ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ឆេះ​ទូក​នេសាទ​មួយ​គ្រឿង​នៅ​លើ​ផ្ទៃសមុទ្រ​ឃ្ល​ង​កោះពស់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​០២​នាក់ ក្នុង​ចំណោម​មនុស្ស​ចំនួន​០៣​នាក់ បាន​រង​របួសធ្ងន់​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ក្នុង​ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​ទូក​នេសាទ​មួយ​គ្រឿង នៅ​លើ​ផ្ទៃសមុទ្រ កាលពី​រសៀល​ម៉ោង​១៣​និង​៣០​នាទី…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​០២​នាក់ ក្នុង​ចំណោម​មនុស្ស​ចំនួន​០៣​នាក់ បាន​រង​របួសធ្ងន់​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ក្នុង​ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​ទូក​នេសាទ​មួយ​គ្រឿង នៅ​លើ​ផ្ទៃសមុទ្រ កាលពី​រសៀល​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែតុលា​នេះ ត្រង់​ចំនុច​ឃ្ល​ង​កោះពស់ ខេត្ត​ព្រះ​សីហ​នុ ចំណាយ​ពី​ដីគោក​ប្រមាណ​ជិត​០២​គីឡូម៉ែត្រ ។

លោក​វរសេនីយ៍ទោ​ខឹ​ម សុផល នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​ទឹកបាន​ឲ្យ​ដឹង​ថា រសៀល​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែតុលា​នេះ ទូក​នេសាទ​មួយ​គ្រឿង​បាន​ឆេះ នៅ​លើ​ផ្ទៃសមុទ្រ​ចំណុច​ឃ្ល​ង​កោះពស់ ខេត្ត​ព្រះ​សីហ​នុ ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ចេញ​ទៅ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះជា​បន្ទាន់ ដោយ​មានការ​ជួយ​ផ្តល់​មធ្យោបាយ​អូរ​ប័​រ​ពីរ​គ្រឿង របស់​លោក​ឧកញ៉ា​ទៀ វិចិត្រ និង​មានការ​ចូលរួម​ពី​ប្រជា​នេសាទ​ផង​ដែរ ។ ជា​ប្រភេទ​ទូក​ក្តា​៨​គូ ពណ៌​ខៀវ ទទឹង​២.៥​ម៉ែត្រ បណ្តោយ​ប្រវែង​១២​ម៉ែត្រ នៅ​លើ​ទូក​មាន​ម៉ាស៊ីន​ចំនួន​២​គ្រឿង ម៉ាក​អ៊ី​ស្គី និង​ម៉ាក​ហុងដា មាន​មនុស្ស​៣​នាក់​នៅ​លើ​ទូក ១.​ឈ្មោះ ម៉​ម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ខេត្តកំពត ជា​ម្ចាស់​ទូក ។ ២.​ឈ្មោះ ហៀ​ក បឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​នេសាទ ។ ៣.​ឈ្មោះ ស៊ុន ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​នេសាទ ។

ម្ចាស់​ទូក​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ឆេះ​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដែល​ទុក​នៅ​ក្បែរ​ម៉ាស៊ីន ពេល​ដែល​ទូក​រត់​ក្តៅ​ម៉ាស៊ីន​កំប៉ុង​ហ្គា​ស​មួយ​ស្បោង​ដែល​នៅ​ក្បែរ​នោះ​បាន​ផ្ទុះ​ឡើង ហើយ​ឆេះ​រាលដាល​ពី​ដុ​ង​សាំង​ដែល​នៅ​ក្បែរ​នោះ​សម្ភារៈ​នេសាទ​នៅ​លើ​ទូក​ឆេះ​ខូចខាត​ទាំង ស្រុង តែ​មិន​បណ្តាល​អោយ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ដោយសារ​តែ​នៅ ពេល​កើតហេតុ​មាន​ទូក​នេសាទ​នៅ​ក្បែរ​នោះ និង​អូ​ប័​រ លោក​ឧកញ៉ា ចំនួន​២​គ្រឿង​ចុះ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ