ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធាម្នាក់ទៅធ្វើការ​បែរជា​ជួបគ្រោះអកុសលលើមហាវិថីឈ្នះឈ្នះ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មន្ត្រីយោធាម្នាក់បានស្លាប់​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​​រវា​ង​រថយន្ត​ដឹកទឹកកក​មួយគ្រឿងបុកពីក្រោយ​ម៉ូតូមួយគ្រឿង បណ្តាល​ឱ្យកិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ។ ហេតុការណ៍ខាងលើបាន​កើតឡើង​​​​កាលពីវេលាម៉ោង​​​​៧​និង​១០នាទីព្រឹកថ្ងៃទី​៩ តុលា ឆ្នាំ​២០១៩ នៅចំណុច​មុខ​វត្ត​អង្គក្រពើ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មន្ត្រីយោធាម្នាក់បានស្លាប់​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​​រវា​ង​រថយន្ត​ដឹកទឹកកក​មួយគ្រឿងបុកពីក្រោយ​ម៉ូតូមួយគ្រឿង បណ្តាល​ឱ្យកិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ។

ហេតុការណ៍ខាងលើបាន​កើតឡើង​​​​កាលពីវេលាម៉ោង​​​​៧​និង​១០នាទីព្រឹកថ្ងៃទី​៩ តុលា ឆ្នាំ​២០១៩ នៅចំណុច​មុខ​វត្ត​អង្គក្រពើ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំង​វែង សង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ ។

ភាគី​ខាង​រថយន្តដឹកទឹកកកមួយគ្រឿង​ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AA-៣១៦៤ បើកបរ​ដោយ​ឈ្មោះប៊ន វីញ ភេទប្រុស អាយុ២៤ឆ្នាំ​ រស់​នៅភូមិចំបក់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្ត​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ ចំណែកភាគីខាង​ម៉ូតូ​មួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GD-៩៧០៣ បើកបរ​ដោយ​ឈ្មោះណៃ នី​ ភេទប្រុស អាយុ៤៣​ឆ្នាំ​ ​ជា​មន្ត្រី​យោធា​ថ្នាក់​វ​រ​សេនីយ៍​ទោ​នៅ​ក្រសួងការពារជាតិ មានទីលំនៅផ្ទះលេខ២១៧ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានស្លាប់​នៅនឹងកន្លែងកើតហេតុ​ ។

តាមសេចក្តីរាយការណ៍​បានបន្ត​ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុង​ដា ធ្វើ​តាមបណ្តោយមហាវថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ​មាន​​​រថយន្ត​ដឹកទឹកកកមួយគ្រឿងដែលធ្វើ​ដំណើរស្របទិសគ្នា​​មកពីក្រោយ​ម៉ូតូ បាន​បុកម៉ូតូយ៉ាង​ពេញទំហឹង ​បណ្តាល​ឱ្យ​​ខ្ទាតប្រមាណជា​​៥០ម៉ែត្រ ហើយ​​រថយន្តបានកិនជនរងគ្រោះស្លាប់​​ភ្លាម​ៗនៅនឹងកន្លែង ចំណែកម៉ូតូបាន​ប៉ើងចម្ងាយប្រមាណពី៣០ទៅ​៤០ម៉ែត្រពីសពជនរងគ្រោះ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ​បាន​ចាប់ឃាត់ខ្លួន​អ្នកបើកបររថយន្ត​បានភ្លាមៗផងដែរ ។

តាមសេចក្តីរាយការណ៍បាន​បន្តទៀត​ថា មុនពេលកើតហេតុ ជនរងគ្រោះ​បានចេញពីហាងលក់ដូរនៅឯបែកចាន ក្នុង​គោលបំណងធ្វើ​ដំណើរ​ទៅធ្វើការ​នៅ​វិមានឈ្នះឈ្នះ ស្រាប់តែជួបគ្រោះថ្នាក់រហូត​បាត់បង់ជីវិតបែបនេះតែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ