ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ គ្រួសារ​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក

4 ឆ្នាំ មុន

មិន​ថា អ្នក​ស្ថិត​ក្នុង​ស្ថាន​ការ​ហិរញ្ញវត្ថុ​ណា​ទេ ការ​យល់​ដឹង​ពី​ការ​រស់នៅ​របស់​អ្នក ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​អាច​ជា​ការ​ជំរុញ​លើកទឹកចិត្ត​ដ៏​មាន​ប្រសិទ្ធិ​ភាព សម្រាប់​មនុស្ស​គ្រប់​រូប ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ដឹង​ពី​ក្រុម​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ជុំវិញ​ពិភពលោក​ជួយ​ផ្តល់​ជា​មេរៀន​ទាក់ទិន​នឹង​តម្លៃ​ក្នុង​គ្រួសារ និង​ការ​បន្ត​កេរ្តិ៍​តំណែល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ ។…

មិន​ថា អ្នក​ស្ថិត​ក្នុង​ស្ថាន​ការ​ហិរញ្ញវត្ថុ​ណា​ទេ ការ​យល់​ដឹង​ពី​ការ​រស់នៅ​របស់​អ្នក ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​អាច​ជា​ការ​ជំរុញ​លើកទឹកចិត្ត​ដ៏​មាន​ប្រសិទ្ធិ​ភាព សម្រាប់​មនុស្ស​គ្រប់​រូប ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ដឹង​ពី​ក្រុម​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ជុំវិញ​ពិភពលោក​ជួយ​ផ្តល់​ជា​មេរៀន​ទាក់ទិន​នឹង​តម្លៃ​ក្នុង​គ្រួសារ និង​ការ​បន្ត​កេរ្តិ៍​តំណែល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ ។

យោង​ទៅ​តាម Investopedia ខាងក្រោម​នេះ គឺជា​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ជុំវិញ​ពិភពលោក ដែល​កសាង​ទ្រព្យសម្បត្តិ​តាម​រយៈ​អាជីវកម្ម​គ្រួសារ​រវាង​ចុងឆ្នាំ​២០១៨ ដល់​ដើមឆ្នាំ ២០១៩ ៖

១. គ្រួសារ Walton របស់ Walmart (​ទ្រព្យសម្បត្តិ ១៩០.៥​ប៊ី​លាន​ដុល្លារ​)៖
គ្រួសារ វ៉ាល់​តុ​ន (Walton) ជា​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​នៅ​សហរដ្ឋអាមេរិក ហើយ​អាច​ចាត់​ទុក​បានជា គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក​ទាំងមូល​ដែរ ។ នៅ​ឆ្នាំ​២០១៩ Forbes បាន​ឲ្យ​ដឹង​ថា លោក ជី​ម (Jim) និង​អ្នកស្រី​អា​លី​ស វ៉ាល់​តុ​ន (Alice Walton) មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​៤៤ ប៊ី​លាន​ដុល្លារ​រៀង​ៗ​ខ្លួន ។

បើ​គិត​ពី​ប្រាក់​ចំណូល វ៉ាល់​តុ​ន ជា​ក្រុមហ៊ុន​ធំ​ជាងគេ​លើ​លោក ដែល​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៥១៤.៤ ប៊ី​លាន​ដុល្លារ ។ ពួក​គេ​មាន​ហាង​ទំនិញ​ប្រមាណ​១២,០០០ កន្លែង​ជុំវិញ​ពិភពលោក និង ៥,៣៦២ កន្លែង​ក្នុង​សហរដ្ឋអាមេរិក​ដែល​ផ្គត់ផ្គង់​ផលិតផល​តម្លៃ​ទាប​ៗ​ដល់​ប្រជាជន ។

២. គ្រួសារ Mars របស់​ក្រុមហ៊ុន Mars (​ទ្រព្យសម្បត្តិ ១២៦.៥ ប៊ី​លាន​ដុល្លារ​)៖
ក្រុមហ៊ុន​ផលិត​ស្ករ​សូកូឡា ម៉ាស៍ (Mars) ល្បីឈ្មោះ​ព្រោះតែ​ស្ករ​សូកូឡា M&Ms របស់​ខ្លួន ។ កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ​បាន​ទិញ VAC ក្នុង​តម្លៃ ៧.៧ ប៊ី​លាន​ដុល្លារ​ផង​ដែរ ។
អ្នកស្រី ហ្សា​ក់​ក្លី​ន (Jacqueline) និង​លោក ច​ន ម៉ាស៍ (John Mars) មានទ្រព្យ​សម្បត្តិ​សរុប​២៣.៩ ប៊ី​លាន​ដុល្លារ ។ ហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កូន​ៗ ។
៣. បងប្អូន​ត្រកូល Koch របស់​ក្រុមហ៊ុន Koch Industries (​ទ្រព្យសម្បត្តិ ១២៤.៥ ប៊ី​លាន​ដុល្លារ​)៖

លោក ឆាល (Charles) និង ដេ​វី​ដ កូ​ហ្ស (David Koch) កសាង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ព្រោះតែ​អាជីវកម្ម​ប្រេង​របស់​ឪពុក ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បងប្អូន​មហាសេដ្ឋី​ខាងលើ​ល្បីឈ្មោះ​ក្នុង​វិស័យ​នយោបាយ​ដោយ​ផ្តល់​ជំនួយ​ថវិកា​ដល់​ប​ក្ខេ​ជន​ឈរឈ្មោះ​ជា​ប្រធានាធិបតី និង​ក្រុម​ស្រាវជ្រាវ​ផ្សេង​ៗ ព្រមទាំង​ជះ​ឥទ្ធិពល​លើ​គោលនយោបាយ​សំខាន់​ៗ​ផង​ដែរ ។ បងប្អូន​ប្រុស​ទាំង​ពីរ​រូប​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៥០.៥ ប៊ី​លាន​ដុល្លារ​រៀងខ្លួន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់