ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ឪពុក​-​ម្តាយ​ឱ្យ​កូន​មើល​ទូរស័ព្ទ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​សម័យ​បច្ចេកវិទ្យា​ជឿនលឿនគេ​​សង្កេត​ឃើញ​ថា​ ក្មេង​ៗ​មួយ​ចំនួន​ពិសេស​នៅ​តំបន់​ទីប្រជុំជន​ និង​ទីក្រុង​ត្រូវ​បាន​និង​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ឬ​អាយផេត​ដោ​យ​ឪពុក​ម្តាយ​អនុញ្ញាត​ឱ្យ​មើល ​ទោះបី​ដឹង​ពី​គុណ​វិ​បត្ត​មួយ​ចំនួន​ក្តី​ ។ យ៉ាងណាមិញ​ យើង​មក​តោង​ដឹង​ពី​មូលហេតុ​ដែល​ឪពុក​ម្តាយ​ឱ្យ​កូន​ៗ​មើល​ទូរស័ព្ទ​អាយ​ផេ​ត…

រាជធានីភ្នំពេញ ៖ ​​សម័យ​បច្ចេកវិទ្យា​ជឿនលឿនគេ​​សង្កេត​ឃើញ​ថា​ ក្មេង​ៗ​មួយ​ចំនួន​ពិសេស​នៅ​តំបន់​ទីប្រជុំជន​ និង​ទីក្រុង​ត្រូវ​បាន​និង​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ឬ​អាយផេត​ដោ​យ​ឪពុក​ម្តាយ​អនុញ្ញាត​ឱ្យ​មើល ​ទោះបី​ដឹង​ពី​គុណ​វិ​បត្ត​មួយ​ចំនួន​ក្តី​ ។ យ៉ាងណាមិញ​ យើង​មក​តោង​ដឹង​ពី​មូលហេតុ​ដែល​ឪពុក​ម្តាយ​ឱ្យ​កូន​ៗ​មើល​ទូរស័ព្ទ​អាយ​ផេ​ត អ្នកស្រី​អាំ សុ​គ​ន្ធា អាយុ​៣៦​ឆ្នាំ ជា​ស្ត្រី​មេផ្ទះ រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គាត់​ឲ្យ​កូន​មើល​ទូរស័ព្ទ​ ឬ​អាយ​ផេ​ត​នោះ​ដោយសារ​​មាន​ពេលវេលា​ធ្វើ​ការ​ងារ​ផ្ទះ​ ដូច​ជា​ដាំបាយ​ស្ល បោក​ខោអាវ បោស​ជូន​ផ្ទះ ។​ល​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា​ «​កាល​កូន​បង​អាយុ​ប្រហែលជា​ង២​ឆ្នាំ ឱ្យ​គាត់​មើល​អាយ​ហ្វូ​ន និង​អាយ​ផេ​ត​រាល់ថ្ងៃ មួយ​ថ្ងៃ​មិន​តិច​ជាង​១០​ម៉ោង​ទេ​ ។ គាត់​មិន​មើល​តែ​ពេល​គេង​ប៉ុណ្ណោះ ​។ អាច​ថា​ ពេល​ហ្នឹង​គាត់​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​មើល​ទូរស័ព្ទ ឬ​អាយ​ផេ​ត​នេះ​ទេ គឺ​ឱ្យ​គាត់​កូន ដើម្បី​កំ​ុ​ឱ្យ​មក​រំខាន​ឪពុក​ម្តាយ មិន​អាច​ធ្វើការ​​ងារ​អី​បាន​» ​។

អ្នក​ស្រី​បន្ត​ថា នៅ​ពេល​ដែល​កូន​មើល គឺ​គាត់​​ជា​ម្តាយ និង​ប៉ា​របស់​គាត់​មាន​ពេល​ច្រើនក្នុង​ការ​ធ្វើ​ការងារ​ផ្ទះ ក៏​ដូច​ជា​ការងារ​រក​ប្រាក់​ចំ​ណួ​ល​ជាដើម​។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ គាត់​ឲ្យ​កូន​មើល​ទូរស័ព្ទ​ប្រហែលជា​ជាង​១​ឆ្នាំ ហើយ​អ្នកស្រី​បាន​ចាប់ផ្តើម​សម្គាល់​លើ​កូន​គាត់ គឺ​ភ្នែក​គាត់​មាន​ភាព​មិន​ប្រក្រតី ភ្នែក​គាត់​ញាក់​ៗ ហើ​យ គាត់​តែងតែ​យកដៃ​ញី​ភ្នែក​ជា​ញឹកញាប់ នៅ​ពេល​ដែល​គាត់​មើល​អ្វីមួយ ពិសេស​ភ្នែក​គាត់​ចាប់ ផ្តើម​ចាញ់​ពន្លឺ​ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ភ្នែក​នេះ​ដែរ​ អ្នកស្រី​ឲ្យ​ដឹង​ថា​ បានចាប់ផ្តើម​ស្រាវជ្រាវ​មើល​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូន​អ្នក​ប្រែប្រួល​ភ្នែក ហើយ​ក៏​ឈប់​ឲ្យ​គាត់​មើល​រហូត​មកដល់​ពេល​នេះ​។

អ្នកស្រី​បញ្ជាក់​ថា​ «​ការ​មើល​ទូរស័ព្ទ ឬ​អាយ​ផេ​ត មាន​ទាំង​ចំណុច​ល្អ និង​មិនល្អ​។ ចំណុច​​មិនល្អ​ គឺប៉ះពាល់​ភ្នែក​កូន និង​ការ​ទំនាក់ទំនង​ទៅ​អ្នក​ផ្សេង​ខ្សោយ គឺ​គាត់​មិនសូវ​និយាយ​រក​អ្នក​ជុំវិញ​ខ្លួន» ​។ យ៉ាងណា​ក្តី​បង​ស្រី​ក៏​បាន​បញ្ជាក់​ថា​ «ចំណុច​ល្អ​គឺ គាត់​ឆ្លាត ខាង​ចាប់​បាន​ភាសា​បរទេស ។ គាត់​ចេះ​ប្រើ​ពាក្យ ឬ​ឃ្លា​ជា​ភា​សា​អង់គ្លេស និង​ឆាប់​យល់​ពី​អ្វី​ដែល​គេ​និយាយ​ជា​ភាសា​អង់គ្លេ​ស» ។

ទាក់ទិន​នឹង​ការ​ឱ្យកូន​មើល​ទូរស័ព្ទ​នេះ​ដែរ​ លោក ស្រ៊ុ​ន ទិ​ត្យ អ្នក​រស់នៅ​ភ្នំពេញ​បាន​ឲ្យដឹង​ថា​កាលដែល​គាត់​ឲ្យ​កូន​មើល​ទូរស័ព្ទ​ដោយសារ​ចង់​ឲ្យ​កូន​ចេះ និង​មាន​ពេល​ច្រើន​ក្នុង​កា រ​ធ្វើ​ការងារ ដើម្បី​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ​។

យ៉ាងណា​លោក​ថា សម័យ​បច្ចុប្បន្ន​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប ​នៅ​លើ​ពិភពលោក​មិន​ថា ​ប្រទេស​អ្នក មាន​ឬ​ប្រទេស​អ្នកក្រ​ មិន​ថា​អ្នកមាន​ ឬ​អ្នកក្រ​ ។ ​បើ​យើង​ក្រលេក​ទៅ​មើល​វិស័យ​ទំនាក់ទំនង​វិញ​ គឺ​មាន​ការ​រីក​ចំរើន​ខ្លាំង​ណាស់​ សម័យ​មុន​ការ​ទំនាក់ទំនង​ គឺ​ពិបាក​ទាក់ទង​គ្នា​ខ្លាំង​ណាស់ ​ដោយ​ប្រើប្រាស់់ សរ​សេរ​ជា​សំបុត្រ​យក​ទៅ​ដាក់​នៅ​ប្រៃ​សណីយ ហើយ​ប្រើ​រយៈពេល​យូរថ្ងៃ​ ទើប​ទៅ​​ដល់​បងប្អូន​ ។ តែ​ឥលូវ​ជា​សម័យ​ទំនើប​គ្រាន់​តែ​ចាប់​ទូរស័ព្ទ​តេ​ទៅ​ គឺ​ទៅ​ដល់​បងប្អូន​ដែល​នៅ​ឆ្ងាយ​ឮ​ទាំង​សម្លេង​ និង​មើលរូប​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត​ផង​ ។

លោក​បញ្ជាក់​ថា​ «​សព្វថ្ងៃ មិន​ថា​ក្មេង​ ឬ​មនុស្ស​ចាស់​ទេ ​ម្នាក់​ៗ​សុ​ទ្ទ​តែ​មាន​ទូរស័ព្ទ​រៀង​ៗ​ខ្លួន ​សម្រាប់​ធ្វើការទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។​ព្រោះ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​ ហើយ​បានជា​ឪពុក​ម្ដាយ​ខ្លះ​បាន​ទិញ​ទូរស័ព្ទ​អោយ​កូន​ប្រើប្រាស់ សម្រាប់​ធ្វើការ​ទំនាក់ទំនង​គ្នា​ងាយស្រួល មិន​ដើរ​រកគ្នា​ងាយស្រួល​ប្រកប​មុខរបរ​ និងងាយស្រួល​ក្នុង​ការងារ​ផ្សេង​ៗ​។​ក៏​ប៉ុន្ដែ​ការ​ ប្រើប្រាស់​ទូរស័ព្ទ​ខ្លះ​ ក៏​បណ្ដា​ឲ្យ​កើត​ហានិភ័យ​ខ្លាំង​ណាស់​ដែរ​ ដូច​ជា​ក្មេង​ខ្លះ ឪពុក​ម្ដាយ​បណ្ដោយ​ឲ្យ​កូន​លេង​ហ្គេ​ម រហូត​ខូច​ភ្នែក​និង​ភ្លេច​ការ​រៀនសូត្រ​ក៏​មាន​»​។

ចំណែក​លោក គង់ សេរី​រ័​ត្ន​ មន្ត្រី​បំរើ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​មួយ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែលលោក​ឲ្យ​កូន​មើល​ទូរស័ព្ទ​នោះ ​ដោយសារ​ពេល​ខ្លះ​លោក​និង​ភរិ​យា​មានការ​រវល់នឹង​ការងារ​ផ្ទះ​ និង​ការងារ​ខាងក្រៅ​ច្រើន ។​ ជាង​នេះ​ ការ​ការ​ឲ្យ​មើល​ទូរស័ព្ទ​នេះ​ដែរ​ ដើម្បី​បន្លំ​កូន ឬ​លួងកូន​ដូច​ជា​ឲ្យ​ដេក ឲ្យ​ញាំ​អាហារ ញាំ​ថ្នាំជាដើម​។

ទោះជា​យ៉ាងណា​លោកថា​ ស្ទើ​រតែ​គ្រប់​ម្តាយ​ឪពុក​បាន​ឲ្យ​កូន​មើល​ទូរស័ព្ទ​ព្រោះ ដើម្បីមាន​ពេលវេលា​ធ្វើ​ការងារ​ដូច​ជា​អ្នកខ្លះ​មាន​ពេលធ្វើការ​ងារ​ផ្ទះ មាន​ពេលវេលា​និយាយ ពី​នេះ ពីនោះ​ជាមួយ​មិត្តភក្តិ ឬ​មាន​ពេល​ធ្វើ​នេះ​ធ្វើ​នោះ ​ដែល​មាន​លក្ខ​ខណៈ​ខុស​គ្នា​រវាង​គ្រួសារ​មួយទៅគ្រួសារ​មួយ ។

អត្ថបទសរសេរ ដោយ