ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចាត់​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៊ី​ ជា​ភារ​កិច្ច​សម្តេច ទៀ បា.ញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ការ​កម្ចាត់​មេ​ឧទ្ទាម​ក្រៅ​ច្បាប់ សម រ​ង្ស៊ី ដែល​ចូលមក​ស្រុក​វិញ​គឺជា​ភារកិច្ច​របស់​សម្តេច​ពិជ័យ​សេនា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ការ​កម្ចាត់​មេ​ឧទ្ទាម​ក្រៅ​ច្បាប់ សម រ​ង្ស៊ី ដែល​ចូលមក​ស្រុក​វិញ​គឺជា​ភារកិច្ច​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយសារ​តែ​ពួក​គេ​បាន​ដើរ​ហួស​បន្ទាត់​ក្រហម​ហើយ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជាមួយ សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) ដែល​ទទួល​បាន​និទ្ទេស​A​ចំនួន​៤៤៣​នាក់ នា​ព្រឹក​ថ្ងៃ​ទី​៧​ខែតុលា នៅ​វិមាន​សន្តិភាព​ថា ៖ «​មេ​ឧទ្ទាម​ក្រៅច្បាប់​និយាយ​ឡើង​សុទ្ធតែ​មាន​មនុស្ស​រាប់លាន​​នាក់​អមដំណើរ​ខ្លួន តើ​អាហ្នឹង​វា​មក​តាម ហ្នឹង ហើយ​ដឹក​ពី​កូរ៉េ​ផង ដឹក​ពី​ថៃ​ផង ។ បើ​មក​ពី​កូរ៉េ​ទាល់តែ​យន្តហោះ​៥០០​គ្រឿង គេ​គិត​ថា​កម្មករ​នៅ​ថៃ​គាំទ្រ​ទាំងអស់​ឬ​ម៉េច ? មក​ពី​ថៃ​បើ​មក​ខុស​កន្លែង​ក្រែង​ត្រូវ​មីន​ងាប់​ទៀត ព្រោះ​ដោះ​មីន​មិន​ទាន់​អស់​ទេ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្រៅពី​មីន នៅ​មាន​កងទ័ព​សងខាង​ទៀត​តើ​អ្នក​ណា​ឲ្យ​មក?​» ។

តប​នឹង​ការ​កាន់​លិខិត​បារាំង​ចូល​កម្ពុជា​វិញ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា​៖ «​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​ទាត់​សញ្ជាតិ​ខ្មែរ​ចោល​ហើយ ដូច្នេះ​នៅ​ពេល​ចូល​ស្រុក​ខ្មែរ​វិញ​កាន់តែ​ស្រួល​និង​កាន់តែ​ត្រូវ កាន់​ប៉ា​ស្ព័​របា​រាំង​ចូល​ស្រុក​ខ្មែរ​ត្រូវ​ហើយ​» ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀត​ថា ៖ «​មេឧទ្ទាម​ក្រៅច្បាប់​មិន​ចាំបាច់​និយាយ​ច្រើន​នោះ​ទេ ។ អាហ្នឹង​គឺ​ភារកិច្ច​របស់ ទៀ បាញ់ ហើយក្នុង​ការ​ចាត់ការ​ព្រោះ​ឆ្លងកាត់​បន្ទាត់​ក្រហម​ហើយ ។ មេ​ឧទ្ទាម​នេះ​បាន​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​ជា​រឿង​មិនធម្មតា​នោះ​ទេ ។ ប្រើ​ពាក្យ​ប្រមាថ​ព្រះមហាក្សត្រ​សុទ្ធតែ​ពាក្យ​«​វា​» ឲ្យ​ព្រះមហាក្សត្រ​ធ្វើ​ជា​ស្តេច​ល្ខោន​ឲ្យ​ព្រះ​មហាក្សត្រ​ដាក់រាជ្យ​ទៅ ដែល​ជា​ទ​ង្វើ​ព្រហើន​ហួស ។

សម្តេច​តេ​ជោ​សង្កត់ធ្ងន់​ថា ៖ «​អី​ុ​ចឹ​ង​គោលដៅ​របស់​វា មិនមែន​ត្រឹមតែ​ដក ហ៊ុន សែន ពី​តំណែង​ទេ គឺ​ដក​ព្រះមហាក្សត្រ​ចេញ​«…» វា​និយាយ​ទៀត អុ​ី​ចឹ​ង​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​ទៅ​កុំ​នៅ​ធ្វើ​ស្តេច​ល្ខោន​
នៅ​ឲ្យ​ហ៊ុន សែន​ប្រើ ដើម្បី​ហ៊ុន សែន យក​លម្អ​របប​ព្រៃផ្សៃ ។ យើង​គិត​ថា រដ្ឋធម្មនុញ្ញ​ចែង​ថាបើ​អត់​ព្រះ​មហាក្សត្រ​គេ​ទុក​រយៈពេល​៧​ថ្ងៃ​ទេ ។

ដូច្នេះ គោលដៅ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​មិន​សំដៅ​តែ​ហ៊ុន សែន ទេ សំដៅ​ដូរ​របប​បច្ចុប្បន្ន​នេះ​ចោល​តែ​ម្តង (​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​) ប្រទេស​គ្មាន​ច្បាប់​» ។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ទៅ​កាន់​ក្រុមប្រឆាំង​ថា ៖ «​ទ​ង្វើ​នេះ​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ។ អ្នក​ទាំងឡាយ​ដែល​ចូល​ពាក់ព័ន្ធ សុំ​កុំ​ចាត់​ទុក​រាជរដ្ឋាភិបាល​បំពាន​សិទ្ធិ​របស់​អ្នក ។ បន្ទាត់​ក្រហម​គឺ​បាន​ឆ្លង​ហើយ ឃើញ​មួយ​ចាប់​មួយ ហើយ​កាត់ទោស​អត់​ទាមទារ​អ្វី​នោះ​ទេ​» ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​ចំអក​ទៅ​កាន់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​(​ក្រុម​លោក សម រ​ង្ស៊ី​)ថា បើ​ចិត្ត សឿង ឬ​ក្លាហាន យុទ្ធនាការ​ម្រាមដៃ​៩ គួរ​ណាស់​កាត់​ម្រាម​១​ចោល​តែ​ម្តង​ទៅ ។ ខ្វះ​ថ្ងៃ​រើស​អី មក​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​មក​ធ្វើ​យុទ្ធនាការ ។ ប៉ុន្តែ​ឥឡូវ​យើង​ប្រែក្លាយ​ថ្ងៃ​៩ ខែវិច្ឆិកា ដែល​ជា​ថ្ងៃកំណើត​កង​យោធពលខេមរភូមិន្ទ ឲ្យ​ទៅ​ជា​ថ្ងៃ​ទទួលទាន​អំបុក​ទាំងអស់​គ្នា ។ សម្តេច​តេ​ជោ​ថ្លែង​ថា ៖ «​អំបុក​ថ្ងៃ​៩ វិច្ឆិកា គឺ​អំបុក​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​»​។ បាវ​នា​ទាំង​៣​នេះ​យើង​ការពារ​រួច​ហើយ តែដោយសារ​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ អុ​ី​ចឹ​ង អំបុក​នៅ​ថ្ងៃ​នោះ​គឺជា​អំបុក​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​តែ​ម្តង ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា អ្នក​កំពុង​វាយតម្លៃ​ប្រជាជន​កម្ពុជា​ទាប​ពេក​ហើយ បាន​វាយតម្លៃ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទាប​ពេក​ហើយ ក៏​វាយតម្លៃ​ហ៊ុន សែន​ទាប​ពេក​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ទៀត​ថា កងកម្លាំងប្រដាប់អាវុធ​និង​កងទ័ព​បាន​ត្រៀម​រួចហើយ ក្នុង​ការ​បង្ក្រាប​ប្រ​សិន​មាន​ករណី​បះបោរនៅ​ថ្ងៃ​៩ ខែវិច្ឆិកា​ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖ «​រឿង​នេះ ឃើញ​ត្រង់​ណា​វ៉ៃ​ត្រង់​ហ្នឹងហើយ មិន​ចាំបាច់​មាន​ដីកាចាប់ខ្លួន​ឬ​មិន​ចាប់ខ្លួន​នោះ​ទេ តែ​ឃើញ​ត្រង់​ណា​វៃ​៉​ត្រង់​ហ្នឹង​តែ​ម្តង ផ្តល់​ឱកាស​ឲ្យ​កម្លាំងប្រដាប់អាវុធ ក្នុង​នោះ​មាន​ទាំង​កងទ័ព​ចេញ​ធ្វើ​ប្រតិបត្តិការ ។ កងទ័ព​ត្រូវ​ដឹង​តួនាទី នៅ​ពេលសភាពការណ៍​ធម្មតា​កងទ័ព​អត់​ចេញ
​ទេ គឺ​ចេញ តែ​សមត្ថកិច្ច​ប៉ូ​សិ​ល​ដែល​គេ​ហៅ​ថា​នគរបាលយុត្តិធម៌ ។ ប៉ុន្តែ​បើ​ប្រកាស​បែប​នេះ​ហើយ​បាន​សេចក្តី​ថា កងទ័ព​បាន​ចាប់ផ្តើម​ពង្រាយ​ហើយ​ប្រើ​អាវុធ​គ្រប់​ធុន ព្រោះ​វា​មិនមែន​ជា​បាតុកម្មទាមទារ​ទេ
តែ​វា​ចូល​ដល់​ការ​ប្រដាប់​អាវុធ​» ។

សម្តេច​បាន​លើក​ឡើង​ថា ចំពោះ​កម្លាំង​គាំ ទ្រ​នៅ​ក្នុងស្រុក នៅ​ពេល​ឃើញ​ពេល​ណា​ចាប់​ពេល​ហ្នឹង​តែ​ម្តង ។
ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​អះអាង​ថា ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នៅ​តែ​ធ្វើ​ជា​ធម្មតា ទោះបីជា​ទឹក​ស្រក​សល់​ត្រឹម​១ម៉ែត្រ​ក៏​ដោយ ។ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ជា​ថ្ងៃ​អកអំបុក​ទូ​ទាំង​ប្រទេស​តែ​ម្តង ហើយ​នៅ​ថ្ងៃ​ទី​៩ និង​១០ ខែវិច្ឆិកា ព្រះមហាក្សត្រ​យាង​រួច ពិធីបុណ្យអុំទូក ដោយនៅ​ពេល​ល្ងាច​ប្រទាន​ភ្លើងចាប់ផ្តើម​ប្រទីប​នៃ​ពិធីបុណ្យ​អុំទូក ។ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ពេល​ល្ងាច​ព្រះមហាក្សត្រ​យាង​មក​ពន្លត់​ទៀនជ័យ និង​ល្ងាច​ទី​១២ ខែវិច្ឆិកា យាង​ទៅ​កាត់​ព្រ័ត្រ​ពិធី​អុំទូក ។

សម្តេច​តេ​ជោ បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ថា​៖ «​អ្នក​នៅ​ខាងក្នុង​ប្រទេស​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា គេ ចាប់ផ្តើម​ធ្វើ​ហើយ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ហើយ​ជនបរទេស​ទាំងឡាយ​ត្រូវ​យល់​ឲ្យ​បាន​ថា ផែនការ​រដ្ឋប្រហារ​មិន​អាច​ទុក​ឲ្យ​សម្រេច​បាន​នោះ​ទេ​» ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា ផែនការ​ឈាន​ដល់ការ​ផ្ទុះអាវុធ​រហូត​ដល់​ផ្តួលរំលំ​មិន​អាច​អនុញ្ញាត​បាន​ទេ ។

អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​យុទ្ធនាការ​ហ្នឹង​ក៏​ត្រូវ​ចាប់​ខ្លូ​ួ​ន​ដែរ ព្រោះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ គឺជា​ការ​ចូលរួម​អំពើ​«​ក្បត់​»​ដើម្បី​ផ្តួលរំលំ​តាម​រយៈ​កម្លាំងប្រដាប់អាវុធ ។ យើង​មិន​យល់ព្រម​ឲ្យ​អ្នកឯង​ធ្វើ​រឿង​នេះ​» ។ សម្តេច​តេ​ជោ​អះអាង​ថា អ្នក​ដែល​ចូលរួម​ជាមួយ​យុទ្ធនាការ​ផែនការ​របស់​ឧទ្ទាម​ក្រៅច្បាប់​ទោះបីជា​រត់​ដល់​ទីណា​ក៏​មិន​អាច​រួចខ្លួន​ដែរ ព្រោះអ្វី​ៗ​ត្រូវ​ដឹង​អស់ហើយ ។

ជាក់ស្តែង​នោះ អ្នក​ធ្វើ​នៅខេត្ត​ត្បូ​ុ​ង​ឃ្មុំ និង​កំពង់ចាម​ហើយ​រត់​ត្រូវ​ចាប់​នៅប៉ោយ​ប៉ែ​ត ហើយ​អ្នក​ដែលរ​ត់ ទៅ​នៅ​បាងកកក៏​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​នោះ​ទេ គឺ​ត្រូវ​ចាប់ខ្លួន​ទៀត ព្រោះ​កម្ពុជា​និង​ថៃ​មាន​សហ​ប្រ​តិ​ប​តិ្ត​ការ​នឹង​គ្នា ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ