ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ទៅ​តាម​បង​បេះ​ត្រកួន តែ​ត្រូវ​ដេញ​មក​ផ្ទះ​វិញ​…​បង​នឹក​ស្មាន​តែ​ប្អូន​មក​ផ្ទះ​ហើយ​មានអី​ដើរ​រក​ពេញ​ភូមិ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់ ខណៈ​ពេល​តាម​បងប្រុស​ទៅ​បេះ​ត្រកួន ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៤៧​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែតុលា​នេះ នៅ​ភូមិ​ចុង​គោក ឃុំ​តា​ឡំ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់ ខណៈ​ពេល​តាម​បងប្រុស​ទៅ​បេះ​ត្រកួន ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៤៧​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែតុលា​នេះ នៅ​ភូមិ​ចុង​គោក ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ ខុន ប៊ុ​ន​សុង អាយុ​០៦​ឆ្នាំ រស់នៅ​ភូមិ​ចុង​គោក ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ។​រស់នៅ​ជាមួយ​ជីដូន ដែល​មាន​វ័យ​៦៩​ឆ្នាំ ឪពុក​ម្តាយ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​តាម​បងប្រុស​ទៅ​បេះ​ត្រកួន នៅ​ខាងក្រោយ​ផ្ទះ ពេល​នោះ​បងប្រុស​បាន​ដេញ​ប្អូន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នឹក​រវល់​តែ​បេះ​ត្រកួន និង​នឹក​ស្មាន​តែ​ប្អូន​មក​ផ្ទះ​វិញ​ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ មិនឃើញ​ប្អូន​ក៏​ដើរ​រកតែ​មិនឃើញ​សោះ​ក៏​ឲ្យ​អ្នក​ភូមិ​ជួយ​រក​ទើប​ប្រទះ​ឃើញ​សព​កុមា​រា​រង​គ្រោះ​ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ខាងជើង​ផ្ទះ ។

ចំពោះ​សព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​អាឡោះអាល័យ​ផង​ដែរ ។ ករណី​បែប​នេះ​ក៏​កើត​មាន​ច្រើន​ហើយ​ដែរ ចឹ​ង​ហើយ​សូម​ឲ្យ​បងប្អូន​មានការ​ប្រយ័ត្ន​កូន​ៗ​ឲ្យ​បាន​ល្អ​ជាង​នេះ ៕ កែសម្រួល​ស​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ