ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ប៉ូលិស​បាន​ម្នាក់​២០០​ដុល្លារ ដើម្បី​​ឱ្យ​រើ​ តុ​ កៅអី ​ចេញ​បាន​ឆាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កោះសន្តិភាព​បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ទាក់ទិន​ទៅ​នឹង​ទីតាំង​របស់​រដ្ឋ​មួយ​កន្លែង ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ​អ្នកមាន​លុយ​ទិញ​យក​បាត់ ហើយ​តម្រូវ​ដេញ​មន្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​ឲ្យ​ចេញ​ដោយ​បង្ខំ ដែល​ដំបូង​ឡើយ​មិន​បាន​គិតគូរ​ប្រាក់​គោល​នយោ​បាយ ដល់​មន្ត្រី​ទាំង​អស់នោះ​ទេ ។ ប៉ុន្តែ​ដោយសារ​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​មន្ត្រី​បម្រើ​ការងារ​នៅ​នោះ រារែក​មិន​ព្រម​ចេញ​ឆាប់…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កោះសន្តិភាព​បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ទាក់ទិន​ទៅ​នឹង​ទីតាំង​របស់​រដ្ឋ​មួយ​កន្លែង ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ​អ្នកមាន​លុយ​ទិញ​យក​បាត់ ហើយ​តម្រូវ​ដេញ​មន្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​ឲ្យ​ចេញ​ដោយ​បង្ខំ ដែល​ដំបូង​ឡើយ​មិន​បាន​គិតគូរ​ប្រាក់​គោល​នយោ​បាយ ដល់​មន្ត្រី​ទាំង​អស់នោះ​ទេ ។

ប៉ុន្តែ​ដោយសារ​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​មន្ត្រី​បម្រើ​ការងារ​នៅ​នោះ រារែក​មិន​ព្រម​ចេញ​ឆាប់ ដោយ​រង់ចាំ​មើល​ប្រាក់​ធ្លាក់​ពីលើ​មេឃ ស្រាប់តែ​ថ្ងៃ​២ ខែតុលា មាន​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ វេច​លុយ​មួយ​សំពាយ​យក​ទៅ​ចែក​ឲ្យ​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដោយ​ម្នាក់​បាន​ចំនួន​២០០​ដុល្លារ​អា​មេ​រិ​ក​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា នេះ លោកស្នងការ​រង​ដដែល​នោះ បាន​ស្ពាយ​លុយ​យក​មក​ចែក​ឲ្យ​មន្ត្រី​បម្រើ​កា​ងារ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បន្ត​ទៀត

បើ​តាម​មន្ត្រី​នគរបាល​ទាំង​៣​ការិយាល័យ​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​នោះ​បាន​កំណត់​ឲ្យ​ម្នាក់​២០០​ដុល្លារ​អា​មេ​រិ​ក​ស្មើ​ៗ​គ្នា មិន​គិត​ថា​អ្នក​ណា​មេ អ្នក​ណា​កូនចៅ​នោះ​ទេ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ