ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ចោរ​! ប្រើ​ថ្នាំ​សណ្តំ​យក​ខ្ទេច យក​ខ្ទី ផ្អើល​រង្វង់​មូល​នាង​មច្ឆា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មក​លេង​នៅ​ម្តុំ​រង្វង់​មូល​នាង​មច្ឆា ស្រាប់តែ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ជនសង្ស័យ រួច​យក​អស់​ខ្សែ​.​កមួយ​ខ្សែ និង​ទូរស័ព្ទ​១​គ្រឿង ថែម​ទាំង​កាបូប​មួយទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មក​លេង​នៅ​ម្តុំ​រង្វង់​មូល​នាង​មច្ឆា ស្រាប់តែ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ជនសង្ស័យ រួច​យក​អស់​ខ្សែ​.​កមួយ​ខ្សែ និង​ទូរស័ព្ទ​១​គ្រឿង ថែម​ទាំង​កាបូប​មួយទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​7 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​រំ​វង់​មូល​នាង​មច្ឆា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេ តុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ វ័យ​ប្រហែល​23​ទៅ​24​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ មិនដឹង​ថា គាត់​មក​ដើរ​លេង​ជាមួយ​នរណា​នោះ​ទេ ។ គ្រាន់តែ​សន្តិសុខ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​នេះ មាន​សភាព​ដូច​ជា​ឡេ​ឡឺ ដូច​ជា​មនុស្ស​ឆ្កូត​អ​ញ្ចឹ​ង ហើយ​ភ្នែក​ឡើង​ស្លឺ​អស់ហើយ ទើប​ក្រុម​សន្តិសុខ​ឱ្យ​ជន​រង​គ្រោះ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​ជាង​3​ម៉ោង លុះដល់​ពេល​សួរនាំ​ទៅ​គាត់​រៀង​ដឹងខ្លួន ទើប​ជន​រង​គ្រោះ​ឆ្លើយ​ថា ខ្លួន​បាត់​ខ្សែ​.​កមួយ​ខ្សែ និង​កាបូប​លុយ មិនដឹង​ថា មាន​លុយ​ប៉ុន្មាន​នោះ​ទេ? ថែម​ទាំង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ទៀត​ផង ដោយ​គេ​សង្ស័យ​ថា បុរស​រង​គ្រោះ​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​របស់​ចោរ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ រួច​ទំនាក់ទំនង​ហៅ​បងប្អូន​ឱ្យមក​យក​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្រោយ​ពេល​កើតហេតុ បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​បាន​មក​ដល់ ក៏​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ផ្ទះ​បាត់​ទៅ ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ