ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​អា​មេ​រិ​ក​មាន​កម្លាំង​យ៉ាងណា​ធៀប​ជាមួយ​ប្រទេស​នៅ​អាស៊ី

4 ឆ្នាំ មុន

សម្រាប់​អ្នក​និយម​ចាយ​លុយ​ដុល្លារ​អា​មេ​រិ​ក​ប្រៀបធៀប​ជាមួយ​លុយ​រៀល​ខ្មែរ​លុយ​យ៉េន​ជប៉ុន លុយ​បាត​ថៃ លុយ​ដុ​ង​វៀតណាម និង​លុយ​គីប​ឡាវ​នៅ​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​នៃ​បណ្តា​ប្រទេស​ទាំងនេះ​ថា តើ​វា​មាន​អត្រា​យ៉ាងណា ។ យោង​តាម​ប្រភព​ពី​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១…

សម្រាប់​អ្នក​និយម​ចាយ​លុយ​ដុល្លារ​អា​មេ​រិ​ក​ប្រៀបធៀប​ជាមួយ​លុយ​រៀល​ខ្មែរ​លុយ​យ៉េន​ជប៉ុន លុយ​បាត​ថៃ លុយ​ដុ​ង​វៀតណាម និង​លុយ​គីប​ឡាវ​នៅ​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​នៃ​បណ្តា​ប្រទេស​ទាំងនេះ​ថា តើ​វា​មាន​អត្រា​យ៉ាងណា ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

យោង​តាម​ប្រភព​ពី​ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែតុលា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៨៧,០០​រៀល អត្រា​លក់ ៤.១០០,០០​រៀល​, ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៦,៨០​យ៉េន​ជប៉ុន អត្រា​លក់ ១០៩,៥០​យ៉េន​ជប៉ុន ។

ចំពោះ​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ គឺ​១​ដុល្លារ​មាន​អត្រា​ទិញ ៣០,២៩៩៨​បាត​ថៃ អត្រា​លក់ ៣០,៥៤៨៥​បាត​ថៃ រីឯ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​២៣.១០០,០០​ដុ​ង​វៀតណាម អត្រា​លក់ ២៣.៦០០,០០​ដុ​ង​វៀតណាម និង​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៨.៦៩៧,០០​គីប​ឡាវ អត្រា​លក់ ១០.៣៤២,០០ គីប​ឡាវ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ