ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ឪពុក​ឱ្យ​ឡើង​ពី​ទឹក រួច​កូន​ទៅ​ផ្ទះ​ចាំ​បាត់​ៗ ក៏​ដើរទៅ​មើល​…​ស្លុតចិត្ត

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឪពុកនិង​កូន​ប្រុស​នាំគ្នា​យកម៉ូទ័រ​​ទៅ​បូមទឹកស្ទឹង ​លុះ​​រៀបចំម៉ូទ័រ និង​រាយខ្សែភ្លើងរួច​ ឪពុក​ប្រើ​កូន​​ឱ្យ​ទៅ​ដោត​ឌុ​យ​ភ្លើង​ដើម្បី​បូមទឹក​ស្ទឹង តែកូនបាន​ប្រាប់​ឪពុកឱ្យឡើងពីទឹកសិនមក ​ពេលប្រាប់​រួច កូន​ប្រុសក៏​ដើរ​ទៅផ្ទះដោតឌុយភ្លើងដើម្បីបូមទឹក លុះមួយសន្ទុះមិនឃើញឪពុកមកផ្ទះ…

ខេត្តកំពង់ធំ ៖ ឪពុកនិង​កូន​ប្រុស​នាំគ្នា​យកម៉ូទ័រ​​ទៅ​បូមទឹកស្ទឹង ​លុះ​​រៀបចំម៉ូទ័រ និង​រាយខ្សែភ្លើងរួច​ ឪពុក​ប្រើ​កូន​​ឱ្យ​ទៅ​ដោត​ឌុ​យ​ភ្លើង​ដើម្បី​បូមទឹក​ស្ទឹង តែកូនបាន​ប្រាប់​ឪពុកឱ្យឡើងពីទឹកសិនមក ​ពេលប្រាប់​រួច កូន​ប្រុសក៏​ដើរ​ទៅផ្ទះដោតឌុយភ្លើងដើម្បីបូមទឹក លុះមួយសន្ទុះមិនឃើញឪពុកមកផ្ទះ កូនប្រុសក៏ដើរទៅមើល​ឃើញឪពុកស្លាប់​អណ្តែតទឹកបាត់ទៅហើយ ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរសជា​ឪពុកស្លាប់ដោយសារ​ចរន្តអគ្គសិនីឆក់​ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ស្ទឹង​នៅ​ភូមិ​គោក​ទ្រា ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សូទ្រ សឹម ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ សឹម ចិ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​បុរស​រង​គ្រោះ បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គាត់​និង​ឪពុក​បាន​យក​ម៉ូ​ទ័​រ​​ទៅ​បូមទឹក​ស្ទឹង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​រៀបចំ​ម៉ូ​ទ័​រ និង​រាយ​ខ្សែភ្លើង​រួច ឪពុក​បាន​ប្រាប់​គាត់​អោយទៅ​ដោត​ឌុ​យ​ភ្លើង​នៅ​ឯ​ផ្ទះ ។ ពេល​នោះ​គាត់​បាន​ប្រាប់​ឪពុក​វិញ​ថា «​ពុក​ឡើង​ពី​ទឹក​សិន​មក​» ថា​រួច គាត់​ក៏​ដើរមក​ផ្ទះ ហើយ​បាន​ដោត​ឌុ​យ​ភ្លើង​នោះ​បូម​ទឹកបាន​បន្តិច​ក៏​ដាច់​ភ្លើង​វិញ ។ ឃើញ​ដូច្នេះ គាត់​ក៏​បាន​ដក​ឌុ​យ​ចេញ​វិញ ចាំ​មើល​ឪពុក​មក​ផ្ទះ លុះ​ចាំ​អស់​មួយសន្ទុះ​នៅ​តែ​មិន​ទាន់​ឃើញ​ឪពុក​មក​ផ្ទះ​ទៀត គាត់​ក៏​ដើរទៅ​មើល​នៅ​កន្លែង​ម៉ូ​ទ័​រ​បូមទឹក​ឯ​ស្ទឹង ក៏​ឃើញ​ឪពុក​ស្លាប់​អណ្តែត​ទឹក​បាត់​ទៅ​ហើយ ។ បន្ទាប់​មក គាត់​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កំលាំង​ប៉ុស្តិ៍ និង​ជំនាញ​ស្រុក រួម​ទាំង​អាជ្ញាធរ​ភូមិ​-​ឃុំ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ឡើយ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ចរន្ត​អគ្គី​ស​នី​ឆក់ ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ