ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រូ​រថយន្ត​ម្នាក់​សន្លប់​ស្តូកស្តឹង​​ ខណៈ​កំពុង​ដូរ​កង់ ស្រាប់តែ​កុងតឺន័រមកពន្លះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​បាន​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ដី ដែល​កំពុង​តែ​ឈប់​ដូរ​កង់​កណ្តាលផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​ដឹក​ដី​ដែល​កំពុង​តែ​ដូរ​កង់​នោះ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ផង​ដែរ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ ជិត​ស្តុ​ប​វត្ត​និរោធ​រង្សី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​បាន​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ដី ដែល​កំពុង​តែ​ឈប់​ដូរ​កង់​កណ្តាលផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​ដឹក​ដី​ដែល​កំពុង​តែ​ដូរ​កង់​នោះ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ ជិត​ស្តុ​ប​វត្ត​និរោធ​រង្សី ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ក​៨២៦០ ភព​៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រីឯ​ព្រូ​ម្នាក់​ដែល​រង​របួសធ្ងន់​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ។ ចំណែក​រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៣០០៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បាន​ឈប់​ដូរ​កង់​មុខ​ចំហៀង​ខាងឆ្វេង​នៅ​កណ្តាលផ្លូវ ដោយ​មិន​មាន​ដាក់​សញ្ញា​សំគាល់​នោះ​ទេ តែ​មាន​មនុស្ស​ឈរ​ឱ្យ​សញ្ញា ដើម្បី​អោយ​ជាង និង​ព្រូ​ដោះ​ដូរ​កង់ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា នៅ​ពេល​ដែល​ជាង និង​ព្រូ​កំពុង​តែ​ដោះ​ដូរ​កង់ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​សណ្តោង​កុងតឺន័រ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ក៏ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ដី​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​ធ្លាក់​ដែក​ដូ​យ​រថយន្ត​បែន​ដឹក​ដី​សង្កត់ពីលើ​ព្រូ​រថយន្ត​ម្នាក់​ដែល​កំពុង​ដោះ​កង់​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជោ​រៃ ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​កុងតឺន័រ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ ហើយ​ភ្លាម​ៗ​នោះ​ដែរ អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​២ ដើម្បី​សាកសួរ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច ជំនាញ​វាស់វែង​យក​ទៅ​រក្សា​ទុក​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ