម​ឡើយ​មក​ម្ល៉េះ ។ ការ​បញ្ជាក់​បែប​នេះ​របស់​សម្តេច​តេ​ជោ គឺបន្ទាប់​ពី​ក្រុមប្រឆាំង​តែងតែ​រិះគន់ និង​លើក​ឡើង​ថា ​រាជរដ្ឋាភិ​បាល​បច្ចុប្បន្ន​គឺជា​រដ្ឋាភិបាល​អា​យ៉ង​វៀតណាម ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៤០ នៃ​ការ​បង្កើត​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឡើង​វិញ​(១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៅ​សាលសន្និសីទ​ចតុមុខ​ថា «​វៀតណាម​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​របស់ខ្ញុំ​ទេ ចំពោះ​ស្ថានការណ៍​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា ។

សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការ​សម្រេចចិត្ត​របស់ខ្ញុំ​នៅ​ក្នុង​ពេល​ដែល​កងទ័ព​វៀតណាម​មាន​វត្ត​មាននៅ​កម្ពុជា គឺ​វៀតណាម​បាន​សហការ​ថែម​ទៀត ខណៈ​កម្ពុជា​បាន​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិឯក
ជន​» ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា យើង​ឯណេះ​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ ឯ​វៀតណាម​ដែល​មាន​កងទ័ព​នៅ​កម្ពុជា​ន ៅ​ធ្វើ​សហករណ៍​នៅឡើយ​ទេ ។ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា សម​ទ្ធិ​ផល​ដែល​បាន​កើតឡើង​ដោយ​ភាព​ស្រួល​មិន​ងាយ​ថែរក្សា​នោះ​ទេ តែ​នេះ​ជា​សម​ទ្ធិ​ផល​ដែល​បាន​មក​ដោយ​ការ​ខិតខំ​របស់​យើងយ៉ាង​លំបាក ។

ខ្ញុំ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ និង​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​តាម​ដំណាក់កាល​នីមួយ​ៗ ដែល​រហូត​មក​ដល់​ពេល​នេះ​គឺជា​ខួប​៤០​ឆ្នាំ គឺជា​ពេលវេលា​ដែល​យើង​ឈរជើង​រឹង​មាំ​នៅ​ក្នុង​ទឹកដី​របស់​យើង ។សម្តេច​តេ​ជោ​បាន​អះអាង​ថា បើ​សម្តេច​និយាយ​ប្រវត្តិ​ពី​ដើម​វិញ ២០០​ម៉ោង ក៏​មិន​អស់​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ពេល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ