ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបញ្ជា​ឱ្យដោះលែង​ឈ្មួញជួញដូរ​សត្វ​ព្រៃ​​រូបនេះ​វិញ..!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈ្មួញ​ដុះ​ស្លែ​ជួញដូរ​សត្វព្រៃ​ម្នាក់​ ត្រូវ​បាន​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​មណ្ឌល គិរី​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ដោះ​លែង​​មាន​សេរីភាព​វិញ​ ដោយ​ដោះស្រាយ​ត្រឹម​មន្ទីរ​បរិស្ថាន​ប៉ុណ្ណោះ ក្រោយ​រង​ការ​ឃុំខ្លួន​អស់​រយៈពេល​២​ថ្ងៃ​បន្ទាប់​ពី​ចាប់ខ្លួន​បាន​ ជាក់ស្តែង​ជាមួយ​សត្វ​ស្វា​ព្រៃ​១៣​ក្បាល​។​គួររំលឹកថា៖ ក្របួច​​ចាប់​ទាំងមនុស្ស ​ទាំង​ស្វា…

ខេត្តមណ្ឌលគិរី ៖ ឈ្មួញ​ដុះ​ស្លែ​ជួញដូរ​សត្វព្រៃ​ម្នាក់​ ត្រូវ​បាន​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​មណ្ឌល គិរី​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ដោះ​លែង​​មាន​សេរីភាព​វិញ​ ដោយ​ដោះស្រាយ​ត្រឹម​មន្ទីរ​បរិស្ថាន​ប៉ុណ្ណោះ ក្រោយ​រង​ការ​ឃុំខ្លួន​អស់​រយៈពេល​២​ថ្ងៃ​បន្ទាប់​ពី​ចាប់ខ្លួន​បាន​ ជាក់ស្តែង​ជាមួយ​សត្វ​ស្វា​ព្រៃ​១៣​ក្បាល​។​គួររំលឹកថា៖ ក្របួច​​ចាប់​ទាំងមនុស្ស ​ទាំង​ស្វា និងទាំង​​ឡាន​

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ជួញដូរ​សត្វ​ស្វា​ស្រូវ​ចំនួន​១៣​ក្បាល ត្រូវ​បាន​ដោះ​លែង​វិញ​​ នៅថ្ងៃទី​០៧ ខែតុលា នេះ​។​ ឈ្មួញ​ជួញដូរ​សត្វព្រៃ​ខាងលើ ត្រូវ​បាន​ឃុំខ្លួន​នៅ​មន្ទីរ​បរិស្ថាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ និង​ពុំ​ត្រូវ​ប​ញ្ជួ​ន​ដល់​ស្ថាប័ន​តុលាការ​ទេ​ ។

​ជា​ការ​កត់សម្គាល់ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ តុលា ដដែល ក្រោយ​ចេញពី​កន្លែង​សមត្ថកិច្ច​ជំនាញ ជន​នេះ​បាន​ជិះ​រថយន្ត​ដែល​ធ្លាប់​ដឹក​សត្វព្រៃ​កន្លង​មក​ និង​ត្រូវ​ចាប់​បង្ក្រាប​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ទៅ​ឌឺដង សមត្ថកិច្ច​ចម្រុះ​នៅ​គោលដៅ​ចរាចរណ៍​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែល​ជា​អ្នក​ចាប់​ជនសង្ស័យ​ពេល​ដឹក​ស្វា​។

ប្រភព​ពី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹង​ថា ពិតជា​ដោះ​លែង​ជនសង្ស័យ​រូប​នោះ​មែន ខណៈ​បាន​ធ្វើការ​ពិន័យ​តាម​ច្បាប់ ស្តី​ពី​បទល្មើស​សត្វព្រៃ​។​ជនសង្ស័យ គឺ​ដោះ​លែង​នៅ​ត្រឹមតែ​មន្ទីរ​បរិស្ថាន​តែ​ប៉ុណ្ណោះ មិន​បា​នប​ញ្ជួ​ន​ទៅ​ស្ថាប័ន​តុលាការខេត្ត​មណ្ឌលគិរី​ឡើយ ត្បិត​ព្រះរាជអាជ្ញា​រង​ម្នាក់ លោក​ឲ្យ​ដោះស្រាយ​តែត្រឹម​មន្ទីរ​បរិស្ថាន​។

សូមរំលឹកថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ​តុលា កន្លង​ទៅ ​អាជ្ញាធរ​ស្រុក​កែវ​សីមា ស្ទាក់​ចាប់​បាន​បុរស​ម្នាក់​ឈ្មោះ ហ៊ុយ ហួរ អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពាក់​ស្លាក​លេខ​2R-8247 រក​ឃើញ​សត្វ​ស្វា​ច្រក​ក្នុង​ថង់​ចំនួន​១៣​ក្បាល​ក្នុង​រថយន្ត ដែល​ដឹក​មក​តាំងពី​ស្រុក​កោះ​ញែក ។

អត្ថបទសរសេរ ដោយ