ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ ​កើតឡើង​៧​លើក​(​យប់​៦​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​នាក់ របួសស្រាល​ប្រុស​៣​នាក់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ ​កើតឡើង​៧​លើក​(​យប់​៦​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​នាក់ របួសស្រាល​ប្រុស​៣​នាក់ ។ ស្លាប់​សរុប​៣​នាក់​: ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​១​លើក​ស្លាប់​១​នាក់​,​ស្រវឹង​២​លើក ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​បុក​របាំង​ថ្ម​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​១​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង ។ យាន​បង្កហេតុ​:​ម៉ូតូ​៦​លើក​,​រថយន្ត​តូច​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ រាជធានី​ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់​របួស​៧​នាក់​និង​ខេត្តតាកែវ​១ លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥១៥៩​គ្រ​(​ម៉ូតូ​២៩៣៨​គ្រឿង​) មធ្យោបាយ​ល្មើស​១៦១៨​គ្រឿង (​ម៉ូតូ​១១៣៤​គ្រឿង​) មធ្យោបាយ​ពិន័យ​១៦១៨​គ្រឿង (​ម៉ូតូ​១១៣៤​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​១២០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៩៣៨​គ្រឿង ម៉ូតូ​ល្មើស​១១៣៤​គ្រឿង ពិន័យ​ចំនួន​សរុប​១១៣៤ (​មួក​៧២០ កញ្ចក់​១៣៩ បញ្ច្រាស​១៩០ ផ្សេង​ៗ៨៥ ។

លទ្ធផល​ត្រួតពិនិត្យ​រថយន្ត​ល្មើស​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ រថយន្ត​ចូល​គោលដៅ​២២២១​គ្រឿង រថយន្ត​ល្មើស​៤៨៤​គ្រឿង ពិន័យ​ស​រុ​៥១៨ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ