ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! ការ​កោស​អណ្តាត​អាច​ជួយ​បំបាត់​ក្លិន​មាត់​បាន

4 ឆ្នាំ មុន

ការ​កោស​អណ្តាត គឺជា​វិធី​មួយ​ដែល​គេ​ជឿ​ថា អាច​កាត់​បន្ថយ ឬ​លុប​បំបាត់​ក្លិន​មាត់​បាន​។ ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​កោស​អណ្តាត គឺ​មាន​ដែន​កំណត់​។ ប្រសិទ្ធភាព​នៃ​ការ​កោស​អណ្តាត ដើម្បី​បំបាត់​ក្លិន​មាត់ គឺ​បាន​ត្រឹមតែ​មួយ​រយៈពេល​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​ទាន់​មាន​ភស្តុ​តាង​គ្រប់គ្រាន់…

ការ​កោស​អណ្តាត គឺជា​វិធី​មួយ​ដែល​គេ​ជឿ​ថា អាច​កាត់​បន្ថយ ឬ​លុប​បំបាត់​ក្លិន​មាត់​បាន​។ ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​កោស​អណ្តាត គឺ​មាន​ដែន​កំណត់​។

ប្រសិទ្ធភាព​នៃ​ការ​កោស​អណ្តាត ដើម្បី​បំបាត់​ក្លិន​មាត់ គឺ​បាន​ត្រឹមតែ​មួយ​រយៈពេល​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​ទាន់​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដែល​បញ្ជាក់​ថា ការ​កោស​អណ្តាត​អាច​ជួយ​បំបាត់​ក្លិន​មាត់​រ៉ាំរ៉ៃ​នោះ​បាន​ទេ​។

ទោះបីជា​យ៉ាងណា ប្រសិនបើ​អណ្តាត​របស់​អ្នកមាន​ដុំ​ស​ៗ ដែល​អាច​កើត​មាន​ឡើង​ដោយសារ​ការ​លូតលាស់​នៃ​បាក់តេរី ការ​កោស​អណ្តាត​អាច​មាន​ប្រយោជន៍​។

ឧទាហរណ៍ អណ្តាត​មាន​ដុំ​ស​ៗ​ដែល​បង្ក​ឡើង​ដោយ​ការ​ជក់បារី មាត់​ស្ងួត កង្វះ​អនាម័យ​មាត់​ធ្មេញ ឬ​ការ​ប្រើប្រាស់​ថ្នាំ​។

ទោះបីជា​យ៉ាងណា វា​មិន​មាន​គ្រោះថ្នាក់​ដោយ​ការ​កោស​អណ្តាត ដើម្បី​ព្យាបាល​ក្លិន​មាត់​នោះ​ទេ។

ជា​ទូទៅ អ្នក​ត្រូវ​រក្សា​អនាម័យ​មាត់​ធ្មេញ ដូច​ជា ៖

១- ដុសធ្មេញ និង​អណ្តាត​បន្ទាប់​ពី​បរិភោគ​អាហារ
២- រូស​ធ្មេញ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ
៣- ផឹកទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​ពី​មាត់​ស្ងួត
៤- ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​។

ប្រសិនបើ​ក្លិន​មាត់អាក្រក់​នៅ​តែ​បន្ត អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ ដែល​អាច​កំណត់​ពី​មូល​ហេតុ និង​ផែនការ​ព្យាបាល​បាន​(​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ