ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ចេញ​…​ម្នាក់​ជាប់គុក​១​ជីវិត ឯ​​៥​នាក់ម្នាក់​ៗ​ជាប់​៣០​ឆ្នាំ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ ទីបំផុត យុត្តិធម៌​ត្រូវបាន​ផ្តល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ករណី​បាញ់ប្រហារ​ដ៏​ឃោរ​ឃៅ​លើ​មន្ត្រី​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់​នៅ​ខេត្តមណ្ឌលគិរី ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ជន​ដៃដល់​ដាក់គុក​អស់​មួយ​ជីវិត​ម្នាក់ និង​បក្ខពួក​៥​នាក់​ទៀត ម្នាក់​ៗ​ជាប់​ទោស​៣០​ឆ្នាំ ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា…

​ខេត្តមណ្ឌលគិរី ៖ ទីបំផុត យុត្តិធម៌​ត្រូវបាន​ផ្តល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ករណី​បាញ់ប្រហារ​ដ៏​ឃោរ​ឃៅ​លើ​មន្ត្រី​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់​នៅ​ខេត្តមណ្ឌលគិរី ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ជន​ដៃដល់​ដាក់គុក​អស់​មួយ​ជីវិត​ម្នាក់ និង​បក្ខពួក​៥​នាក់​ទៀត ម្នាក់​ៗ​ជាប់​ទោស​៣០​ឆ្នាំ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែតុលា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ជន​ដៃដល់​ឈ្មោះ ផល ពេញ ដែល​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ ។ ចំណែក​បក្សពួក​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នេះត្រូវបាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ៣០​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន ។

ជន​ដៃដល់​ក្នុង​ករណី​បាញ់​សម្លាប់ ឈ្មោះ ផល ពេញ ជា​អតីត​នាយ​ប៉ុស្តិ៍​នគរបាល​អូរ​រ​លែវរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២១ នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ហាង​គុយទាវ​មួយ​កន្លែង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នក​បាញ់​ផ្ទាល់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ។

ចំណែកឯ​ជន​ពាក់ព័ន្ធ​មាន​៥​នាក់​គឺ ៖
១-​ឈ្មោះ កើត វេហា ហៅ​ឆៃ ជា​ទាហាន​ការ
ពារ​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន នា​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ជា​ជន​ពាក់ព័ន្ធ
២-​ឈ្មោះ កើត វេ​តា ជា​ទាហាន​ការពារ​ព្រំដែន
៣-​ឈ្មោះ ឡាយ សា​វី ជា​ទាហាន​ការពារ​ព្រំដែន
៤-​ឈ្មោះ ទន់ ធា​រ៉ា ជាម​ន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ
អ្នក​ទាំង​៣​នាក់​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ និង៥-​ឈ្មោះ ឈាង វ៉ា​ន់​និ​ត ប្អូន​ថ្លៃ​របស់​ឈ្មោះ ផល ពេញ ត្រូវ​បាន​ចាប់ខ្លួន​នា​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

សូម​រំឭក​ថា ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ពី​ម៉ោង​៤​ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​រួម​មាន មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុ​ល ខ្នា ។ ការ​បាញ់ប្រហារ​នេះ ផ្តើម​ចេញពី​គំនុំ​នៃ​បទល្មើស​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ