ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរខណ្ឌប្ញស្សី​កែវ​​​ ប្រើ​កម្លាំង​​​ជាង​១០០​នាក់​ចុះ​ទៅ​វាស់វែងស្ថាបនាផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋចំនួន​៧​គ្រួ​សារបាន​ប្រតិកម្ម និង​ទ​ទួ​ច​សុំ​អោយ​សាលា​រាជធានី​ភ្នំពេញ​ជំរុញ​ធ្វើការ​ដោះស្រាយ ដើម្បី​បញ្ចប់ទំនាស់​ក៍​រ៉ាំរ៉ៃ​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ ខ​ណៈពេល​ដែល​អាជ្ញាធរខណ្ឌ ប្ញស្សី​កែវ​​បាន​ប្រើ​កម្លាំង​​​ជាង​១០០​នាក់​ចុះ​ទៅ​វាស់វែង និង​ការពារ​គ្រឿងចក្រ ដើម្បី​ចាក់​ដី​ឈូស​ឆាប​ស្ថាបនាផ្លូវ​។ ការ​ប្រើ កម្លាំង​ចុះ​ទៅ​វាស់វែង​ស្ថាបនា​ផ្លូវ​នេះ…

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋចំនួន​៧​គ្រួ​សារបាន​ប្រតិកម្ម និង​ទ​ទួ​ច​សុំ​អោយ​សាលា​រាជធានី​ភ្នំពេញ​ជំរុញ​ធ្វើការ​ដោះស្រាយ ដើម្បី​បញ្ចប់ទំនាស់​ក៍​រ៉ាំរ៉ៃ​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ ខ​ណៈពេល​ដែល​អាជ្ញាធរខណ្ឌ ប្ញស្សី​កែវ​​បាន​ប្រើ​កម្លាំង​​​ជាង​១០០​នាក់​ចុះ​ទៅ​វាស់វែង និង​ការពារ​គ្រឿងចក្រ ដើម្បី​ចាក់​ដី​ឈូស​ឆាប​ស្ថាបនាផ្លូវ​។

ការ​ប្រើ កម្លាំង​ចុះ​ទៅ​វាស់វែង​ស្ថាបនា​ផ្លូវ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា​ឆ្នាំ ២០១៩ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ ដែល​ស្ថិត​នៅ​ភូមិ ទួល​ពពែ សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ​ក្រោយ​ការ​ដឹកនាំ ដោយ​លោក​ជា ពិសី​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ។ ទន្ទឹម​ការ​ចុះ​វ​ស់វែង​ឈូស​ផ្លូវ គេ​ឃើញ ប្រជាពលរដ្ឋ​ចំនួន ៧​គ្រួសារ ដែល​បាន​រស់​កាន់​នៅ​តំបន់​អភិវឌ្ឍន៍ មាន​ទំនាស់​ពុំ​ទាន់​ដោះស្រាយ​ចប់​ក៍បាន​ចេញ​មក​ប្រតិកម្ម នឹង​ទ​ទួ​ច​សុំ​អោយ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​សិន ។

តាម​សេច​ត្តី​ជួន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា ការ​ចុះ​វាស់វែង បើកផ្លូវ​ទាំងអស់​នៅ​ក្នុង តំបន់​អភិវឌ្ឍន៍ ឬ​ស្សី​កែវ​ធ្វើ​ឡើង​តាម​ស្មារតី​អង្គប្រជុំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៩​។ តាម​សេច​ត្តី​ជួន​តំណឹង​ក៍បាន​អោយ​ដឹង​ទៀត​ថា រដ្ឋបាល​ខណ្ឌឫស្សីកែវ​បាន​រៀបចំ​ផែនការ​ចុះ​វាស់វែង​បើកផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ស្ថិត​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ និង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។

ចំពោះ​មុខ​រដ្ឋបាល​ខណ្ឌ​បាន​ចុះ​វាស់វែង បោះគោល​កំណាត់​ផ្លូវ​លេខ​១៧២១ កំណាត់​ផ្លូវ​លេខ​១៧២៣ រួចរាល់ និង​កំពុង​ចាក់​ដី ឈូស​ឆាយ​បើកផ្លូវ​លេខ​១៨០២​ហើយនឹង​បន្ត​ចុះ​វាស់វែង បោះគោល និង​ឈូស​ឆាយ​បើកផ្លូវ​លេខ​១៨០៤​បន្ត​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​។​ឡែក​កំណាត់​ផ្លូវ​លេខ ១៧២១​និង​ផ្លូវ​លេខ ១៧២៣ ដែល​នៅ​សល់​នឹង​បន្ត​ឈួ​ស​ឆាយ​បើកផ្លូវ​បន្ត​ទៀត​។ នៅ​ក្នុង​សេចក្តី​ជួន​ដំណឹង ក៍បាន​ជំរាប​ជូនដំណឹង​ដល់​សាធារណៈជន​ទាំងអស់ ពិសេស​ម្ចាស់​ក្បាលដី​ដែល​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ដែល​មាន​ក្បាលដី​ពាក់ព័ន្ធ​មេត្តា​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ក្នុង​ការ​បើកផ្លូវ​សាធារណៈ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

​ដោយឡែក​ចំពោះ​រូបវន្តបុគ្គល​ណា​ដែល​កំពុង​កាន់កាប់​ដី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ទាំង​បំពាន​ច្បាប់​សូម​ប្រគល់​ដី​ផ្លូវ​នោះ​ជូន​រដ្ឋ​វិញ​ដោយ​ការ​ស្ម័គ្រចិត្ត និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​។ តាម​ប្រជាពលរដ្ឋ ៧​គ្រួសារ បានអោយ​ដឹង​ថា ពួក​គាត់ ត្រេកអរ​ណាស់ មិន​ជំទាស់​នោះ​ទេ​ចំពោះ​អាជ្ញាធរ ដែល ឈូស​ឆាយ​បើកផ្លូវ តែ​សូម​អោយ សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​អោយ​ចប់​សិន ដោយ​ទទួល​បាន​នូវ​គោល​ការ​ឈ្នះ​ឈ្នះ ទាំងអស់ គ្នា​។​ម្យ៉ាងទៀត រឿង​ទំនាស់​ដីធ្លី​នេះ​កំពុង​តែ​ប្តឹងផ្តល់​គ្នា នៅ​តុលាការ ហើយ ត្រូវ​បាន​ចៅក្រម​កោះហៅ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៨ ខែតុលា​ខាង​មុខ​នេះ​ស្រាប់តែ​អាជ្ញាធរ បាន​ជួន​ដំណឹង អោយ​ពួក​គាត់​រុះរើ​ចេញ​។

តាម​ប្រជាពលរដ្ឋ បានអោយ​ដឹង​ទៀត​ថា ដី​ដែល ពួក​គាត់​បាន​រស់នៅ និង​កាន់កាប់​ដី​តាំងពី​ឆ្នាំ ១៩៨២​មក​ម្លេះ ដោយ​មក​ត្រូវ​បាន​សាលាក្រុង បាន​យក​ដី​របស់​ដាក់​ជា​តំបន់​អភិវឌ្ឍន៍ ហើយ លក់​អោយ​មន្ត្រីរាជការ​២០​ម៉ឺន​រៀល ហើយ ពួក​គាត់​បាន​នាំ​គ្នា តវ៉ា អស់​រយះ​ពេល​ជាង​២០​ឆ្នាំ មក ហើយ ត្រូវ​បាន​គ​ណះ​ក​ម្មា​ការ​ដោះស្រាយ​វិ​វ៉ា​ទ​ដីធ្លី​ដោះស្រាយ ប្រគល់​អោយ ពួក​គាត់​ខ្លះ​១​ឡូ​តិ៍ ,៣​ឡូ​តិ៍ , ៤​ឡូ​តិ៍​ជាដើម​តែ​ពួក​គាត់​មិន​យល់ព្រម​ព្រោះ​ខ្លះ​មាន​ដី​ជាង​១​ហិត​តា​បាន​តែ​៤​ឡូ​តិ៍ ទំហំ​២០​គុណ​៣០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ