ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ចឺម បដិសេធ​ការ​ចោទប្រកាន់​រឿង​​ប្រៀបធៀប​ខ្លួន​ស្មើនឹង ខេមរៈ សិរី​មន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង នាយ ចឺម បាន​ចេញ​មក​អះអាង​ក្រឡាស់​ខ្លួន​ចេញពី​ការ​ចោទប្រកាន់​ដែល​ថា ខ្លួន​បាន​ឈោង​ចាប់​ភាព​ល្បី​ស្មើ​កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ដោយ​ប្រើ​ពេល​ត្រឹមតែ​មួយ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង នាយ ចឺម បាន​ចេញ​មក​អះអាង​ក្រឡាស់​ខ្លួន​ចេញពី​ការ​ចោទប្រកាន់​ដែល​ថា ខ្លួន​បាន​ឈោង​ចាប់​ភាព​ល្បី​ស្មើ​កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ដោយ​ប្រើ​ពេល​ត្រឹមតែ​មួយ​ឆ្នាំ ។

ការ​ចេញ​មុខ​បដិសេធ​បញ្ចៀស​ពី​ការ​ចោទប្រកាន់​របស់ នាយ ចឺម នា​ពេល​នេះ គឺ​បន្ទាប់​ពី​មាន​សារព័ត៌មាន​អេ​ត្រូ​ឡិច​មួយ​បាន​ធ្វើការ​ចុះ​ផ្សាយ​ជុំវិញ​ប្រធានបទ​ខាងលើ​នេះ ដែល​ព័ត៌មាន​នេះ ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​ពាក្យ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ។

ចាត់​ទុក​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​តារាចម្រៀង​ដែល​មាន​ប្រភព​ពី​អ្នក​កំប្លែង នាយ ចឺម បាន​ចេញ​ការពារ​ខ្លួន​ពី​ការ​លើក​ឡើង​ដូច​សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ ធ្លាប់​បាន​បកស្រាយ​ម្តង​រួច​មក​ហើយ ។

ជា​ថ្មី​ម្តងទៀត នាយ ចឺម បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ថ្មី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ថា រហូត​មក​ទល់​ពេល​នេះ ខ្លួន​មិន​បាន​និយាយ​នូវ​ពាក្យពេចន៍​ទាំង​អស់នេះ​ឡើយ ដូច្នេះ​សុំ​ទស្សនិកជន​កុំ​មានការ​ភាន់ច្រឡំ ។ លោក​បញ្ជាក់​ថា ព័ត៌មាន​មួយ​នេះ គ្រាន់តែ​ចុះ​ផ្សាយ ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍​ពី​អ្នក​ចូល​អាន​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​លោក​មិន​បាន​និយាយ​អ្វី​ទាល់តែ​សោះ ។

ទោះជា​យ៉ាងណា នាយ ចឺម ក៏​បាន​លើកដៃ​សុំ​ទោស​ទៅ​ដល់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ចំពោះ​បញ្ហា​មួយ​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​លោក​មិន​បាន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តារាចម្រៀង​រូប​នេះ​ឡើយ ព្រោះ​លោក​តែង​ចាត់ទុកជា​រៀមច្បង ។

បើ​តាម នាយ ចឺម មាន​ទស្សនិកជន​ខ្លះ​ដែល​គាត់​មិន​បាន​អាន​ព័ត៌មាន​លម្អិត ហើយ​ឃើញ​តែ​ចំណងជើង គាត់​ក៏​បាន​ធ្វើការ​រិះគន់ និង​សន្មត​អាក្រក់​មក​លើ​រូប​លោក​ទាំង​មិនដឹង​ខ្លួន ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ដែល​មាន​បំណង​ចង់ទៅ​ប្រកួតប្រជែង​ជាមួយ​តារា​រៀមច្បង​របស់​លោក​ឡើយ ព្រោះ​សមត្ថភាព​របស់​លោក​នៅ​មាន​កម្រិត ក្នុង​ពេល​ដែល​លោក​ត្រឹម​មានចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​មាន​អ្នកគាំទ្រ​ដល់​រូប​លោក​កន្លង​មក ។

ទោះជា​យ៉ាងណា នាយ ចឺម បាន​ស្នើ​សុំ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​ទាំង​អ ស់​មេត្តា​ឈប់​មានការ​យល់​ច្រឡំ និង​ម៉ៃ​រូប​លោក​ក្នុង​ផ្លូវ​អាក្រក់​បន្ត​ទៀត ព្រោះ​លោក​គ្រាន់​ជា​តារាចម្រៀង​ជំនាន់​ក្រោយ​ប៉ុណ្ណោះ ។

ជា​ការ​កត់សម្គាល់​តារាចម្រៀង នាយ ចឺម បាន​ឈោង​ចាប់​ភាព​ល្បីល្បាញ​លើ​ផ្នែក​ចម្រៀង​ជាង​លេង​កំប្លែង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​មាន​ភាព​ល្បីល្បាញ និង​មាន​ទីផ្សារ​ខ្ពស់​បាន​ធ្វើ​ឲ្យ​តារាចម្រៀង​រូប​នេះ​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​នូវ​ភាព​ហ៊ឺហា​ជាមួយ​ផ្ទះ​វីឡា និង​មាន​រថយន្ត​ទំនើប​ជិះ​ផង​ដែរ ។

ភាព​ល្បីល្បាញ​របស់ នាយ ចឺម នា​ពេល​នេះ ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​ចេញ​ទៅ​ច្រៀង​ជា​លើក​ដំបូង​ផង​ដែរ នៅ​សហរដ្ឋអាមេរិក​ដែល​គ្រោង​ចេញដំណើរ​នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ